កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំនៅកម្ពុជា គ្រោងពង្រីកការផលិតទឹកដោះឱ្យបាន២ម៉ឺនលីត្រក្នុងមួយថ្ងៃ...

แชร์
ฝัง
  • เผยแพร่เมื่อ 27 ต.ค. 2021
  • កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំនៅកម្ពុជា គ្រោងពង្រីកការផលិតទឹកដោះឱ្យបាន២ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការនាំចូលទឹកដោះស្រស់ពីក្រៅប្រទេស (Video inside)
    (តាកែវ)៖ នេះគឺសកម្មភាពដែលបុគ្គលិករបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួរគ៌កំពុងមមាញឹក ក្នុងការបូមយកទឹកដោះពីគោ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប បន្ទាប់ពីគោទាំងអស់ បានងូតទឹកសម្អាតខ្លួនរយៈពេល៤៥នាទី ដើម្បីធានាថាទឹកដោះគោដែលផលិតដោយកសិដ្ឋាននេះ មានអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
    មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ២ បត់ចូលតាមផ្លូវទៅកាន់រមណីយដ្ឋានភ្នំម៉ៅ ប្រមាណមួយគីឡូម៉ែត្រ នៅខាងស្តាំដៃយើងនឹងឃើញកសិដ្ឋានដ៏ធំមួយ។ កន្លែងនេះហើយ គឺជាកន្លែងចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅកម្ពុជា មានផ្ទៃដីសរុប៣០០ហិចតា ស្ថិតនៅជ្រលងភ្នំតាម៉ៅ ស្ថិតនៅក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
    កសិដ្ឋានគិរីសួរគ៌ ត្រូវបង្កើតឡើងដោយវិនិយោគិនខ្មែរសហការជាមួយជនជាតិអ៊ីស្រាអែល ដោយមានទុនវិនិយោគដំបូងជិត២០លានដុល្លារ។ កសិដ្ឋានផលិតគោទឹកដោះគិរីសួរគ៌ របស់ក្រុមហ៊ុន Khmer Fresh Milk បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៩ ត្រូវបានគេចាត់ទុកថា ជាកសិដ្ឋានទំនើប និងធំជាងគេនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសអ៊ីស្រាអែល ទាំងការចិញ្ចឹម ការដាំស្មៅ និងការផលិតចំណី ដែលធ្វើឱ្យគោរបស់កសិដ្ឋាននេះ មានសមត្ថភាពអាចផលិតទឹកដោះគោបានច្រើន។
    លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា កាលពីឆ្នាំ២០២០កសិដ្ឋានមួយនេះបាននាំយកគោ៥៥០ក្បាលពីប្រទេសអូស្រ្តាលីមកចិញ្ចឹម។ មកទល់ពេលនេះ កសិដ្ឋានគិរីសួរគ៌ បង្កាត់គោ ដោយប្រើស្ពែមពីប្រទេសអ៊ីស្រ្តាអែល បានជាង៨០០ក្បាលហើយ។
    ផ្ទៃដីដ៏ធំល្វឹងល្វើយមានទំហំប្រមាណ២០០ហិកតា ត្រូវបានកសិករដ្ឋាននេះប្រើសម្រាប់ដាំស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) និងពោត សម្រាប់ផលិតជាចំណីគោ និងកន្លែងសម្រាប់ស្តុកទឹកសម្រាប់ប្រើប្រាស់។
    ចំណែកផ្ទៃដី១០០ហិចតាទៀត ប្រើសម្រាប់ក្រោលគោ និងបម្រើឱ្យផលិតកម្មរបស់កសិដ្ឋាន។ បច្ចុប្បន្ននេះ កសិដ្ឋានគិរីសួរគ៌អាចផលិតទឹកដោះស្រស់បានបរិមាណផលិតសរុបបានប្រមាណជាង១ម៉ឺនលីត្រ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
    ក្រៅមានតម្លៃសមរម្យ ទឹកគោស្រស់ គិរីសួរគ៌ ត្រូវបានផលិតឡើងតាមស្តង់ដារគុណភាពអនាម័យ និងមិនប្រើសារធាតុរក្សាទុកបានយូរនោះទេ ដោយប្រើពេលតែមួយម៉ោងប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនមកដល់ទីផ្សារ។ នៅឆ្នាំ២០២២ខាងមុខនេះកសិដ្ឋាននេះ បង្កើនគោដែលអាចយកទឹកដោះ ឱ្យបាន១០០០ក្បាល ដើម្បីឈានទៅការផលិតទឹកដោះឱ្យបាន២ម៉ឺនលីត្រក្នុងថ្ងៃ។
    លោក ឈរ រិទ្ធីបាន ឱ្យដឹងថា ទឹកដោះគោគិរីសួរគ៌ បានឈានជើងចូលទីផ្សារ សាកល្បងដំបូងតាំងពីខែកញ្ញាឆ្នាំ២០២០ និងចាប់ផ្តើមដាក់លក់ជាផ្លូវនៅអំឡុងខែមីនា ឆ្នាំ២០២១ដែល ក្នុងរយៈពេល៩ខែនេះ ដណ្តើមបានចំណែកទីផ្សារប្រមាណ១០%ហើយ និងស្ថិតក្នុង Top 3 សម្រាប់ទីផ្សារទឹកដោះស្រស់ក្នុងប្រទេសកម្ពុជា។
    លោកបន្ថែមថា គិរីសួរគ៌នឹងព្យាយាមពង្រីកការផលិតឱ្យកាន់តែធំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក រួមចំណែកកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេស។ បន្ថែមពីការផលិតទឹកដោះស្រស់ ដាក់លក់នៅលើទីផ្សារកសិដ្ឋានមួយនេះ ក៏ផលិតយ៉ាអួរ និងប័រ ហើយនាពេលខាងមុខកសិដ្ឋាននេះ នឹងផលិតផលិតផលចេញពីទឹកដោះគោមួយចំនួនទៀតផងដែរ។
    ទោះនាំបច្ចេកវិទ្យាពីប្រទេសអ៊ីស្រាអែល ប៉ុន្តែបុគ្គលិកបម្រើការក្នុងកសិដ្ឋាននេះស្ទើរតែ៩០% គឺបុគ្គលិកជនជាតិខ្មែរដែលជាប្រជាពលរដ្ឋនៅជុំវិញតំបន់ភ្នំតាម៉ៅ ដោយកសិដ្ឋាននេះ មានបំណងចង់ផ្តល់នូវចំណេះដឹង និងបច្ចេកទេសថ្មីៗ ពីការចិញ្ចឹមគោ ការច្របាច់ទឹកដោះគោ ការដាំស្មៅ និងការរក្សាចំណីសម្រាប់ឱ្យគោស៊ីតាមបែបទំនើបដល់ពលរដ្ឋខ្មែរ។ ក្នុងចំណោមបុគ្គលិកជាង១០០នាក់ ក្នុងនោះបុគ្គលិកបរទេសមានតែ៦នាក់ប៉ុណ្ណោះ។
    លោកលើកទឹកចិត្តឱ្យប្រជាជនខ្មែរទាំងអស់ គួរទទួលទានទឹកដោះស្រស់ឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ឆ្អឹង រឹងមាំ និងកាត់បន្ថយស្រ្តេស៕
    * Please JOIN Channel Telegram ផ្លូវការរបស់បណ្តាញព័ត៌មាន Fresh News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !
    Join US: t.me/freshnewsasia

ความคิดเห็น • 11

  • @thatha1474
    @thatha1474 2 ปีที่แล้ว

    ពិតជាល្អណាស់ ចង់ឲ្យមានកសិដ្ឋានបែបនេះច្រើនទៀតនៅកម្ពុជា

  • @cks7298
    @cks7298 2 ปีที่แล้ว

    ល្អមែន

  • @rithyravuthmeach5973
    @rithyravuthmeach5973 2 ปีที่แล้ว +1

    មានលក់ក្មុងស្រុកឬទេ?

  • @pozz168kh4
    @pozz168kh4 2 ปีที่แล้ว

    Good Cambodia😘

  • @pozzsavan1357
    @pozzsavan1357 ปีที่แล้ว

    2l 17000៛តម្លៃគួសម្យ❤️

  • @khinvutha3107
    @khinvutha3107 2 ปีที่แล้ว

    ក្រុមហ៊ុនទឹកដោះគោ មកពីវៀតណាម

    • @sokliop7459
      @sokliop7459 2 ปีที่แล้ว

      ប្រូក្រុមហ៊ុននឹងទិញពូជពីអូស្ដ្រាលីហេីយបច្ចេកទេសគឺដូចជាមានពីអុីស្រាអែលដូចជាផ្នែកសង្វាក់ផលិតកម្មការដាំស្មៅឲគោជាអាហារការវិចខ្ចប់ជាដេីម។

    • @khinvutha3107
      @khinvutha3107 2 ปีที่แล้ว

      @@sokliop7459 ប្រូជឿរពត៌មានហឹង្នដែរ? គេជឿរប៉ុន្មានភាគរយ? បើប្រាប់ថាក្រុមហ៊ុនវៀតណាមគេគាំទ្រច្រើនមែន? ខ្ញុំអត់និយាយថាយកគោពីវៀតណាមទេ ព្រោះវៀតណាម,ថៃយកគោពីគេដែរ ខ្ញុំថាក្រុមហ៊ុនមកពីវៀតណាម Angkor Milk យកសព្វថ្ងៃក៏ក្រុមហ៊ុនទឹកដោះគោដ៏ធំរបស់វៀតណាមដែរ ដែលផលិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញយូរឆ្នាំមកហើយ។ ក៏ប្រាប់គេថាក្រុមហ៊ុនខ្មែរដែរប្រូ។ យកឈ្មោះខ្មែរដាក់មុខបន្លំពត៌មាន រកសុីថោកទាប អ្នកខ្លះដឹងពត៌មានពិតដែលគេមិនបានផ្សាយល្អជាងផ្សាយភូតខ្មែរឯង។

    • @sokliop7459
      @sokliop7459 2 ปีที่แล้ว +1

      @@khinvutha3107 អរ!បេីចឹងមែនខ្ញុំក៏ចង់សួរដែរថាក្រុមហ៊ុនAngkor milkយកពីវៀតណាមចឹងតេីក្រុមហ៊ុនមេបស់វាឈ្មោះអ្វីទៅ?

    • @ariyaan3157
      @ariyaan3157 2 ปีที่แล้ว

      @@khinvutha3107 តើបងមានអ្វីជាអំណះអំណាងទេថា ក្រុមហ៊ុនទឹកដោះគោនេះមកពីវៀតណាម?

    • @sontung0088
      @sontung0088 ปีที่แล้ว

      @@ariyaan3157 bạn hỏi câu này nói lên tất cả răng người dân khmer đang bị lừa dối, và không được tiếp cận với thông tin tốt. Công ty vinamilk Việt Nam là công ty bỏ 100% vốn đầu tư xây dựng nhà máy Angkor milk ở Campuchia đó. Người Campuchia có thể tự làm được hay sao?