សម្តេច ស ខេង៖«មូលដ្ឋានកម្លាំងនយោបាយរបស់បក្ស គឺអំពើល្អជាមួយប្រជាជន»

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2024
  • សម្តេច ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំឭកសមាជិកគណបក្សប្រជាជនកម្ពុជារបស់លោក ឱ្យពង្រឹងគុណភាពនៃការបម្រើប្រជាជន ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត។ សេចក្តីណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ភោធអគារសាខាគណបក្សនៅក្នុងស្រុកព្រះស្តេចនៃខេត្តព្រៃវែងនាថ្ងៃសៅរ៍ទី៨ខែកុម្ភៈ។
    ការបន្តកសាងមូលដ្ឋានគណបក្សដែលមានដូចជាអគារសាខាគណបក្ស និងហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋាន គឺបញ្ហាដែលសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវបន្តកសាងពិតមែនហើយ។ ប៉ុន្តែសម្រាប់សម្តេច ស ខេង ដែលជាអនុប្រធានគណបក្សកាន់អំណាចផងនោះ ការស្វែងរកការគាំទ្រពីសំណាក់អ្នកដែលមិនមែនជាជាសមាជិកគណបក្ស គឺរឹតតែសំខាន់សម្រាប់ប្រជាប្រិយភាពគណបក្ស។ សម្តេចបានបញ្ជាក់ថា៖«មូលដ្ឋានក្នុងការកសាងកម្លាំងនយោបាយរបស់គណបក្ស គឺអំពើល្អជាមួយប្រជាជន។ ធ្វើអ្វីដែលការពារសិទ្ធិ និងផលប្រយោជន៍ដល់ប្រជាជន។ បើធ្វើតាមអំណាចរបស់យើង ប្រជាជនមិនគាំទ្រទេ។ គេមិនបោះឆ្នោតឱ្យយើងទេ។ យើងប្រកាន់របបបោះឆ្នោត។ មិនមែនឡើងកាន់អំណាច តាមយោធាឯណា!»។
    សម្តេច ស ខេង ក៏បានដាស់តឿនដល់មន្ត្រីគណបក្សដែលកំពុងកាន់តួនាទីនៅក្នុងរដ្ឋាភិបាលផងនោះ ដោយមិនឱ្យពួកគេ គំរាមកំហែង រំលោភអំណាចលើប្រជាជននោះឡើយ៕
    #សម្តេចសខេង
    #នយោបាយ
    #Thmeythmey
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 7

  • @yeansokan6205
    @yeansokan6205 4 ปีที่แล้ว +1

    និយាយត្រូវសម្តេចពុក

  • @រឿងសង្គ្រាមរំលោងនារីដោយសេរីលែង

    បេះដូងប្រជាជនក៏ជាបេះដូងសម្តេចសខេងទូទាំងប្រទេសកម្ពុជា

  • @ពូប៉ូច
    @ពូប៉ូច 2 ปีที่แล้ว

    .

  • @mengmeng5880
    @mengmeng5880 2 ปีที่แล้ว

    សូមជូនពរសម្តេចសខេងសុខភាពល្អអាយុវែងសម្រាប់ជាម្លប់ដ៍ត្រជាក់របស់ប្រជាពលរដ្ឋខ្មែរយេីងគ្រប់រូបជាគំរូល្អ

  • @ssooppkk3112
    @ssooppkk3112 3 ปีที่แล้ว

    មិនមែនល្អតែប្រជាជនឯងទេសូម៣តែប្រជាជនគេក៏ចិត្តល្អដែល