ទំនាមទំលាប់៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ | សង្ក្រាន្ត | Khmer New Year 20128

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • តាមទំនៀមទម្លាប់ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយមានការប្រារព្ធកម្មវិធីទៅតាមថ្ងៃនីមួយៗ។ មុនថ្ងៃចូលឆ្នាំមកដល់ ប្រជាពលរដ្ឋបានរៀបចំផ្ទះសម្បែង ទិញសម្លៀកបំពាក់ថ្មី និងរៀបចំសម្ភារទុកជូនដល់ឪពុម្ដាយ ជីដូនជីតា ទៀតផង។
    តាំងពីបុរាណកាលមកថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី គេឲ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ដែលប្រជាពលរដ្ឋ តែងតែរៀបចំគ្រឿងសក្ការ ដើម្បីទទួលទេវតា។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទំលាប់ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរបាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។
    ចូលមកដល់ថ្ងៃទី២ ដែលប្រជាពលរដ្ឋឲ្យឈ្មោះថា ថ្ងៃវារវ័នប័ត ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃទី១។
    ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថាថ្ងៃឡើងសក្តិ តាមទំនៀមទំលាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេស គឺធ្វើពីធី ស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់ឆ្នាំថ្មី។
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 5

  • @pewdiepiealexalexalex6250
    @pewdiepiealexalexalex6250 5 ปีที่แล้ว +4

    ខ្ញុំពិបាកស្ដាប់ណាស់

  • @sreymaovlog638
    @sreymaovlog638 3 ปีที่แล้ว

    idol

  • @pewdiepiealexalexalex6250
    @pewdiepiealexalexalex6250 5 ปีที่แล้ว +5

    និយាយលឿនណាស់ស្ដាប់មិនទាន់ទេ

    • @bonglin1262
      @bonglin1262 4 ปีที่แล้ว

      េេហុតហិ ថ ប្ិលៀុវ្ើផយប ុំលកោិកកោមកលលលលលោោ្្ន។ ុំកម។ ើ។ ប។ ម ក មននមល លលើក

  • @simsim7608
    @simsim7608 5 ปีที่แล้ว +3

    🤗កំនិយាយលឿនពេកបងស្រី🤗🤗