អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិការយោធានៅ​ក្រុង Jenin នៃតំបន់ West Bank ខណៈ​ជនជាតិ​ប៉ាឡេស្ទីន​៥នាក់​ស្លាប់

แชร์
ฝัง
  • เผยแพร่เมื่อ 4 ต.ค. 2024
  • យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​ខ្លួន​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​តំបន់​មួយ​នៃ​ទីក្រុង Jenin នៃ​តំបន់ West Bank។ ពួក​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​និយាយ​ថា​ មនុស្ស​ ៥ ​នាក់​បាន​ត្រូវ​សម្លាប់។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។
    ពួក​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ ទាហាន​អ៊ីស្រាអែល​បាន​ «ឡោមព័ទ្ធ​អគារ​ដែល​ជា​ទីកន្លែង​ដែល​ពួក​ភេរវជន​បាន​ត្រូវ​ស្ថិត​នៅ​ទីនេះ»​ ហើយ​ពួក​ទាហាន​បាន​បាញ់​តបត​គ្នា ខណៈ​ដែល​ការវាយ​ប្រហារ​តាម​អាកាស​បាន​ «វាយ​ប្រហារ​ពួក​ភេរវជន​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់» នៅ​ក្នុង​តំបន់​នោះ។
    ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​បាន​និយាយ​ថា ​មនុស្ស ​៥ នាក់​បាន​ស្លាប់ ក៏ប៉ុន្តែ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​អត្តសញ្ញាណ​របស់​ពួកគេ​ទេ។ មិន​មាន​សេចក្តី​លម្អិត​ផ្សេង​ទៀត​មកពី​ភាគី​ណា​មួយ​ទេ។
    ការ​ប៉ះទង្គិច​នៅ​ទីក្រុង Jenin ដែល​គេ​ដឹង​ថា​ជា​ទីតាំង​រឹងមាំ​របស់​ពួក​ជន​សកម្មប្រយុទ្ធ​ជា​ទីកន្លែង​ដែល​កងទ័ព​ជារឿយៗ​ធ្វើ​ប្រតិបត្តិការ បាន​កើត​មាន​ឡើងមួយ​ថ្ងៃ ​បន្ទាប់​ពី​ក្រុម​ឃ្លាំមើល​ប្រឆាំង​ការ​តាំង​ទី​លំនៅ​អ៊ីស្រាអែល​បាន​និយាយ​ថា ​រដ្ឋាភិបាលអ៊ីស្រាអែល​មាន​គម្រោង​ស្ថាបនា​ផ្ទះ​ថ្មី​ជិត​ ៥.៣០០​ ខ្នង ​នៅ​ក្នុង​កន្លែង​តាំង​ទីលំនៅ​នៅ​តំបន់ West Bank ដែល​អ៊ីស្រាអែល​កាន់កាប់។
    ព័ត៌មានលម្អិត៖ khmer.voanews....
    » សូម Subscribe គណនី TH-cam របស់វីអូអេ៖ goo.gl/LQAVDc
    » ទស្សនាវីដេអូរបស់វីអូអេ៖ / voakhmer
    » ដោនឡូតកម្មវីធី VOA សម្រាប់ iOS៖ bit.ly/49cgTOG
    » ដោនឡូតកម្មវីធី VOA សម្រាប់ Android៖ bit.ly/4cymlOw
    » ចូលមើលកម្មវិធីទាំងអស់របស់វីអូអេ៖ khmer.voanews....
    វីអូអេផ្នែកភាសាខ្មែរ (វីអូអេខ្មែរ) ផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនិងផ្សាយកម្មវិធីព័ត៌មានច្រើនប្រភេទអំពីប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពីជុំវិញពិភពលោក។ រៀងរាល់ថ្ងៃ កម្មវិធីវិទ្យុរបស់យើងខ្ញុំផ្តល់ជូនព័ត៌មានថ្មីៗបំផុត។ យើងខ្ញុំក៏ផ្សាយជូនសេចក្តីរាយការណ៍ និងបទវិភាគដ៏ស៊ីជម្រៅអំពីនយោបាយ អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្ត ហើយនិងកម្មវិធីរៀនភាសាអង់គ្លេសផងដែរ។
    ភ្ជាប់ជាមួយវីអូអេ៖
    » ចូលមើលគហទំព័រវីអូអេ: www.khmer.voan... | www.voacambodi... 
    » LIKE វីអូអេ លើ FACEBOOK៖ / voakhmer
    » FOLLOW វីអូអេ លើ INSTAGRAM៖ / voakhmer
    » FOLLOW វីអូអេ លើ X៖ / voakhmer
    » FOLLOW វីអូអេ លើ TELEGRAM៖ t.me/voakhmer

ความคิดเห็น •