«មុខរបរដាំស្លឹកខ្ទឹម» ធ្វើឱ្យកសិករ ចេម រុន ចំណេញទាំងប្រាក់, សុខភាព និងកេរ្តិ៍ឈ្មោះ

แชร์
ฝัง
  • เผยแพร่เมื่อ 27 ก.ย. 2024
  • ដំណាំស្លឹកខ្ទឹម លើផ្ទៃដីស្រែកន្លះហិកតារបស់កសិករ ចំណេញបានប្រាក់២លានរៀលក្នុងមួយខែ ដោយមួយថ្ងៃលោកអាចនាំចេញស្លឹកខ្ទឹមធម្មជាតិនេះ៧០គីឡូក្រាម។ ទំហំនៃការនាំចេញស្លឹកខ្ទឹមនេះកើនឡើង ក្រោយពីអង្គការសេដាកបានបណ្តុះបណ្តាលបច្ចេកទេស និងជួយរកទីផ្សារបន្ថែមកាលពី២ឆ្នាំមុន។ បច្ចុប្បន្ន លោក រុន ចាប់ផ្តើមពង្រីកមុខរបរកសិកម្មនេះកាន់តែធំ ហើយបានក្លាយជាកសិករគំរូម្នាក់ ដែលពលរដ្ឋរស់នៅឃុំស្នាយអញ្ជើត ស្រុកជុំគិរី ចាប់ផ្តើមដំណាំស្លឹកខ្ទឹមធម្មជាតិនេះ ដោយយកគំរូតាមកសិករវ័យ៦០រូបនេះ។
    កសិករ ចេម រុន បានប្រកបមុខរបរដាំដំណាំស្លឹកខ្ទឹមក្នុងទំហំតូចជាលក្ខណៈគ្រួសារអស់រយៈពេល៧ឆ្នាំមកហើយ។ រយៈពេល២ឆ្នាំចុងក្រោយនេះ ដែលកសិកររស់នៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពតរូបនេះ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងរកទីផ្សារសម្រាប់នាំចេញស្លឹកខ្ទឹមនេះ បានជំរុញឱ្យលោក ចេម រុន និងគ្រួសារ ចាប់ផ្តើមពង្រីកការដាំស្លឹកខ្ទឹមតាមបែបធម្មជាតិលើដីស្រែទំហំរហូតដល់ទៅកន្លះហិកតា។
    កសិករវ័យ៦០ឆ្នាំរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «ពីមុនខ្ញុំរកចំណូលបានតិច ព្រោះដាំជាលក្ខណៈគ្រួសារ។ ប៉ុន្តែបានអង្គការសេដាកជួយបណ្ដុះបណ្ដាល ធ្វើឲ្យខ្ញុំមានទីផ្សារ និងរកចំណូលបានច្រើន»។ ដំណាំស្លឹកខ្ទឹមលើផ្ទៃដី កន្លះហិកតារបស់លោក ចេម រុន អាចសល់ប្រាក់ចំណូល ២លានរៀលក្នុង១ខែ ដោយមួយថ្ងៃលោកបានចែកចាយស្លឹកខ្ទឹមនេះរហូតដល់ទៅ៧០គីឡូក្រាមទៅទីផ្សារនៅក្នុងស្រុកជុំគិរី។ ក្រៅពីដាំសម្រាប់លក់កសិករចំណាស់រូបនេះ ក៏បានបណ្តុះពូជស្លឹកខ្ទឹមសម្រាប់លក់ផងដែរ។
    ការដាំដំណាំស្លឹកខ្ទឹមតាមបែបធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមីនេះ បានជួយបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករខេត្តកំពតមួយនេះ ឱ្យកាន់តែធូរធារ រួមទាំងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងអ្នកបរិភោគជាពិសេស។ ក្រោយពីជីវិតជោគជ័យលើមុខរបរដាំស្លឹកខ្ទឹមលក់ លោក ចេម រុន បានក្លាយជាកសិករគំរូម្នាក់ ដែលពលរដ្ឋរស់នៅឃុំស្នាយអញ្ជើត ស្រុកជុំគិរី ចាប់ផ្តើមដំណាំស្លឹកខ្ទឹមធម្មជាតិនេះ ដោយយកគំរូតាមកសិករវ័យ៦០ឆ្នាំខាងលើ។
    ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: apple.co/2ub9pdj និង Android: bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង TH-cam Channel: goo.gl/D6xQBv ៕
    #Vegetable
    #Agriculture
    #ThmeyThmey25
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 12

  • @pheakdeynave7319
    @pheakdeynave7319 5 ปีที่แล้ว +2

    បងនិយាយពិរោះណាស់

    • @khmersocial7102
      @khmersocial7102 4 ปีที่แล้ว

      និយាយបានល្អ ឬនិយាយពិរោះ មិនដូចគ្នាទេ...!

  • @ybora9104
    @ybora9104 4 ปีที่แล้ว

    បេីពូគ្របចំបេីងខ្លះៗរិតតែល្អ

  • @AhOn-tc5jy
    @AhOn-tc5jy 3 ปีที่แล้ว

    មានលក់ពូជខ្ទឹមអត់ពូ

  • @netdav4257
    @netdav4257 5 ปีที่แล้ว +4

    ខ្ញុំចង់ទៅរៀនខាងកសិកម្មតើខ្ញុំត្រូវធ្វើម្ដេច

    • @khmersocial7102
      @khmersocial7102 4 ปีที่แล้ว

      Net Dav ចង់ដាំស្លឹកខ្ទឹម ប្រយ័ត្នខូចសម្រស់...!

  • @brozin3523
    @brozin3523 5 ปีที่แล้ว +1

    .

  • @ihatovo8047
    @ihatovo8047 4 ปีที่แล้ว

    I learn it.

  • @chhaykim8179
    @chhaykim8179 5 ปีที่แล้ว +2

    អត់ក្រាលគម្របជញ្រ្ចាងឫចំបើង

  • @torngh9539
    @torngh9539 5 ปีที่แล้ว +1

    បងញុមចង់ទិញពូជស្លឹកខ្ទឹមចាំដាំលេខទូរស័ព្ទគាត់ផងអរគុណ

    • @khmersocial7102
      @khmersocial7102 4 ปีที่แล้ว

      បងញម ឬបងខ្ញុំ ?