របាំបួងសួង_របាំបុរាណខ្មែរ_PRAYER DANCING_CAMBODIAN TRADITIONAL DANCE

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • របាំបួងសួងតែងតែត្រូវបានគេលើកយកមកសម្ដែងនៅក្នុងដើមកម្មវិធីផ្សេងៗ មិនថាជាព្រះរាជពិធីដឹកនាំដោយខ្សែរាជវង្សឬក៏កម្មវិធីដែលរៀបចំដោយស្ថាប័នរដ្ឋឬស្ថាប័នឯកជននោះទេ។
    តើរបាំបួងសួងនេះត្រូវបានសម្ដែងឡើងក្នុងគោលបំណងអ្វីនិងមានអត្ថន័យយ៉ាងណា?
    សូមស្ដាប់សេចក្ដីរាយការណ៍ដោយ រាជ ចំប៉ារ័ត្ន
    ជាកិច្ចបើកកម្មវិធីផ្សេងៗ គេសង្កេតឃើញនារីខ្មែរក្មេងៗតែងឡើងសម្ដែងរបាំល្វតល្វន់មួយប្រភេទអមដោយទឹកមុខញញឹមស្រស់ពព្រាយនៅលើឆាកតូចធំទាំងក្នុងប្រទេសនិងក្រៅប្រទេស។ របាំនេះត្រូវបានគេស្គាល់ថាជារបាំបួងសួង។
    បើតាមសិលាចារឹកនៅវត្តគំនូរ ស្រុកអង្គរបុរី របាំនេះមានដើមកំណើតនៅដើមសតវត្សទី៧ឬមុនសម័យអង្គរ ដែលព្រះបាទជ័យវរ្ម័នទី១ ត្រាស់បង្គាប់ឱ្យចាត់ទុករបាំបួងសួងថាជារបាំប្រចាំប្រាសាទសម្រាប់ជាដង្វាយ។ នេះបើតាមការលើកឡើងរបស់លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាសាស្ត្រាចារ្យផ្នែករបាំបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ความคิดเห็น • 2

  • @cucumber8064
    @cucumber8064 6 ปีที่แล้ว +3

    ចូលចិត្តណាស់

  • @មៅស្រីហេង
    @មៅស្រីហេង 3 ปีที่แล้ว

    ខ្ញុំស្រលាញ់ណាស់របាំខ្មែរគ្រប់ទម្រង់🇰🇭🇰🇭💞💞😍😍😘😘😘