អាជីវករលក់បន្លែថា បើគ្មានបន្លែនាំចូល បន្លែក្នុងស្រុកថ្លៃ និងមិនអាចផ្គត់ផ្គង់តម្រូវការ

แชร์
ฝัง
  • เผยแพร่เมื่อ 29 พ.ค. 2024
  • ផ្សារដើមគររាជធានីភ្នំពេញជាប្រភពផ្គត់ផ្គង់ និងជាទីកន្លែងប្រមូលផ្តុំបន្លែ ផ្លែឈើគ្រប់មុខដែលដឹកមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា និងនាំចូលពីបរទេស ពិសេសពីចិន វៀតណាម ឬថៃ។ តែមិនថាបន្លែក្នុងស្រុក ឬបន្លែនាំចូល អាជីវករខ្លះបានទទួលស្គាល់ថា បើគ្មានបន្លែនាំចូលពីបរទេសទេ បន្លែក្នុងស្រុកនឹងមានតម្លៃខ្ពស់ និងក៏មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការដែរ។ ទោះយ៉ាងណា ពួកគេបានគាំទ្រនឹងសារអំពាវនាវរបស់ជំទាវទី១ លោកស្រី ពេជ ចន្ទមុនីដែលចង់ឱ្យពលរដ្ឋងាកទៅគាំទ្របន្លែ និងផ្លែឈើក្នុងស្រុក។
    #ផ្សារដើមគរ #បន្លែ #លោកស្រី ពេជ ចន្ទមុនី
    🔔 Please subscribe: rfi.my/YTkm
    🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ www.rfi.fr/km/
    ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង rfi.my/FBkm
    ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) rfi.my/Xkm
    ទទួលព័ត៌មាន​តាម​តេឡេក្រាម rfi.my/TGkm

ความคิดเห็น • 20

  • @Peo.chandara
    @Peo.chandara 2 หลายเดือนก่อน +5

    អ្នកលក់ផ្ទាល់នៅទីផ្សារគួរចុះសិក្សារនៅតាមចំការប្រជាពលរដ្ឋដើម្បីធ្វើរមូយកុំឱ្យឈ្មួញកណ្ដាលបង្វិលក្បាលតាមតែអំពើរចិត្ត.តាមការពិតសណ្ដែកគួរមួយគីឡូ៥០០០៛កសិករអគុណណាស់ហើយ..

    • @sreyleapkheang
      @sreyleapkheang 2 หลายเดือนก่อน +1

      និយាយចឹងមិនត្រូវទេ អ្នកលក់ណាមានពេលទៅចុះនៅចំការនុស អ្នកចំការគេដែរគួររកទីផ្សាបោះដុំខ្លួនឯង តែបើនៅថៃរដ្ឋមានផ្សាបោះដុំខ្លួនឯង

  • @phearensophon1694
    @phearensophon1694 2 หลายเดือนก่อน +3

    រដ្ឋាភិបាលគួរមានទិន្នន័យច្បាស់លាស់ និង រៀបចំណែនកសិករ ធ្វើមិចអោយដាំបានច្រើននិងផ្គត់ផ្គង់ អោយគ្រប់គ្រាន់។

  • @user-su3zu5ke8i
    @user-su3zu5ke8i 2 หลายเดือนก่อน +1

    ខុសហើយបើគ្មានបន្លែរនាំចូលទេខ្មែរនិងបន្កើនការផលិតអោយកាន់តែច្រើនដើម្បីបំពេញសេចក្ដីត្រូវការក្នុងស្រុក

  • @jinalexia
    @jinalexia 2 หลายเดือนก่อน +1

    យួនបានគ្រប់គ្រងការនាំចូលភាគច្រើន

  • @vivokampot3384
    @vivokampot3384 2 หลายเดือนก่อน

    ល្អប្នលែបានថ្លៃ

  • @goblin9134
    @goblin9134 2 หลายเดือนก่อน

    តើឈ្មួញកណ្ដាលអ្នកកំណត់តម្លៃ ?

  • @bunrithdentist5817
    @bunrithdentist5817 2 หลายเดือนก่อน

    មានតែបង្កើតសមាគមន៍ ទេ! ទើបរក្សាតម្លៃ និងគុណភាពបាន សម្រាប់បន្លែខ្មែរ!

  • @sousettyofficial
    @sousettyofficial 2 หลายเดือนก่อน

    សូមអោយសមាគមន៍កសិកម្ម ចេញផ្លាកបញ្ចក់បន្លែក្នុងស្រុក ប្រសិនបើទប់មិនឈ្នះបន្លែនាំចូល។

  • @goldencitycasino
    @goldencitycasino 2 หลายเดือนก่อน

    ក្រសួងអេសពោះ សំអាងមួយម៉ាត់ទីផ្សារសេរ៊ី

  • @tochvirak4091
    @tochvirak4091 2 หลายเดือนก่อน

    រដ្ធាភិបាលមួយមានក្រសួងគ្រប់ស្ថាប័នទាំងអស់តែរដ្ធមន្រ្តីនីមួយៗដូចគ្មានចេះធ្វើស្អីទេចាំតែសម្តេចនិយាយបានធ្វើ(អំណាចប្រមូលផ្តុំ)

  • @user-gl1cf6sr5c
    @user-gl1cf6sr5c 2 หลายเดือนก่อน

    អាធ្យាស្រ័យសុំចូលរួមម្នាក់ផងដែរបានឡើងថ្លៃដោយសារឈ្មួញកណ្ដាលទេបាទ❤

  • @youtsuong2974
    @youtsuong2974 2 หลายเดือนก่อน +1

    CAMBODIA should never buy any food from Vietnam at all is not good for heath.

  • @taourn4205
    @taourn4205 2 หลายเดือนก่อน

    ស្តាប់ សម្លេងពលរដ្ឋខ្មែរ ផង...
    រដ្ឋាភិបាលទី៧ បណ្ឌិត ហ៊ុន ម៉ាណែត និង រដ្ឋមន្ត្រី កសិកម្ម ឯកឧត្តម ឌិត , ពាណិជ្ជកម្ម ចម និម្មល និង មន្ត្រីរាជការទាក់ទង ក្រសួងខាងលើ ដេកបើកប្រាក់ខែស៊ីឬ ? ខ្មាស់ខ្លួនផង...!
    បន្លែ, ទីផ្សារ,និងពលរដ្ឋជាអ្នកស៊ី ហូប

  • @user-re1fi6bc8i
    @user-re1fi6bc8i 2 หลายเดือนก่อน

    ដើម្បីឲ្យស្រុកខ្មែរ រស់នៅសុខសាន្ត រដ្ថាភិបាលមិនបាច់ធ្វើការច្រើនទេ ប្រជាជនខ្មែរស្រែកមិនសុខចិត្តត្រង់ណា ដោះស្រាយចំណុចនោះទៅ វាលែងមាបញ្ហាហើយ ឈប់ធ្វើការអីផ្សេងទៀតទៅ

  • @raventhehunt8814
    @raventhehunt8814 2 หลายเดือนก่อน

    យើងបិតគេ គេក៏បិតយើង មានបានគិតទេ?

  • @user-su3zu5ke8i
    @user-su3zu5ke8i 2 หลายเดือนก่อน

    និយាយគ្មានការពិតថ្លៃឬថោកមកពីឈ្មួញកណ្ដាលមិនមែនមកពីកសិករទេដូចជាប៉េងប៉ោជាដើមអោយតែបានតម្លៃត្រឹតែ១៥០០ក្នុង១គីឡូអោយពួកគាត់នោះគាត់និងសប្បាយចិត្តណាស់ទៅហើយ

  • @BlackHawk_KH
    @BlackHawk_KH 2 หลายเดือนก่อน

    ប្រទេសកសិកម្មដីដាំអីក៏ដុះបែរជាគ្មានឯករាជ្យកសិកម្មត្រូវពឹងលើបរទេសចិញ្ចឹមក្រពះទៅវិញ