【20241215 ដំណឹង​ល្អ​ពី​អំណរ​យ៉ាង​អស្ចារ្យ​ The goods news of a great joy】

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.พ. 2025
  • 1នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​មួយ​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែនដី​បាន​ចុះ​បញ្ជី។ 2ការ​ចុះ​បញ្ជី​មុន​ដំបូង​នេះ ធ្វើ​ឡើង​នៅ​ពេល​លោក​គីរេ‌នាស​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​ស៊ីរី។ 3មនុស្ស​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន ដើម្បី​ចុះ​បញ្ជី។ 4រីឯ​យ៉ូសែប ក៏​ធ្វើ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ព្រះ‌បាទ​ដាវីឌ ឈ្មោះ​បេថ្លេហិម ព្រោះ​គាត់​ជា​រាជ‌វង្ស និង​ជា​ព្រះ‌ញាតិ​ព្រះ‌បាទ​ដាវីឌ 5ដើម្បី​ចុះ​បញ្ជី​ជា​មួយ​ម៉ារា ជា​គូ​ដណ្តឹង​ដែល​មាន​គភ៌​នោះ។ 6ពេល​អ្នក​ទាំង​ពីរ​កំពុង​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់។ 7នាង​ប្រសូត​បាន​បុត្រា​ច្បង​មក ហើយ​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួក​គេ​ទេ។ 8នៅ​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​តាម​ទី​វាល។ 9ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​មក​ឈរ​ជិត​គេ ហើយ​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ​គេ ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 10ប៉ុន្តែ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អី ដ្បិត​មើល៍! ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំង​អស់ 11ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។ 12 នេះ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​មួយ រុំ​នឹង​សំពត់ ផ្តេក​នៅ​ក្នុង​ស្នូក​សត្វ»។ 13រំពេច​នោះ មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ នៅ​ជា​មួយ​ទេវតា​នោះ ហើយ​ពោល​សរសើរ​ដល់​ព្រះ​ថា៖ 14«សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។ (លូកាLuke 2:1-14, គកស១៦)
    * * * * * *
    ► ជាវឆានែល TH-cam របស់យើង Subscribe to our channel: bit.ly/4bJ5yXM
    【ដំណឹងល្អេទៅកាន់ពិភពេលាក Good News to the World】 bit.ly/44P0y1V
    【ចម្រៀងគ្រីស្ទានខ្មែរ Khmer Christian Songs】 bit.ly/3V6rN4L
    【វីដេអូ សេចក្តីពិត ព្រះគម្ពីរ Biblical Truth Video】 bit.ly/3WLlULk
    【ទ្រព្យសម្បត្តិសម្រាប់ព្រលឹង Treasures for the Soul】 bit.ly/3UKvEmI
    【រឿងព្រះគម្ពីរមានចលនា Giggles and Tunes (ខ្មែរ Khmer)】 bit.ly/44LugVq
    #កម្ពុជា #ភ្នំពេញ #សែនសុខ #ទួលគោក #ភាសាខ្មែរ #Cambodia #PhnomPenh #Sensok #ToulKork #Khmer #Christian #KhmerHymn #Bible #Revival #Church #worship #praise #hymn #song

ความคิดเห็น •