ដំណាំហូបផ្លែ៩មុខ ដាំជុំវិញវិញផ្ទះ នាំលាភសំណាងដល់ម្ចាស់ផ្ទះ
ฝัง
- เผยแพร่เมื่อ 23 ธ.ค. 2024
- ដំណាំហូបផ្លែ៩មុខ ដែលដាំជុំវិញផ្ទះនាំជោគលាភ និងត្រជាក់ត្រជុំ
ផ្លែឈើហូបផ្លែចំនួន ៩មុខតែងត្រូវគេនិយមដាំជុំវិញបរិវេណក្នុងផ្ទះ ដោយមិនត្រឹមតែអាចផ្ដល់ម្លប់និងផ្លែសម្រាប់ទទួលទាននោះទេ ប៉ុន្តែក៏ផ្ដល់នូវសិរីមង្គលសម្រាប់ម្ចាស់ផ្ទះផងដែរ បើតាមជំនឿចាស់ៗបុរាណ។
១. ដើមកន្ទួត៖ ជួយឲ្យមានអ្នកស្រឡាញ់រាប់អានច្រើន ជួយការពារពីសត្រូវ ខ្មោចព្រាយតាមយាយីអ្នកនៅរស់នៅក្នុងផ្ទះ។ គួរដាំនៅទិសខាងលិចដើម្បីជួយលើករាសី។
២. ដើមស្វាយ៖ ជាដើមឈើដែលចាស់បុរាណនិយមជឿថាជួយបណ្ដេញគ្រោះអាក្រក់ មនុស្សអាក្រក់ និងរឿងអាក្រក់ៗចេញពីក្នុងផ្ទះ។ បើដាំខាងត្បូងផ្ទះនឹងជួយឲ្យម្ចាស់ផ្ទះឡើងឋានៈ ប្រកបការងារនិងមុខរបរផ្សេងៗមានភាពចម្រុងចម្រើន។
៣. ដើមអម្ពិល៖ ត្រូវបានគេជឿថាជាដើមឈើមង្គល ជួយឲ្យអ្នកផងគោរពកោតក្រែង បើដានៅខាងលិចផ្ទះនឹងជួយការពារការយាយីពីវិញ្ញាណអាក្រក់ៗទាំងឡាយ។
៤. ដើមខ្នុរ៖ ជួយបង្កើនសិរីមង្គលសម្រាប់អ្នកនៅក្នុងផ្ទះ និងជួយឲ្យមានអ្នកឧបត្ថម្ភគាំទ្រ រួចផុតពីការនិន្ទាឈ្នានីសទាំងពួង។ បើដាំនៅទិសខាងត្បូងឆៀងខាងលិចនឹងជួយឲ្យឆាប់ទទួលបានភាពជោគជ័យសម្រាប់ការងារដែលប្រឹងប្រែងធ្វើជាយូរមកហើយ។
៥. ដើមចេក៖ មិនត្រឹមតែអាចផ្ដល់ប្រយោជន៍គ្រប់យ៉ាង តាំងពីដើម ផ្កា ផ្លែ និងស្លឹក ដើមចេកត្រូវបានចាស់បុរាណជឿថាបើនាំមកដាំក្បែរផ្ទះ នឹងជួយឲ្យជីវិតមានភាពរលូន ធ្វើអ្វីសម្រេចផលដូចប្រាថ្នា។ ទិសល្អសម្រាប់ដាំដើមចេក គឺទិសខាងកើត។
៦. ដើមទទឹម៖ ត្រូវបានគេជឿថាជាដើមតំណាងឲ្យភាពសម្បូរសប្បាយ បើដាំនៅមុខផ្ទះនឹងជួយការពារពីគ្រោះអាក្រក់ផ្សេងៗ។
៧. ដើមក្រូច៖ ផ្លែឈើដែលផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់រាងកាយនេះ បើយកមកដាំក្នុងទីធ្លាផ្ទះនឹងជួយឲ្យគ្រួសារមានភាពត្រជាក់ត្រជំ ស្រឡាញ់សាមគ្គីគ្នា មានជោគលាភ រួចផុតពីគ្រោះអាក្រក់ទាំងពួង។
៨. ដើមត្របែក៖ ផ្លែឈើដែលមានជាតិវីតាមីន C ខ្ពស់និងផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់រាងកាយនេះ ប្រសិនបើយកមកដាំនៅក្បែរផ្ទះក៏នឹងជួយផ្ដល់សិរីមង្គល បារមី និងភាពចម្រុងចម្រើន ជួយឲ្យរួចផុតពីគ្រោះថ្នាក់ដោយការធ្វើអំពើផ្សេងៗទៀតផង។ គួរដាំត្របែកនៅទិសខាងជើងនៃផ្ទះ។
៩. ដើមពុទ្រា៖ក្រៅពីមានរសជាតិឆ្ងាញ់ត្រូវមាត់មនុស្សភាគច្រើន ដំណាំពុទ្រាក៏ជានិមិត្តសញ្ញាតំណាងភាពជោគជ័យ និងជួយបង្កើនទ្រព្យសម្បត្តិនិងជោគលាភ ក៏ដូចជាការពារគ្រោះថ្នាក់ អន្តរាយផ្សេងៗសម្រាប់អ្នករស់នៅក្នុងផ្ទះផងដែរ ៕
ទាំងនេះគ្រាន់តែជាជំនឿចាស់បុរាណដែលយើងអាចជឿឬមិនជឿ។ យ៉ាងណាក្ដីបើមានដីទំនេរអាចដាំបាន ក៏គួរដាំដើម្បីបង្កើតបរិយាកាសល្អជុំវិញផ្ទះ និងមានផ្លែឈើធម្មជាតិទទួលទានដោយខ្លួនឯងក៏ជាការល្អ ៕
#Fruit #ផ្លែឈើ #អបិយជំនឿ
,🙏អគុណណាចា💖💖💖💖💖🥰
❤👍💪
ត្រូវបង
ល្អ
❤❤❤❤ អរគុណៗ អូន ជុំវិញ ផ្ទះ បង ដាំ ដើម ទាំង អស់ នោះ ខ្វះ ដើម ចេក ១មុខ ទេ ព្រោះ គិតថាដាំទៅវា ចាក់ កូន ចេញច្រើន ណា ដីតូចដែលគ្រាន់តែដាំ មិនសូវត្រូវ ទិស អូនប្រាប់ព្រោះ កន្លែង ដីតិច សល់ ដាក់ នេះដាំនោះ ដាំទៅ តែ មាន ទាំងអស់ ខ្វះ ចេក ១ ទេ ❤❤❤
P
❤️❤️❤️❤️❤️❤️
❤❤❤❤❤❤😮😮😮😮
❤
❤❤❤❤
ចុះចាស់ៗថា កុំដាំចេកជ្វា នៅក្បែរផ្ទះ ហើយផ្លែត្របែក គេមិនដែលយកផ្លែឈើនឹង ដាក់សែន រឺរៀបមង្គលផ្សេងៗ ម៉េចវិញបង????!😂😂😂😂
😊😊
បងបើដាំដើមកន្តួតនៅមុខផ្ទះបានអត់
ក 4:21 4:21
I'm
កុហក់
❤❤❤