០៣០៥. មាសស្នេហ៍ប្រណីខ្ញុំផង ច្រៀងដោយៈ ស៊ីន ​ស៊ីសាមុត . រស់ សេរីសុទ្ធា

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ថតនិងកាត់ៈ អេង វុទ្ធី
    រៀបចំនិងផលិតៈ មាស​ ស៊ីថុល
    មាសស្នេហ៍ប្រណីខ្ញុំផង
    ច្រៀងដោយៈ ស៊ីន ស៊ីសាមុត . អ្នកស្រី រស់ សេរីសុទ្ធា
    ១. (ស) រុក្ខជាតិខៀវខ្ចីលើពសុធា មិនស្មើមាលានារីរ័ត្ន មែនទេបក្សីបក្សាសត្វ ខ្ញុំល្អគ្មានអ្វីប្រដូចបាន។
    ២. (ប) ល្អមែនល្អសែនល្អប្រពៃ ល្អលើសអស់ស្រីក្នុងភពឋាន ខ្ញុំសូមសរសើរកែវកល្យាណ ហើយកួចចង់បានប្រាណថ្នមបី។
    បន្ទរ.(ប) អ្នកមកពីណាចិត្តអង់អាច មិនខ្លាចហ៊ានមកប្រលោមស្រី ម្ដេចមិនមើលខ្លួនសិនមុនបេតី ចង់ស្រីមិនមើលឲ្យសមស័ក្ដិ។
    ៣. (ស) ប្រុសកុំងឿងឆ្ងល់ខ្វល់សង្កា បុប្ផាខ្ញុំនៅក្រពុំជាក់ មិនថារូបគេឬរូបអ្នក ខ្ញុំមិនទាន់ស្ម័គ្រពេញចិត្តទេ។
    ៤. (ប) ទោះមិនស្រលាញ់ក៏ដោយចុះ សូមតែសន្ដោសឲ្យលើសគេ ខ្ញុំដកចិត្តចេញមិនរួចទេ មាសស្នេហ៍ប្រណីដល់ខ្ញុំផង។
    បញ្ចប់ៈ (ប) ហ៊ឺ!ហ៊ឺ!... (ស) ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!... (ប) ហ៊ឺ!ហ៊ឺ!.. (ស) ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!..
    (ប) ហ៊ឺ!ហ៊ឺ!... (ស) ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!... (ប) ហ៊ឺ!ហ៊ឺ!.. (ស) ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!...។

ความคิดเห็น • 2