បាបធម៌ ជាឧបក្កិលេស 9-15. 8. 22

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ម្នាលភិក្ខុទាំងឡាយ ពួកឧបក្កិលេស ១៦
    គឺសេចក្តីសៅហ្មងនៃចិត្ត តើដូចម្តេច? (ព្រះត្រៃបិដកភាគ ២០ ទំព័រ ១១៦)
    1-អភិជ្ឈាវិសមលោភៈ : សេចក្តីត្រេកអរក្នុងទ្រព្យរបស់អ្នកដទៃ ជាឧបក្កិលេសនៃចិត្ត១
    2-ព្យាបាទ : ដំណើរចងចិត្ត និងធ្វើឲ្យអ្នកដទៃវិនាស ជាឧបក្កិលេសនៃចិត្ត១
    3-កោធៈ : ការខឹង ប្រទូស អាការៈក្រោធ ភាពនៃសេចក្តីព្យាបាទ ជាឧបក្កិលេសនៃចិត្ត១
    4-ឧបនាហៈ : ការចងកំហឹងទុក ជាឧបក្កិលេសនៃចិត្ត១
    5-មក្ខៈ : ការលុបគុណរបស់លោកអ្នកមានគុណ ជាឧបក្កិលេសនៃចិត្ត១
    6-បឡាសៈ : ការកាន់យក ឬកប្រៀបផ្ទឹម ឬប្រណាំងវាស្នា ជាឧបក្កិលេសនៃចិត្ត១
    7-ឥស្សា : សេចក្តីច្រណែក ជាឧបក្កិលេសនៃចិត្ត១
    8-មច្ឆរិយ : សេចក្តីកំណាញ់ ជាឧបក្កិលេសនៃចិត្ត១
    9-មាយា : ការប្រព្រឹត្តិលាក់ពុកបិទបាំងទោស ជាឧបក្កិលេសនៃចិត្ត១
    10-សាវេយ្យៈ : ការអួតអាង ឬអែបអប ជាឧបក្កិលេសនៃចិត្ត១
    11-ថម្ភៈ : សេចក្តីរឹងត្អឹង ជាឧបក្កិលេសនៃចិត្ត១
    12-សារម្ភៈ : ការប្រណាំងប្រជែង ជាឧបក្កិលេសនៃចិត្ត១
    13-មានះ : សេចក្តីប្រកាន់ខ្លួន ជាឧបក្កិលេសនៃចិត្ត១
    14-អតិមានះ : សេចក្តីប្រកាន់ខ្លាំងពេក ជាឧបក្កិលេសនៃចិត្ត១
    15-មទៈ : សេចក្តីស្រវឹង ជាឧបក្កិលេសនៃចិត្ត១
    16-បមាទៈ : ការប្រហែសធ្វេស ឬបណ្តែតបណ្តោយចិត្តទៅក្នុងកាមគុណ ជាឧបក្កិលេសនៃចិត្ត១។

ความคิดเห็น • 6