ស្រី រមែងចែចង់បុរសដោយហេតុ ៤០ យ៉ាង

แชร์
ฝัง
  • เผยแพร่เมื่อ 18 ก.ย. 2024
  • ស្រី រមែងចែចង់បុរស
    ដោយហេតុ ៤០ យ៉ាង
    បិដក ភាគ ៦១ - ទំព័រទី ១៦៨
    [៣០៥] នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងចែចង់បុរសដោយហេតុ ៤០ យ៉ាង គឺ
    ១- កាច់រាង ១
    ២- បន្ទន់ខ្លួន ១
    ៣- កែក្រាយ ១
    ៤- ក្រអិមក្រអៀម ១
    ៥- យកក្រចកផ្ទាត់ក្រចក ១
    ៦- យកជើងជាន់ជើង ១
    ៧- យកកំណាត់ឈើគូសផែនដី ១
    ៨- លើកកូនក្មេងដោយខ្លួនឯង ១
    ៩- ឲ្យកូនក្មេងលើកខ្លួនវិញ ១
    ១០- លេងកូនក្មេងដោយខ្លួនឯង ១
    ១១- ញ៉ាំងកូនក្មេងឲ្យលេង ១
    ១២- ថើបកូនក្មេងដោយខ្លួនឯង ១
    ១៣- ញ៉ាំងកូនក្មេងឲ្យថើបវិញ ១
    ១៤- ស៊ីខ្លួនឯង ១
    ១៥- ញ៉ាំងកូនក្មេងឲ្យស៊ី ១
    ១៦- ឲ្យវត្ថុទៅកូនក្មេង ១
    ១៧- សុំលួងលោមយកមកវិញ ១
    ១៨- ធ្វើត្រាប់តាម (ក្មេង) ដែលវាធ្វើ ១
    ១៩- និយាយខ្លាំង ១
    ២០- និយាយតិច ១
    ២១- និយាយបើកចំហមាត់ ១
    ២២- និយាយលាក់លៀម ១
    ២៣- (ធ្វើនូវនិមិត្ត) ដោយអាការរាំច្រៀងប្រគំ យំរាប់រៀបម្ញិកម៉្ញក់
    ស្អិតស្អាង ១
    ២៤- សើចក្អាកក្អាយ ១
    ២៥- សំឡឹងសំឡក់ ១
    ២៦- ញាក់ចង្កេះ ១
    ២៧- ញ៉ាំងទ្រព្យកំបាំងឲ្យកំរើក ១
    ២៨- បើកបង្ហាញភ្លៅ ១
    ២៩- បិទភ្លៅទៅវិញ ១
    ៣០- បង្ហាញដោះ ១
    ៣១- បង្ហាញក្លៀក ១
    ៣២- បង្ហាញផ្ចិត ១
    ៣៣- មិចភ្នែក ១
    ៣៤- ញាក់ចិញ្ចើម ១
    ៣៥- ខាំបបូរមាត់ ១
    ៣៦- លៀនអណ្តាត ១
    ៣៧- ច្បូតសំពត់ ១
    ៣៨- ស្លៀកសំពត់វិញ ១
    ៣៩- រំសាយសក់ ១
    ៤០- បួងសក់វិញ ១
    នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងចែចង់បុរសដោយហេតុ ៤០ យ៉ាងនេះឯង។

ความคิดเห็น •