សាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេសមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • #សាកលវិទ្យាល័យ#DeMontfort#ប្រទេសអង់គ្លេស#
    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបើកសាកលវិទ្យាល័យDe Montfort របស់អង់គ្លេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ សិស្សនិស្សិតកម្ពុជា ហើយសម្តេចធិបតី រំពឹងថា សាកលវិទ្យាល័យនេះ ក្លាយទៅជាហឹប និងដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេស​មកលើទឹកដីកម្ពុជា ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀតផងដែរ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfort របស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី បានបញ្ជាក់ថា វត្តមានជារូបវន្តនៃសាកលវិទ្យាល័យរបស់ប្រទេសមហាអំណាចមួយនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ខាងវិស័យអប់រំដល់កម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នាសម្តេច ក៏បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យនេះ ធ្វើការសហការជាមួយ ស្ថាប័ន​ពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផេ្សងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួម បង្កើតការងារជាក់ស្តែងនៅកម្ពុជាផងដែរ។
    នៅក្នុងឱកាសសម្ពោធជាផ្លូវការនូវសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេស លើទឹកដីកម្ពុជា​នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​សម្តែងមោទនភាព​ចំពោះសាកល​វិទ្យាល័យ មួយនេះដែលមាននៅកម្ពុជា ខណៈវត្តមាននេះ គឺកើតឡើងដំបូងគេបង្អស់នៅតំបន់​អាស៊ីអាគ្នេយ៍នេះ។
    សូមបញ្ជាក់ថា សាកលវិទ្យាល័យDe Montfort ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងមាន​ប្រវត្តិនៃការ បង្រៀនជាង១៥០ឆ្នាំ។មាន​និស្សិតប្រមាណបីម៉ឺនប្រាំពាន់នាក់កំពុង​សិក្សា​នៅក្នុងចក្រភពអង់គ្លេស និងក្រៅប្រទេស។ សាកលវិទ្យាល័យនេះ មានកម្រិតស្តង់ដាអន្តរជាតិពិតៗ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ន​នៅអាស៊ីអាគ្នេយ៍គឺនៅ​ប្រទេសកម្ពុជានេះតែម្តង៕
    សូមបងជួយ Subcribed ខ្ញុំផង, Please help me Subcribed, ខ្ញុំបាទផលិតវីដេអូព័ត៌មានល្អៗជូនបងប្អូនទស្សនា និងបានដឹងអំពីព្រឹត្តិការណ៍ដែលបានកើឡើងថ្មីនៅក្នុងប្រទេសកម្ពុជានិងពិភពលោក។
    I made a good news video for you to watch and learn about new events in Cambodia and the world.ដែលទាក់ទងទៅនិងជីវិតនៃការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងការងារមនុស្សធម៌ ទេសចរ និងដំណើរកំសាន្តផ្សេងៗ។ Related to the life of people, animals, plants and humanitarian work, tourism and excursions.
    • សាកលវិទ្យាល័យដ៏ល្បីរបស...
    • សម្តេចធិបតីធានាការជីកព...
    • សម្តេចថា! គ្រូទាយមិនអា...
    • គ្រប់និន្នាការនយោបាយគា...
    • សម្តេចប្រាប់ពីប្រវត្តិ...
    Thanks for watching !!!

ความคิดเห็น •