‪@DARAA588‬

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.ย. 2024
  • ៤៣. ស្នេហាប្រៀបដូចជាអន្ទាក់ងាយស្រួលធ្លាក់ចូល ប៉ុន្តែពិបាក នឹងរើខ្លួនចេញណាស់។
    ៤៤. ទឹកភ្នែកអាចកាត់បន្ថយនូវភាពឃោរឃៅនិងភាពទុក្ខសោក បានយ៉ាងមានប្រសិទ្ធភាព។
    ៤៥. អ្នកដែលចូលចិត្តរឿងស្នេហាបំផុតគឺមនុស្សស្រី តែអ្នកដែល ងាយធ្លាក់ក្នុងអន្លង់ស្នេហាគឺមនុស្សប្រុសទៅវិញទេ។
    ៤៦. អ្នកនិយាយពាក្យស្នេហា សុទ្ធតែជាអ្នកដាក់ខសន្យាជាមួយ នឹងទឹកភ្នែក។
    ៤៧. កុំជឿដោយងាយនូវអ្វីដែលអ្នកគ្រាន់តែឮតពីគេប៉ុណ្ណោះ។
    ៤៨. ចូរកុំជឿលើអ្វីមួយដោយគ្រាន់តែអាស្រ័យដោយអំណាចនៃគ្រូនិងរៀមច្បងឲ្យសោះ។
    ៤៩. ដំណោះស្រាយត្រូវ ប៉ុន្តែលើកឡើងមិនសមនឹងពេលវេលាគឺខុសដដែលហ្នឹង។
    ៥០. បណ្តាគំនិតនៅក្នុងសៀវភៅល្អៗគឺជាដើមទុនបង្កើតឱ្យមាន នូវគំនិតល្អៗនៅក្នុងខួរក្បាល។
    ៥១. ស្នេហាគឺជាសត្រូវម្នាក់ដែលគេមិនអាចនឹងយកជ័យជម្នះ ដោយការប្រយុទ្ធមួយទល់នឹងមួយបាននោះទេ ប៉ុន្តែគេអាចយកឈ្នះវា បានដោយការរត់គេច។
    ៥២. បណ្ដាការខ្វះខ្ចាយទាំងឡាយ ការខ្វះខ្ជាយធំបំផុតគឺការ ខ្លះខ្ជាយពេលវេលាហ្នឹងឯង។
    ៥៣. ខ្វះភាពលើកស្ទួយអ្នកដែលមានសមត្ថភាព វាមិនខុសអ្វី ទៅនឹងការក្តិចត្រួយឡើយ។
    ៥៤. ចូរគិតអ្វីដែលអ្នកកំពុងនិយាយ កុំនិយាយអ្វីដែលអ្នកមិន ទាន់គិត។
    ៥៥. ចេះនិយាយថាមិនចេះ នោះហើយគឺជាអ្នកចេះ។
    ៥៦. ការអត្តនោម័តគឺជាមូលហេតុសំខាន់បំផុតនៃបរាជ័យ។
    ៥៧. អ្នកអាចជឿថា គេអាចរំកិលភ្នំបាន ប៉ុន្តែចូរកុំច្រឡំជឿថា មនុស្សអាចផ្លាស់ប្តូរចរិតឱ្យសោះ។
    ៥៨. ប្រសិនបើអ្នកឱ្យត្រីគេទទួលទាន មានន័យថា អ្នកចិញ្ចឹមគេ រស់បានតែមួយពេលប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកបង្រៀនគេនូវរបៀបចាប់ ត្រីវិញ មានន័យថា អ្នកចិញ្ចឹមគេអស់មួយជីវិត។
    ៥៩. ពេលរស់នៅសម្បូរសប្បាយ ក្រមសីលធម៌សំខាន់បំផុតគឺ ភាពសមរម្យ ចំណែកពេលជួបគ្រោះអាសន្ន ក្រមសីលធម៌សំខាន់បំផុតគឺ ភាពអង់អាច។
    ៦០. ប្រសិនបើខ្លាច ចូរកុំនិយាយ ប្រសិនបើនិយាយ ចូរកុំខ្លាច។
    ៦១. មនុស្សដែលយើងបញ្ជីហើយ បែរជាមិនខឹង ធ្វើធម្មតាៗ ប្រសិនបើមិនមែនជាមនុស្សមានមេត្តាករុណាទេនោះ គឺជាមនុស្សដែលគួរ ឱ្យប្រុងប្រយ័ត្នបំផុត។
    ៦២. មនុស្សឆ្លាតត្រូវតែចេះកែលម្អខ្លួនឯងនៅពេលបានឃើញនូវ កំហុសរបស់អ្នកដទៃ។
    ៦៣. កុំនិយាយចេញទាំងអស់នូវអ្វីដែលអ្នកដឹង កុំជឿទាំងអស់ នូវអ្វីដែលអ្នកឮ កុំធ្វើទាំងអស់នូវអ្វីដែលអ្នកអាចធ្វើបាន។
    ៦៤. មនុស្សសម្លឹងឃើញតែផលប្រយោជន៍ ហើយមិនឃើញ ផលវិបាក ប្រៀបដូចជាត្រីឃើញនុយ ប៉ុន្តែមិនឃើញផ្លែសន្ទូចដូច្នោះដែរ។
    ៦៥. វ័យក្មេងគឺវ័យឆោតល្ងង់ វ័យកណ្ដាលគឺវ័យតស៊ូ វ័យចាស់ គឺវ័យសោកស្តាយ។
    ៦៦. ចូរបំភ្លេចរាល់នាទីដ៏សែនលំបាកវេទនា ប៉ុន្តែចូរកុំបំភ្លេច នូវបណ្ដាអ្វីៗដែលគ្រានោះវាបានបង្រៀននូវមេរៀនល្អៗដល់អ្នក។
    ៦៧. អត្តចរិតគឺជាកម្រាលព្រំរបស់មនុស្ស។
    ៦៨. បញ្ហានីមួយៗតែងភ្ជាប់មកជាមួយនូវគ្រាប់ពូជនៃដំណោះ ស្រាយរបស់វាទាំងអស់។
    ៦៩. ជនទុទ្ទិដ្ឋិនិយមមើលឃើញការលំបាកនៅក្នុងឱកាស ចំណែក ជនសុទិដ្ឋិនិយមមើលឃើញឱកាសនៅក្នុងការលំបាក។
    ៧០. ការគិតគឺជាធនធានដ៏អស្ចារ្យបំផុតរបស់មនុស្ស ហើយ គុណភាពនៃអនាគតរបស់យើងគឺអាស្រ័យទៅលើការគិតទាំងស្រុង។
    ៧១. ទីណាគ្មានការខ្មាសអៀន ទីនោះគ្មានកិត្តិយស។
    ៧២. ក្មេងមិនអាចយល់នូវទឹកចិត្តនិងចរិតមនុស្សចាស់បានទេ ពីព្រោះក្មេងមិនធ្លាប់ធ្វើជាមនុស្សចាស់។ ចំណែកឯមនុស្សចាស់វិញអាច យល់ពីទឹកចិត្តរបស់ក្មេងបាន ពីព្រោះមនុស្សចាស់ធ្លាប់ធ្វើជាក្មេង។
    ៧៣. ស្នេហាតូចតាចគឺស្នេហាបងប្អូន ស្នេហាមធ្យមគឺស្នេហា ឪពុកម្តាយ ស្នេហាធំដុំគឺស្នេហាប្តីប្រពន្ធ។
    ៧៤. សេចក្តីអត់ធន់អាចយកឈ្នះនូវសេចក្តីទុក្ខសោកនិងការ លំបាកនានាបាន។
    ៧៥. យើងអាចផ្លាស់ប្តូរជីវិតរបស់យើងបានតាមរយៈការផ្លាស់ប្តូរ នូវផ្នត់គំនិត។
    ៧៦. សេចក្តីសង្ឃឹមរបស់យើងគឺជាការជ្រើសរើសរបស់យើង។
    ៧៧. ប្រសិនយើងមិនចូលរួមដោះស្រាយទេ នោះគឺជាចំណែក នៃបញ្ហារបស់យើងដែរ៖
    ឧ. អំពើពុករលួយ

ความคิดเห็น •