#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃច័ន្ទ

แชร์
ฝัง
  • เผยแพร่เมื่อ 9 ม.ค. 2025
  • #ចំណងជើងវីដេអូ៖ «យើងជាមនុស្សស្ថានសួគ៌» We’re Heavenly Beings
    #រៀបរៀងឡើងដោយ Pastor Chris
    #ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃច័ន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥។
    «យើងជាមនុស្សស្ថានសួគ៌» We’re Heavenly Beings
    #អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
    «មនុស្ស​មុន​ដំបូង​កើត​មក​ពី​ដី គឺ​ធ្វើ​មក​ពី​ធូលី​ដី តែ​មនុស្ស​ទី​២ ជា​ព្រះអម្ចាស់​ដែល​ចេញ​មក​ពី​ស្ថានសួគ៌​វិញ» (កូរិនថូសទី១ ១៥:៤៧)។
    ផ្នែកមួយនៃអ្វីដែលយើងសង្កេតឃើញពីការសិក្សាមុនៗរបស់យើងគឺថា ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយប្រសិនបើអ្នកមិនមានព្រះគ្រីស្ទទេ នោះអ្នកនឹងមិនមានជីវិតអស់កល្បជានិច្ចនោះឡើយ។ វាសាមញ្ញណាស់, បើគ្មានព្រះគ្រីស្ទទេ អ្នកនៅតែរស់នៅក្នុងស្ថានភាពនៃអ័ដាមដំបូង ជាមនុស្ស100% កើតចេញពីដីមក មានស្ថានភាពជាមនុស្សលោកីយ៍។ ព្រះ​គម្ពីរ​បាន​ពន្យល់យ៉ាង​ច្បាស់​លាស់​អំពី​សេចក្ដី​ពិត​នេះ​ នៅ​ក្នុង កូរិនថូសទី១ ១៥:៤៧៖ «មនុស្ស​មុន​ដំបូង​កើត​មក​ពី​ដី គឺ​ធ្វើ​មក​ពី​ធូលី​ដី តែ​មនុស្ស​ទី​២ ជា​ព្រះអម្ចាស់​ដែល​ចេញ​មក​ពី​ស្ថានសួគ៌​វិញ»។
    អ័ដាមទីមួយ ជាស្ថានភាពនៃមនុស្សដែលបានធ្លាក់ចុះ គឺថាជាស្ថានភាពដែលបានធ្លាក់ចុះរាប់តែពីមនុស្សដំបូងមក។ ធម្មជាតិ​នេះ​មាន​ដែនកំណត់ ទាំងត្រូវចង​ភ្ជាប់​ដោយ​លោកិយ៍ និង​មាន​វាសនា​សម្រាប់​តែបំផ្លិចបំផ្លាញប៉ុណ្ណោះ។ ការ​ពិតនោះ ស្ដាប់ទៅវាពិតជា​​ឈឺចាប់​មែន ប៉ុន្តែ​វា​ជា​អ្វី​ដែល​ព្រះគម្ពីរ​បាន​ប្រាប់។ អ្នក​ដែល​មិន​បាន​កើត​ជា​ថ្មី នឹង​ត្រូវ​វិនាស​ទៅ​ជា១នឹង​ការ​វិនិច្ឆ័យ​ទោស និង​ការ​ត្រូវបំផ្លាញ។ ពួកគេប្រហែលជា សមាជិកគ្រួសាររបស់អ្នក មិត្តភក្តិ អ្នកដឹកនាំនៅក្នុងសង្គម, បើមិនជឿព្រះគ្រីស្ទទេ ពួកគេនៅតែជាមនុស្សលោកិយ៍ ហើយត្រូវបានបម្រុងទុកសម្រាប់ការវិនិច្ឆ័យទោស។ ដូច្នេះហើយ យើងត្រូវតែផ្សាយដំណឹងល្អដល់ពួកគេ ដ្បិតវាជាមធ្យោបាយតែមួយគត់ ដើម្បីឲ្យពួកគេបានសេចក្តីសង្រ្គោះ។
    សូមអាន កូរិនថូសទី 1 15:48 (AMPC) នោះអ្នកនឹងឃើញភាពផ្ទុយគ្នាដ៏ខ្លាំងរវាងមនុស្សលោកិយ៍ និងមនុស្សស្ថានសួគ៌ ៖ « ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី(មានរបៀបគិតដូចលោកិយ៍) ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះអម្ចាស់ ដែល​យាង​មក​ពី​ស្ថានសួគ៌ ជា​យ៉ាង​ណា ពួក​ស្ថានសួគ៌(មានរបៀបគិតដូចស្ថានសួគ៌)​ក៏​យ៉ាង​នោះ​ដែរ»។ អ្នកដែលមិនបានកើតជាថ្មី (មនុស្សលោកិយ៍) ចិត្តរបស់គេគិតតែរបស់នៅឯផែនដី ប៉ុន្តែអ្នកដែលកើតជាថ្មីក្នុងព្រះគ្រីស្ទ ជាអ្នកមានចិត្តនៅឯស្ថានសួគ៌វិញ។ នេះមិនមានន័យថាយើងគ្រាន់តែគិតអំពីការទៅស្ថានសួគ៌ទេ។ វាមានន័យថា របៀបរស់នៅរបស់យើងគឺ មានផ្នត់គំនិតបែបស្ថានសួគ៌ និងមានច្បាប់បែបស្ថានសួគ៌នៅលើផែនដីនេះ។
    ចិត្តគំនិតបែបស្ថានសួគ៌ មានន័យថា ការរស់នៅ និងការគិតស្របតាមរបៀបដែលអ្វីៗត្រូវបានសម្រេចនៅស្ថានសួគ៌ ជាការធ្វើតាមព្រះហឫទ័យរបស់ព្រះ ទាំងប្រតិបត្តិតាមច្បាប់របស់ទ្រង់ និងគិតតាមគំនិតរបស់ទ្រង់។ នោះគឺជាការផ្លាស់ប្តូរដែលនឹងកើតឡើងចំពោះអ្នកកើតជាថ្មី។ ខទី 49 (AMPC) បន្ត​ថា​៖ «​យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះអម្ចាស់​ពី​ស្ថានសួគ៌ ដូច​ជា​យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ»​។ យើងធ្លាប់មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលីដី បែបលោកិយ៍ តែងតែដួលរលំ ហើយចងភ្ជាប់ទៅនឹងដែនកំណត់នៃពិភពលោកនេះផងដែរ។ ប៉ុន្តែឥឡូវនេះ យើងបានកើតជាថ្មី នឹងមាន​រូប​រាង​របស់​ព្រះអម្ចាស់​ពី​ស្ថានសួគ៌ គឺថា៖ យើងមានរូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ!
    យើង​មិន​មែន​ជា​របស់លោកិយ៍ទេ ប៉ុន្តែ​ជារបស់​ស្ថានសួគ៌វិញ។ យើងរស់នៅក្នុងពិភពលោកនេះ ប៉ុន្តែយើងមិនមែនជារបស់ពិភពលោកនេះទេ (យ៉ូហាន ១៧:១៦)។ អ្នកគឺជា កូនប្រុស កូនស្រី នៅឯស្ថានសួគ៌; អ្នករស់រានមានជីវិតបែបស្ថានសួគ៌ ទាំងគំនិតតាម ប្រតិបត្តិតាមច្បាប់ និងមាគ៌ានៃព្រះរាជ្យរបស់ព្រះ។ ហាលេលូយ៉ា!
    #សេចក្ដីអធិស្ឋាន
    ឱព្រះវរបិតាជាទីស្រឡាញ់អើយ កូនបដិសេធថា កូនមិនត្រូវបានកំណត់ដោយប្រព័ន្ធនៃលោកិយ៍នេះទេ ដ្បិតអី កូនមានរូបរាងរបស់ព្រះគ្រីស្ទ ជារូប​រាង​របស់​ព្រះអម្ចាស់​ពី​ស្ថានសួគ៌ ហើយកូនដើរតាមព្រះហឬទ័យ និងមាគ៌ារបស់ទ្រង់ ដូចមានចែងនៅក្នុងព្រះបន្ទូល។ កូនសូមអរគុណចំពោះជីវិតថ្មីនេះ ដែលមាននៅក្នុងព្រះគ្រីស្ទ។ កូន​ដើរ​ក្នុង ​ការ​ទទួល​ជ័យ​ជម្នះ មាន​គំនិត​បែបស្ថាន​សួគ៌ ហើយ​មាន​អំណាច​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធរបស់ព្រះ កូនសូមអធិស្ឋាននៅក្នុង​ព្រះ​នាម​ព្រះ​យេស៊ូ។ អាម៉ែន។
    #ការសិក្សាបន្ថែម៖ កូល៉ុស 3:1-2 កូរិនថូសទី2 5:17 រ៉ូម 12:2

ความคิดเห็น •