(ប្រសាសន៍ដើម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានថា រូបលោកនៅពីក្រោយការដោះដូរដីភ្នំតាម៉ៅ

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានថា រូបលោកនៅពីក្រោយការដោះដូរដីភ្នំតាម៉ៅ (Video inside)
    (ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលចំពោះការចោទប្រកាន់ថា រូបលោកជារត់ការ និងនៅពីក្រោយការដោះដូរដីនៅតំបន់ភ្នំតាម៉ៅ។
    ការចេញមកច្រានចោលនេះ បន្ទាប់ពីជនតាំងខ្លួនជាអ្នកការពារព្រៃឈើនៅក្រៅប្រទេស ក៏ដូចជាបណ្តាញព័ត៌មានបម្រើបរទេស បានលើកឡើងចោទប្រកាន់រូបលោកថា ជាអ្នករត់ការដោះដូរដីតំបន់ភ្នំតាម៉ៅ ឱ្យទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើការអភិវឌ្ឍ។
    តាមរយៈវីដេអូក្នុងពេលចុះជួបកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ហើយបង្ហោះលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការដោះដូរដីនេះឡើយ។ លោក បានបញ្ជាក់ថា មានមនុស្សមិនតិចនោះឡើយ ធ្លាប់ពឹងលោក ដើម្បីរត់ការដោះដូរដីរដ្ឋ តែលោកមិនដែលអន្តរាគមន៍នោះឡើយ។
    លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «កុំថាឡើយការអភិវឌ្ឍ១ពាន់ហិកតា រត់ការដី ១ពាន់ហិកតារបស់រដ្ឋ សូម្បីតែមួយការ៉េ ឬតិចជាង ១ពាន់ការ៉េ ឬប៉ុន្មានរយការ៉េក៏ដោយ ដែលពាក់ព័ន្ធរដ្ឋ អ្នកដែលធ្លាប់រត់ការមកពឹងខ្ញុំដឹងហើយ គឺខ្ញុំមិនប៉ះពាល់ទេ»។
    លោកបន្ថែមថា «រាល់ថ្ងៃអ្នកដែលរត់ការគេមិនដែលមកពឹង ហ៊ុន ម៉ាណែត។ [...] អ្នកដែលធ្លាប់រត់ការរកស៊ីគេមិនដែលមកជួប ហ៊ុន ម៉ាណែត ទេ។ គេជួបហើយ គេសាកហើយ គេមិនដែលបាន»។
    នៅក្នុងវីដេអូនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានច្រានចោផងដែរ ចំពោះការចោទប្រកាន់ថា រូបលោកជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ លោកបានអះអាងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកជួយដល់ក្រុមយុវជនរបស់លោក ប៉ុន្តែការរកស៊ីរបស់អ្នកឧកញ៉ា មិនជាប់ពាក់ព័ន្ធគ្នានោះឡើយ។
    លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរពីការណែនាំដាច់ណាត់របស់លោកទៅកាន់ក្រុមការងារយុវជនទាំងអស់ថា ការរកស៊ី គឺមិនត្រូវយកជាប់ពាក់ព័ន្ធនឹងយុវជនរបស់លោក ឬយកការងារយុវជន ដើម្បីកាងការរកស៊ីនោះឡើយ។
    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ចូលក្រុមការងារយុវជន ខ្ញុំដាក់លក្ខខណ្ឌច្បាប់ណាស់ កុំយកការងារយុវជនទៅពាក់ព័ន្ធការងារឯកជនរបស់ខ្លួន។ ខ្ញុំហាមដាច់ខាត អត់មានតិចថាក្រុមការងារយុវជនទៅធ្វើអីខុស ហើយប្រាប់ថាយកលុយហ្នឹងទៅជួយការងារយុវជនមេ អត់ទេណាណែនាំច្បាស់ណាស់»។
    ក្នុងវីដេអូរយៈពេល១៧នាទីនេះ លោក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតបញ្ជាក់ដែរថា រូបលោក គឺជាមនុស្សដែលទទួលរាល់មតិរិះគន់ ដើម្បីស្ថាបនា។ តែមតិដែលើកឡើងក្នុងចេតនាទុច្ចរិត គឺលោកមិនទទួលយកជាដាច់ខាត។
    សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចលុបចោល ហើយណែនាំឱ្យដាំដើមឈើឡើងវិញ ព្រមទាំងកំណត់តំបន់នោះជាតំបន់អភិរក្សថែមទៀតផង។
    ក្រោយការលុបចោលគម្រោងវិនិយោគនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះ ក៏បានប្រកាសអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដាំដុះដើមឈើឡើងវិញ ព្រមទាំងថែទាំឈើនៅតំបន់នោះ។ អ្នកឧកញ៉ា បានប្រកាសប្រែក្លាយតំបន់នោះឱ្យក្លាយទៅជាឧទ្យានជាតិ ដើម្បីបម្រើដល់ការទេសចរណ៍របស់ប្រជាពលរដ្ឋ៕

ความคิดเห็น • 62

  • @AnHouse-nl1vs
    @AnHouse-nl1vs ปีที่แล้ว +4

    សូមគោរព

  • @sasawer5388
    @sasawer5388 2 ปีที่แล้ว +8

    ហ៊ុន មុន្នី គាត់ដឹកនាំល្អជាង ហ៊ុន ម៉ាណែត

    • @rattanakchea9932
      @rattanakchea9932 ปีที่แล้ว +1

      ហ៊ុន ម៉ានី និយាយបានក្បោៈក្បាយ ច្បាស់ៗមានរបៀបល្អជាងហុនម៉ាណែត មានការគោរពព្រមហាក្សត្រល្អជាង។ ម៉ានីថ្វាយបង្គំព្រៈករុណា ម៉ាណែតគ្រាន់តែអោនសំពៈប៉ុណ្ណោៈ

    • @sasawer5388
      @sasawer5388 ปีที่แล้ว +1

      @@rattanakchea9932ម៉ានី គាត់ល្អជាង គាត់ខុសតែអាយុទេ ដោយសារគាត់ប្អូនម៉ាណែត

  • @invinoveritas6859
    @invinoveritas6859 ปีที่แล้ว +1

    ពិតណាស់ គាត់នឹងការពារវៀតកុង។ ម្តាយរបស់គាត់គឺជាវៀតកុង។

  • @rothborin3511
    @rothborin3511 2 ปีที่แล้ว +2

    ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋសូមចូលរួមចំណែកសូមគាំទ្រតាមប្រសាសន៍ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានបកស្រាយបំភ្លឺពីបញ្ហាកាដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅដើម្បីថែរក្សាសម្បត្តិធម្មជាតិដែរជាផលប្រយោជន៍សំរាប់មនុស្សជាតិនិងជាជំរកសត្វព្រៃ🙏🙏🙏🙏🙏🙏🙏🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭

  • @sopn4057
    @sopn4057 ปีที่แล้ว +2

    ខ្ញុំនៅស្រលាញ់❤❤❤❤❤❤❤❤❤❤❤❤

  • @tinchea167
    @tinchea167 2 ปีที่แล้ว +6

    នៅក្នុងកម្ពុជានៅមានអង្ការចាត់តាំង

  • @sreyleaorlina9969
    @sreyleaorlina9969 2 ปีที่แล้ว +1

    ចប់ម៉ងកូននិងប៉ាៗដូចគ្នាដល់ហើយ🙂រងចាំទៅកូនខ្មែរបើហ៊ុនសែនងាប់ហ៊ុនម៉ាណែតបែបខ្លាំងជាងប៉ាៗគាត់ទៀត🙂រងវេទនាទៅប្រជាជនខ្មែរ🥺មិចខ្មែរមួយចំនួននៅតែមិនដឹងអីហ្នឹង🙂រឺមួយអោយត្រកូលហ៊ុនកាន់កាប់រយះពេល១០០ឆ្នាំទៅមុខទៀតរឺ?🙃🙃🙃

  • @bongbrosbongbros1763
    @bongbrosbongbros1763 2 ปีที่แล้ว +2

    មិចបានសុខៗកាប់ឈើដាំឈើចឹង

  • @Khmer-cu1ow
    @Khmer-cu1ow 2 ปีที่แล้ว +3

    There is always corruptions in Cambodia. Individuals who causes the injustices will always know. One can lie to others but not to self. I hope Cambodian people learn to love each others and support each others for better prosperity to bring peace to the country and its citizens.

  • @HengHeng-jh4eg
    @HengHeng-jh4eg 2 ปีที่แล้ว +2

    អេម ៗ

  • @franklordcf419
    @franklordcf419 ปีที่แล้ว +3

    This is the kind of leader that Cambodia needs for the future. He never go against his own country.

    • @user-oe7re7wv2o
      @user-oe7re7wv2o ปีที่แล้ว

      បងៗមាំជួយគាំទ្រដើម្បីប្រទេសយើង

    • @user-oe7re7wv2o
      @user-oe7re7wv2o ปีที่แล้ว

      ព្រះយេប្រទានពេអាមែន

    • @cheasokhom9579
      @cheasokhom9579 ปีที่แล้ว

      @@user-oe7re7wv2o ឭ់

  • @dfhhffhhhd8060
    @dfhhffhhhd8060 2 ปีที่แล้ว +3

    និយាយបានល្អណាស់

  • @youandme4954
    @youandme4954 2 ปีที่แล้ว +4

    ? ហេតុអ្វីក្រុមហ៊ុនធំធំលើ ពីភាពលោក ដួចជា Amazon apple Samsung LG បបែបទៅរក វៀតណាមចឹង ហេតុអ្វី ប្រទេសកម្ពុជាគេមើលមិនឃើញ។

    • @sambathmean
      @sambathmean 2 ปีที่แล้ว

      ចំនួនប្រជាជនតិច ផែនាំចេញចូលមិនទាន់ទូលាយ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ នយោបាយ។ ធម្មតាក្រុមហ៊ុនដើម្បីចែកចាយក្នុងតំបន់ តែងរកចំណុចកណ្ដាលទើបកាត់បន្ថយថ្លៃដឹក
      នៅវៀតណាម ច្រកសមុទ្រធំ ងាយដឹកចេញទៅក្នុងតំបន់គោក ឬឆ្លងកាត់សមុទ្រ គ្រឿងបង្គុំដែលនាំចូលតពី singapore កូរ៉េ ជប៉ុន មកវៀតណាមងាយ និង ចំណេញច្រើន ពិសេសវៀតណាមមានធនធានច្រើន និងធូរថ្លៃ មួយទៀតគឺ ទំនាក់ទំនងនយោបាយការបរទេសវៀតណាមជាមួយលោកខាងលិច។

    • @saminoudamsak1853
      @saminoudamsak1853 2 ปีที่แล้ว +2

      ព្រោះស្រុកខ្មែរពុករលួយពេកគ្មានអាណាគេចង់មកវិនិយោគទុនទេមើលតែក្រុមហ៊ុនទូរស័ព្ទប៊ីឡាញទៅដឹងហើយកៀបស៊ីលុយគេពេក

  • @rothborin3511
    @rothborin3511 2 ปีที่แล้ว +1

    ដូចរូបខ្ញុំបាទផ្ទាល់ធ្លាប់បានលឺសំដីចេញពីអ្នកស្កាល់គ្នានិងចេញពីអ្នកគាំទ្របក្សប្រឆាំងថាលោកឧកញាឡេងណាវាត់ត្រាគឺមានអ្នកធំនៅក្រោយចាំជួយតែដល់ពេលបានស្តាប់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានបកស្រាយបំភ្លឺបានដឹងច្បាសលាស់ពីរឿងលោកឧកញាឡេងណាវាត់ត្រា(អញ្ចឹងបានថាកាលាបពណ៏គ្នានេះគឺលឿនណាស់គឺដូចជាយើងទាំងអស់គ្នាសព្វថ្ងៃនេះបានប្រើប្រពន្ធ័បច្ចេកវិទ្យាទូរសព្ទ័គឺជាអាវុធមុខពីល្អឬអាក្រក់)

  • @wesdas7281
    @wesdas7281 2 ปีที่แล้ว +2

    ល្អណាស់។

  • @sokhonlen7382
    @sokhonlen7382 2 ปีที่แล้ว +3

    Is Samdach Hun Sen the one that has the authority to sign this destruction in Phom Tamoa

  • @invinoveritas6859
    @invinoveritas6859 ปีที่แล้ว

    ខ្ញុំ​ឮ​ថា ហ៊ុន ម៉ាណែត ចេញ​បញ្ជា​ឲ្យ​ធ្វើ​ឃាត​បណ្ឌិត កែម ឡី។

  • @maariththy
    @maariththy 2 ปีที่แล้ว +2

    👍👍💝💝💝💝

  • @lisaky8578
    @lisaky8578 2 ปีที่แล้ว +3

    Thank you so much for your kindness compassion and love . May Almighty of God , Buddha and as all spirit be with you and families always 🙏🙏🙏♥️❤️❤️🇰🇭🇰🇭🇰🇭💐💐💐

  • @pozz168kh4
    @pozz168kh4 2 ปีที่แล้ว +5

    ស្រុក​រំដួល​ជឿ​ មាន​មនុស្ស​ល្ងង់

  • @fxac7956
    @fxac7956 2 ปีที่แล้ว +2

    បងម៉ាណែតទុក្ខ.អោយកងVកំលាំង715.ឈួសឆាយ.បង

  • @invinoveritas6859
    @invinoveritas6859 ปีที่แล้ว +1

    Yuon chea monus kropirr..........Sihanouk

  • @feelinganimal
    @feelinganimal 2 ปีที่แล้ว +2

    😘😘😘👍🏻🔔✔️🙏🏻

  • @user-yj7to9mc9x
    @user-yj7to9mc9x 4 หลายเดือนก่อน

    🥰🙏🙏🙏🥰

  • @bongra66
    @bongra66 2 ปีที่แล้ว +1

    បាទ បង

  • @menson3087
    @menson3087 2 ปีที่แล้ว +3

    និយាយបានល្អណាស់ប្អូនប្រុស

  • @user-ic6pq8tz7j
    @user-ic6pq8tz7j 10 หลายเดือนก่อน

    😢😢😢😢😢😢

  • @user-ic6pq8tz7j
    @user-ic6pq8tz7j 8 หลายเดือนก่อน

    😢ខឺរតនគិរី

  • @user-ic6pq8tz7j
    @user-ic6pq8tz7j 10 หลายเดือนก่อน

    ooo😊

  • @Trieuvui389
    @Trieuvui389 2 ปีที่แล้ว +2

    Lộn xổn

  • @chantuon7934
    @chantuon7934 2 ปีที่แล้ว +1

    every factors or social condition only CPP' persons' mind Knew clearly by self,

  • @AsAs-jr9sv
    @AsAs-jr9sv 2 ปีที่แล้ว +3

    🇰🇭🇰🇭🇰🇭🇰🇭❤️🤘🤘

  • @Bot-iv9hy
    @Bot-iv9hy ปีที่แล้ว +1

    Z

  • @meassokea5472
    @meassokea5472 2 ปีที่แล้ว +3

    ❤❤❤

  • @Yodasgaming1316
    @Yodasgaming1316 2 ปีที่แล้ว +1

    ពាលសុីពាល់

  • @lisaky8578
    @lisaky8578 2 ปีที่แล้ว +2

    We really trusted on you ❤️❤️❤️

  • @yaycour8366
    @yaycour8366 ปีที่แล้ว +1

    🙏🙏🙏🙏🙏

  • @nydara888
    @nydara888 2 ปีที่แล้ว +1

    • @OkOk-lr6vg
      @OkOk-lr6vg 2 ปีที่แล้ว

      ពរដ្ឋខ្មែរគេមិនល្ងង់ទេ

  • @user-ic6pq8tz7j
    @user-ic6pq8tz7j 8 หลายเดือนก่อน

    😂

  • @sambathkeyboard-2022
    @sambathkeyboard-2022 2 ปีที่แล้ว +1

  • @sreyleaorlina9969
    @sreyleaorlina9969 2 ปีที่แล้ว +1

    អាឡិចគាត់គាំទ្រនៅអ្វីដែលត្រូវតែបើអ្នកធ្វើខុសអ្នកណាក៏ដឹងដែលប៉ុន្តែគ្រាន់តែគេមិនហ៊ានយាយគឺមិនហ៊ាន😃តែនេះគេជាជនជាតិតែគេមកឈឺឆ្អាលជាមួយប្រជាពលរដ្ឋខ្មែរ😃តើគាត់ខំធ្វើច្នឹងធ្វើអី🙄អាងអីគម្រាបតពីឪដល់កូន😃😃

  • @bestclip_4you
    @bestclip_4you 2 ปีที่แล้ว +3

    🙏🙏🙏🥰🥰🥰

  • @sreyleaorlina9969
    @sreyleaorlina9969 2 ปีที่แล้ว +1

    ការលាងលុយកង្វក់អោយអ្នកធំ🙄បើគាត់ម្នាក់ឯងគាត់ទៅហ៊ានឈូសឆាយដែលមែនតតែលោកបងៗធំនៅខ្មែរនិងបើកភ្លើងខៀវ🙃😃ខ្មែរចេះគិតហើយលោកពូ😁

  • @tagyy3411
    @tagyy3411 2 ปีที่แล้ว +2

    មានតែព្រះជាម្ចាស់ទេទើបដឹងថាអ្នកណាពិតឬមិនពិត