ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

សមាគមយុវជនក្រុម៨ នាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមជាង ៣០០គ្រួសារ

แชร์
ฝัง
  • เผยแพร่เมื่อ 1 ก.ย. 2021
  • ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ សមាគមយុវជនក្រុម ៨ បាននាំយកនូវអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមជាង ៣០០គ្រួសារ ដែលមានជីវភាពទីទ័លក្រជាពិសេសដោយសារបញ្ហាជំងឺ កូវីដ-១៩ ជាហេតុបណ្តាលឲ្យសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កាន់តែមានការលំបាក។
    អំណោយជួយដល់គ្រួសារនិមួយៗរួមមាន៖
    ១. អង្ករ ១បាវ
    ២. ទឹកបរិសុទ្ធ ១កេស
    ៣. មីជាតិ ១កេស
    ៤. ប្រេងឆា ៤ដប
    ៥. ត្រីខ ១យួរ
    ៦. ទឹកត្រី ១យួរ
    ៧. ថ្នាំ ប៉ារ៉ា និង
    ៨. ជែលលាងដៃ។
    សមាគមយុវជនក្រុម ៨ ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនមានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជូនដល់ប្រជាពលរដ្ឋនៅទីជនបទ។
    ក្នុងការកសាងទាំងនោះរួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើព្រមទាំងកិច្ចការងារសង្គមផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍នសេដ្ឋកិច្ចនៅទីជនបទ៕

ความคิดเห็น •