ពត៌មានលំអិតអំពីការបាត់ខ្លួនក្មេង 12នាក់ គ្រូ1នាក់ក្នុងល្អាង Tham Luang Nang Non (ប្រទេសថៃ)

แชร์
ฝัง
  • เผยแพร่เมื่อ 29 ต.ค. 2024
  • ពត៌មានលំអិតអំពីការបាត់ខ្លួនក្មេង 12នាក់ គ្រូ1នាក់នៅ NarngNoch Cave(ខេត្តឈៀងរៃ ប្រទេសថៃ) ។ គួរបញ្ជាក់ផងដែរថាការបាត់ខ្លួននេះមានរយៈពេល 6ថ្ងៃហើយគិតត្រឹមថ្ងៃទី 26-06-2018 នេះ។ ហើយក្រុមស្រាវជ្រាវរុករករបស់អាមេរិក និងទហ៊ានពិសេសរបស់ប្រទេសថៃកំពង់តែស្វែងរកហើយ មិនទាន់ដឹងច្បាស់ការ​ថាស្លាប់ឫរស់ក៏យ៉ាងណា។
    រឿងរ៉ាវលម្អិតទាក់ទងនិងករណីបាត់ខ្លួន ក្រុមកីឡាករ 13 នាក់នៅក្នុងរូងភ្នុំ NarngNoch(ខេត្តឈាងរៃ) ដែលកំពុងកក្រើកពេញប្រទេសថៃ !!
    នៅឆ្នាំ2016មា​នក្មេងប្រុសបីអ្នកក្នុងចំណោមមនុស្សទាំង13អ្នកនោះបានធ្លាប់ចូលទៅលេងម្តងរួចទៅហើយពេលនោះពួកគេបានចូលត្រឹមតែ1គីឡូប៉ុណ្ណោះហើយពួកគេក៍បានសរសេរឈ្មោះពួកគេនៅលើថ្មបន្ទាប់មកក៍ចេញមកវិញ!
    ពួកគេជាក្រុមបាល់ទាត់U16នឹងជាអ្នកជិះកង់ប្រចាំសាលាមួយនៅថ្ងៃអាទិត្យពួកគេក៍បានលេងបាល់ឈ្នះហើយក្មេងបីអ្នកដែលធ្លាប់ចូលទៅក្នុងរូងភ្នំនោះក៍បានបបួលគ្នាម្តងទៀតចូលទៅសរសេរឈ្មោះនឹងឈ្មោះក្រុមនឹងថតរូបម្តងទៀត👈
    ពេលដែលពួកគេចូលទៅបាន1គីឡូមេឃក៍បានភ្លៀងធ្វើអោយទឹកហូរចូលហើយក៍ត្រូវបានបិតជិតផ្លូវតូចដែលគេឆ្លងកាត់ប្រវែង15ម៉ែត! ទើបធ្វើអោយពួកគេមិនអាចដើរត្រលប់មកក្រោយបាន!
    ក្រុមអ្នកស្វែងរកបានចូលទៅរកពួកគេបានឃើញស្នាមជើងរបស់ពួកគេត្រឹមចំណុច3គីឡូនៃរូងភ្នំហើយពួកគេក៍បានឃើញនៅកាតាប.ទូរសព្ទ៍មួយគ្រឿង.នឹងស្បែកជើងដែលពួកគេធ្វើជាសញ្ញាព្រួយសំរាប់ប្រាប់ផ្លូវដែលគេទៅមុខ!
    ហើយឧទ្ធម្ភាកចក្របានហោះនៅលើជុំវិញភ្នំនោះដើម្បីធ្វើជាសញ្ញាអោយពួកគេបានដឹងថាមានគេកំពុងតែជួយពួកគេ!
    រូងភ្នំនោះមានចំងាយ10គីឡូហើយនៅពេលនេះក្រុមរុករកបានចូលទៅដល់6គីឡូម៉ែតហើយតែរកមិនទានឃើញទៀតត្រង់ចំណុង3គីឡូនោះពួកគេក៍បានបាត់ស្នាមជើងេបស់ពួកគេព្រោះភ្លៀងបន្តរាល់ថ្ងៃអាចធ្វើអោយបាតស្នាមជើងរបស់ពួកគេ!
    ហើយក្រុមរុករកបានធ្វើការ24h/7daysហើយអ្នកស្រាវជ្រាវដែលល្បីជុំវិញពិភពលោកក៍បានធ្វើដំណើរទៅផងដែរដើម្បីជួលរុករកក្មេងៗទាំងនោះ!
    បញ្ចាក់រូងភ្នំមួយនេះមិនទាន់មាននរណាម្នាក់អាចចូលទៅដល់ក្នងនោះហើយក៍មិនដឹងថាក្នុងនោះមានអ្វីទេព្រោះមិនទាន់មានអ្នកស្រាវជ្រាវណាចូលទៅដល់ម្នាក់នោះទេ!ហើយអ្នកស្រុកនោះក៍មិនទាន់មានអ្នកណាម្នាក់ចូលទៅដល់នោះដែល!
    កន្លែងដែលគេអាចចូលទៅលេងនោះត្រឹមតែកន្លែងដែលពួកគេដាក់កង់ប៉ុណ្ណោះហើយគ្រូដែលមានបារមីពូកែៗក៍បានទៅដល់នោះច្រើនដែលដើម្បីធ្វើពិធីបើកផ្លូវសែនព្រេងជូន! ហើយគេបានសន្និដ្ថានថាពួកគេនៅរស់នៅឡើយ ! អាចនឹងដើរទៅមុខរហូត!
    មកដល់ពេលនេះម៉ោងនេះនៅតែមិនមានដំណឹងពី#ក្រុមកូនជ្រូក13អ្នកនោះនៅឡើយ!
    រយះពេលប្រាំងៃហើយគិតដល់ថ្ងៃនេះ😓
    ឧបសគ្គដែលធំបំផុតគឺភ្លៀង 💦
    Resource News: Facebook Page "Top Post"

ความคิดเห็น •