Speak Up…! (និយាយឡើង)

แชร์
ฝัง
  • เผยแพร่เมื่อ 4 ต.ค. 2024
  • ស្រីស្រស់ ជានារីវ័យ១៨ឆ្នាំម្នាក់មកពីខេត្ត ដែលនឹងចាប់ផ្តើមការងារដំបូងរបស់នាងជាកម្មាការិនីកាត់ដេរនៅទីក្រុងភ្នំពេញ។ ស្រស់ មកកាន់ទីក្រុងជាលើកទីមួយ ហើយអ្វីៗនៅទីក្រុង គឺថ្មីសម្រាប់នាង។ ដំបូង នាងរីករាយនឹងការងារ ហើយមានមោទនភាពចំពោះអ្វីដែលនាងធ្វើ ក៏ប៉ុន្តែនាងសង្កេតឃើញថា កម្មករជាបុរសមួយចំនួនមានអាកប្បកិរិយាមិនសមរម្យនៅក្នុងបរិវេនរោងចក្រ។ ប្រធានក្រុមរបស់នាង បានសម្លឹងទៅកាន់កម្មាការិនីដោយអាកប្បកិរិយាមិនសមរម្យ។ កម្មករបុរសខ្លះបានមើលវីដេអូអាសអាភាស ហើយជាងម៉ាស៊ីនបានបន្លំចាប់ដៃរបស់ស្រស់ និងមិត្តរួមការងាររបស់នាងដោយមិនមានការអនុញ្ញាតិ។
    ស្រស់ មានអារម្មណ៍មិនស្ងប់ជាមួយនឹងបរិយាកាសការងារនេះសោះ។ នាងគេងមិនលក់ ហើយនាងតែងមានអារម្មណ៍ថប់ទៅៗ។ ផលិតកម្មការងាររបស់នាងក៏បានធ្លាក់ចុះ។ នាងមានអារម្មណ៍ថា ត្រូវបានជាប់ផុងក្នុងការបៀតបៀនផ្លូវភេទ និងការរំលោភបំពានជាញឹកញាប់។ នាងតែងលឺពាក្យសម្តីរបស់ប្រធាននាង “កុំនិយាយប្រាប់អ្នកណា........ ធ្វើឱ្យដូចគេដូចឯងទៅ...” នៅក្នុងខួរក្បាលជានិច្ច។
    ថ្ងៃមួយ ស្រស់បានសម្រេចចិត្ត ងើបឈរតទល់នឹងការបៀតបៀននេះ ហើយបានណែនាំលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើការរាយការណ៍ទៅកាន់គណៈកម្មាការទប់ស្កាត់ការបៀតបៀនផ្លូវភេទនៅក្នុងរោងចក្ររបស់នាង។ ជាបន្តបន្ទាប់ សម្លេងរបស់ពួកនាង ត្រូវបានទទួលដឹងលឺពីគណៈកម្មាការ និងយន្តការដំណោះស្រាយផ្សេងៗត្រូវបានចាប់ផ្តើមអនុវត្ត។ ក្រោយមក នៅពេលមានជាងម៉ាស៊ីនម្នាក់បានព្យាយាមចាប់កាន់ដៃកម្មការិនីម្នាក់ នាងបានរាយការណ៍ភ្លាម និងយន្តការដំណោះស្រាយត្រូវបានអនុវត្ត។ ពេលនេះ កម្មករ កម្មការិនីរោងចក្រទាំងអស់ ដឹងច្បាស់ថា ការនៅស្ងៀមស្ងាត់ មិនមែនជាដំណោះស្រាយ តែជាផ្នែកមួយនៃបញ្ហា។
    Srey Sros, a young woman from a province, is about to start her new job at a Garment factory in Phnom Penh. Sros is new to the city and everything is fresh for her. At first, she is pleased with her work and takes pride in what she makes, however there’s something wrong with some male workers in the factory. Her supervisor paces around leering at the women, some young men are watching pornography, and the repairman touches Sros and her fellow workers without the consent.
    Sros is not comfortable with her work environment. She can’t sleep, anxiety is building, and her performance is worse at work. She feels trapped by the constant harassment and abuse. The words from her supervisor echoes in her head “don’t tell anyone about this…. Do like the others do”.
    One day, Sros builds up her confidence to stand up against the harassment and encourages the others to make a report to Sexual Harassment Prevention Committee inside her factory. One by one, their voice, their concerns and action are seriously taken. Next time when the next repairman tries to hold a worker’s hand, he is immediately called out and action is taken. The garment workers know that staying silent is not the solution, but a part of the problem.

ความคิดเห็น • 4

  • @bongyoubongyou7997
    @bongyoubongyou7997 2 ปีที่แล้ว

    តួស្រីស្អាតណះ

  • @renthach3875
    @renthach3875 3 ปีที่แล้ว

    ល្អ ខ្មែរ កម្ពុជាក្រោម

  • @PhaRachana2199
    @PhaRachana2199 2 ปีที่แล้ว

    ល្អណាស់បងបើនៅក្នុងប្រទេសយើងបានការពារបែបនេះគ្រប់ៗគ្នា

  • @meyleng8376
    @meyleng8376 3 ปีที่แล้ว