ចំណុចខ្លាំងទាំង 5 មិនច្រលំគេ របស់ Prius (អាព្រុស)

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • Car Online Review
    I. Intro
    ចំណុចពិសេសទាំង 5 របស់ Toyota Prius ឬ អាព្រុស ជំនាន់ទី២ (2004-2009) ឡានដ៏ពេញនិយម ទៅណាក៏ឃើញ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ!
    តោះៗ អាព្រុស Team យើង ពេញលេងហើយ!
    II. Body
    1 ល្បឿនលឿន ៖ បើនិយាយពីសន្ទុះគឺមិនជាស្ទុះទេ តែបើនិយាយពីល្បឿនវិញ គឺលឿនមិនធម្មតា ឱ្យតែអ្នកបើកហ៊ានជាន់ ជឿថាមិនថាអ្នកធ្លាប់ មានបទពិសោធន៍ក្នុងការប្រើប្រាស់ ក៏ដូចជាអ្នកបើកបររថយន្តផ្សេងៗ នៅតាមដងផ្លូវទេ ពោលគឺកម្ររឃើញ Prius បើកយឺតណាស់ នៅផ្លូវខេត្ត ជួនកាលបើកប្រដេញ នឹងឡានម៉ាស៊ីន V8 ប្រកៀកប្រកិតគ្នាធ្វើប្រងើយ គ្មានជំពាក់នរណា 1 រៀលតែម្ដង កត្តានេះ អាចមកពីកត្តាអំណោយផលពីបច្ចេកទេសរថយន្តផង ៖
    - ទី1 គឺទៅលើទម្ងន់តួរស្រាល ត្រឹម 1តោមស្តើងប៉ុណ្ណោះ ធ្វើឱ្យរថយន្តមិនសូវជាមានបន្ទុកទៅលើម៉ាស៊ីន
    - ទី2 គឺអាចមកពីបែបបទនៃការរចនា ដែលមានទម្រង់ជ្រែកខ្យល់បានល្អ ធ្វើឱ្យរថយន្តអាចរក្សាលំនឹងយ៉ាងមានប្រសិទ្ធភាព នៅពេលរត់ល្បឿន
    - ទី3 គឺមកពីប្រអប់លេខ CVT ដែលបំពាក់ទៅលើរថយន្តនេះ CVT ជាប្រអប់លេខមួយ ដែលរក្សាបាននូវភាព Smooth ក្នុងការបើកបរ ជាន់កាន់តែខ្លាំងគឺកាន់តែច្បឺត
    2 ទំហំមិនសូវជាធំ តែខាងក្នុងទូលាយ ៖ ចំណុចនេះ បងប្អូនអាចនឹងគិតថា Admin និយាយលេងសើច តែមិនមែនជាការលេងសើចទេបងប្អូន គឺវាជាការពិតណាស់ ជឿថាបងៗ ដែលជាអ្នកធ្លាប់មានបទពិសោធន៍ និងអ្នកដែលកំពុងតែប្រើប្រាស់ផ្ទាល់ ប្រាកដជាយល់ថា Admin ចង់និយាយអំពីអ្វីហើយ ពោលគឺមើលពីក្រៅដូចជាមិនធំទេ តែវាអែមត្រង់ នៅពេលដែលចូលទៅអង្គុយខាងក្នុង បែរជាមានអារម្មណ៍ថាទូលាយ ទាំងកៅអីជួរទី 1 និងកៅអីជួរទី 2
    3 ភាពងាយស្រួលក្នុងការបើកបរ ៖ ថ្វីត្បិតតែ Admin មិនមែនជាអ្នកប្រើប្រាស់ Prius ក៏ដោយ តែក៏ធ្លាប់មានបទពិសោធន៍ក្នុងការបើកបរដែរ មិនចង់និយាយច្រើនទេ គឺថាស្រួលបើកមែនទែន ជាពិសេសផ្លូវក្នុងក្រុងតែម្ដង ងាយស្រួលបត់បែន ងាយស្រួលក្នុងការចាក់ចន្លោះជាដើម និយាយលេងទេបងប្អូន តែវាជាការពិតមែន!
    4 ភាពសន្សំសំចៃ ៖ មិនប្រាប់ ក៏ដឹងដែរ ជឿថា កម្ររមានបងប្អូនណា ដែលកាន់លុយទៅទិញ អាព្រុសដោយ មិនគិតពីភាពសន្សំប្រេងណាស់ 4 ស៊ីឡាំង 1.5L Hybrid ជាមធ្យម ជាង 5L/100km ហើយបើកក្នុងក្រុងច្រើនទៀត ម៉ាស៊ីនបានសម្រាកច្រើន អាគុយចេញធ្វើការសកម្ម ក្នុង1ខែៗ ល្មម បានសល់ លុយហូបគុយទាវ ផឹកកាហ្វេខ្លះដែរ
    5 តម្លៃសមរម្យ ៖ ទស្សនាមកដល់ចំណុចនេះ ជឿជាក់ថាបងប្អូនប្រិយមិត្តទាំងអស់ ប្រាកដជាជ្រាបច្បាស់ហើយថា ហេតុអ្វី Admin លើកយកតែ Prius ជំនាន់ទី2 ឆ្នាំ 2004-2009 មកធ្វើការនិយាយ ពោលគឺដោយតែគុណសម្បត្តិ នៃតម្លៃសមរម្យនេះឯង ព្រោះអីយើងអាចកាន់លុយមិនដល់ 1 ម៉ឺនដុល្លារ រហូតដល់ ត្រឹម 15000$ គឺអាចក្លាយជាម្ចាស់របស់រថយន្ត ដ៏ពេញនិយមនេះបានហើយ
    III. Conclusion
    តើបងប្អូនណាខ្លះកំពុងតែប្រើប្រាស់រថយន្ត Prius? បើសិនចូលចិត្ត ចុច Like និង Share ទាំងអស់គ្នា! ពេញលេងហើយ Team Prius គ្នាយើង!

ความคิดเห็น • 5

  • @byg-vannakofficial
    @byg-vannakofficial 29 วันที่ผ่านมา

    🎉

  • @sotheanhel
    @sotheanhel ปีที่แล้ว

    Best flow & lyrics Bro🎉

  • @pusaroeun3548
    @pusaroeun3548 6 หลายเดือนก่อน

    ត្រូវណាស់ប្អូន

  • @saratkong4177
    @saratkong4177 5 หลายเดือนก่อน

    សួស្ដីប្អូនអាព្រូស07តើមានតម្លៃប៉ុន្មាន$

  • @CambodiaTrafficDaily
    @CambodiaTrafficDaily ปีที่แล้ว

    Third generation please