គន្លឹះនៃ នៃការើសស្លាកលេខរថយន្ត មកប្រើ | CAMCAR Episode 267

แชร์
ฝัง
  • เผยแพร่เมื่อ 1 ต.ค. 2024
  • នៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកអ្នកចង់ចរាចរយានជំនិះរបស់លោកអ្នក នៅតាមដងផ្លូវ ដោយ​ស្របច្បាប់ លោកអ្នកត្រូវតែធ្វើការចុះបញ្ជីយានជំនិះរបស់លោកអ្នក ទៅតាមនីតិវិធីច្បាប់ដែលបាន កំណត់។ ចំពោះការចុះបញ្ជីរថយន្ត លោកអ្នកអាចធ្វើការស្នើសុំចុះបញ្ជីដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធ ស្វ័យ​ប្រវត្តិ​កម្មចុះបញ្ជីយានយន្ត ដែលមានអាសយដ្ឋាន vehicle.mpwt.g... ដោយលោកអ្នកអាច ជ្រើសរើស​ផ្លាក​លេខ​ដែលលោកអ្នកពេញចិត្ត ហើយធ្វើការបំពេញព័ត៌មានចុះបញ្ជីដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើ​ការ​ចំណាយ​ក្រៅផ្លូវការផ្សេងៗ។
    លក្ខខណ្ឌដែលអាចចុះបញ្ជីរថយន្តដោយខ្លួនឯងបាន លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេញព័ត៌​មានផ្ទាល់ខ្លួន ព័ត៌មានរថយន្ត ព្រមទាំងបញ្ចូលរូបភាពបង្កាន់ដៃពន្ធនាំចូល លិខិតទិញលក់រថយន្ត វិញ្ញាបន​បត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រួមជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវ​ភៅ​គ្រួសារ របស់ម្ចាស់រថយន្ត។ ក្រោយបំពេញព័ត៌មានគ្រប់គ្រាន់ហើយ លោកអ្នកធ្វើការ បោះពុម្ពវិក្កយបត្រ ដើម្បីបង់ប្រាក់ជាមួយបញ្ជរ វីង ឬស្មាតលុយ ឬលីហួរ ឬក៏តាមគណនីវីងផ្ទាល់ខ្លួន របស់លោកអ្នក។ សម្រាប់តម្លៃសេវានៃការចុះបញ្ជីរថយន្ត លោកអ្នកត្រូវបង់ប្រាក់ចំនួន ១២៥,០០០ រៀល បូកជាមួយនឹង​តម្លៃ​ផ្លាក​លេខនីមួយៗដែលលោកអ្នកពេញចិត្ត។
    ចំពោះការចុះបញ្ជីទោចក្រយានយន្ត ឬត្រីចក្រយានយន្ត លោកអ្នកអាចធ្វើការចុះបញ្ជីជាមួយនឹង ហាងលក់ម៉ូតូទូទាំងប្រទេស និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តនីមួយៗ ឬនៅ តាមការិយាល័យច្រកចេញចូលតែមួយ គ្រប់ខណ្ឌនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនីមួយៗ។ សម្រាប់តម្លៃនៃការចុះបញ្ជីទោចក្រយានយន្ត និងត្រីចក្រយានយន្ត លោកអ្នកត្រូវចំណាយ ៤០,០០០ រៀល ហើយលោកអ្នកអាចទទួលបានផ្លាកលេខភ្លាមៗនៅនឹងកន្លែង ដែលលោកអ្នកស្នើសុំចុះបញ្ជី។ ដោយឡែក បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្តរបស់លោកអ្នក នឹងត្រូវចេញជូនតាម ក្រោយបន្ទាប់​ពីរង់​ចាំមន្ត្រីពិនិត្យ និងអនុម័ត ដើម្បីធ្វើការបោះពុម្ព៕
    #camcar #platenumber

ความคิดเห็น • 24