សម្តេចតេជោ ហ៊ុន សែន បង្ហាញឈុតសម្តែងក្នុងភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • សម្តេចតេជោ ហ៊ុន សែន បង្ហាញឈុតសម្តែងក្នុងភាពយន្តកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ត្រង់ចំណុចរៀបចំផែនការវាយបន្ទាយប៉មទន្លេបិទ មុនមេញ្ជាការ [សំរេច] ត្រូវរបួស
    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញឈុតសម្តែងថ្មីមួយទៀត ក្នុងភាពយន្តកូនប្រុសក្រោមពន្លឺឺព្រះចន្ទពេញបូណ៌មី។ នៅក្នុងឃ្លីបនេះ គឺជាឈុតសម្តែងត្រង់កន្លែងកងទ័ពរំដោះជជែកគ្នារៀបចំផែនការវាយបន្ទាយប៉មទន្លេបិទ ក្នុងខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥។
    បន្ទាយប៉មទន្លេបិទ គឺជាខែលការពារដ៏រឹងមាំមួយរបស់កងទ័ពសាធារណរដ្ឋ ការពារកងទ័ពរំដោះមិនឱ្យវាយចូលក្នុងក្រុងកំពង់ចាម។ នៅក្នុងឈុតនេះ លោកមេបញ្ជាការ «សំរេច» បានរៀបរាប់យ៉ាងលំអិតពីយុទ្ធវិធី ដើម្បីវាយបន្ទាយប៉មនេះ។ មេបញ្ជាការ «សំរេច» ក៏ត្រូវបានអនុញ្ញាតឱ្យដឹងនាំទ័ពក្នុងអង្គភាពរបស់ខ្លួនទៅវាយបន្ទាយប៉មនេះផងដែរ។
    សមរភូមិបន្ទាយប៉មនេះហើយ ដែលធ្វើឱ្យមេបញ្ជាការ «សំរេច» រងរបួស ហើយពិការភ្នែកខាងឆ្វេងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥។
    សូមបញ្ជាក់ថា ឈុតសម្តែងនៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ចំនួន១១ឃ្លីបហើយត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈ។ ឈុតសម្តែងដែលសម្តេចតេជោទម្លាយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន។
    ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។
    ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។
    សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕

ความคิดเห็น • 10

  • @catlazy1233
    @catlazy1233 ปีที่แล้ว +1

    ❤❤❤😍😍😍

  • @wesdas7281
    @wesdas7281 ปีที่แล้ว +4

    ល្អណាស់។

  • @mengmeng105
    @mengmeng105 ปีที่แล้ว +2

    សម្ដេចពុកមានប្រាជ្ញាវាងវៃណាស់

  • @ADMIN_RETHY
    @ADMIN_RETHY ปีที่แล้ว +1

    ពិតជាល្អណាស់😲🙏

  • @stkkrq6999
    @stkkrq6999 ปีที่แล้ว

    សុំភាគត

  • @sochendaphal3189
    @sochendaphal3189 ปีที่แล้ว +1

  • @stkkrq6999
    @stkkrq6999 ปีที่แล้ว

    បងដាក់ភាគផង

  • @thosophearoth1183
    @thosophearoth1183 ปีที่แล้ว +1

    🙏🙏🙏

  • @demomrain2306
    @demomrain2306 ปีที่แล้ว +1

    សម្តេចមានយុទ្ធសាស្រ្តល្អក្នុងការរៀបចំកងទព័

    • @damchi_18
      @damchi_18 ปีที่แล้ว +1

      គាត់ដេីរតួធ្វេីសម្តេចដូចមែនទែនមុខក៏ស្រដៀង