ជំនួបកំពូល រុស្ស៊ី-អាហ្វ្រិក លើកទី២ - លើកនេះនៅក្រុង Saint-Petersbourg

แชร์
ฝัง
  • เผยแพร่เมื่อ 20 ก.ย. 2024
  • ថ្ងៃ ២៧ និង ២៨ កក្កដា នៅក្រុង Saint-Petersbourg អតីតរាជធានីចក្រភពរុស្ស៊ី ប្រព្រឹត្ត ទៅ ជំនួបកំពូល រុស្ស៊ី-អាហ្វ្រិក ទោះបី តាមដែលវិមានក្រេមឡាំង ទម្លាយឲ្យដឹង មានសម្ពាធយ៉ាងខ្លាំងលើ បណ្តាប្រទេសអាហ្វ្រិក ពីខាងបស្ចិមលោកនាំមុខដោយ ក្រុងវ៉ាស៊ីនតោនក្តី។ នេះជាជំនួបលើកទី២ ។ លើក មុន វាត្រូវបានចាត់ចែងឡើង នៅបុរីរមណីយដ្ឋានរុស្ស៊ី ក្រុង Sotchi ឯ មាត់ាមុទ្រខ្មៅ ក្នុង ឆ្នាំ ២០១៩ ។ ពីក្នុងចំណោម ប្រទេសទាំង ៥៤ នៃទ្វីបអាហ្វ្រិក បានមកចូលរួមក្នុងជំនួបលើកនេះ គឺមាន ៤៩ ប្រទេស ឯណោះ តំណាង ដោយ ១៧ ប្រមុខរដ្ឋជាគន្លឹះៗ ៥ អនុប្រធានាធិបតី ៤ នាយករដ្ឋមន្ត្រី ព្រមទាំងប្រធាន រដ្ឋសភា និង រដ្ឋមន្ត្រី។ ក្នុងក្របខណ្ឌជំនួប លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានទទួលជួបពិភាក្សា ជាបន្តបន្ទាប់ ជាមួយ បណ្តាប្រធានគណៈប្រតិភូ។ រុស្ស៊ី ចាត់ទុក ទ្វីបអាហ្វ្រិក ជាប៉ូលមួយដ៏សំខាន់នៃ ពិភពលោក ពហុប៉ូល ដែលរំដោះខ្លួន ពី អនុត្តរភាពអាមេរិក។
    🔔 Please subscribe: rfi.my/YTkm
    🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ www.rfi.fr/km/
    ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង rfi.my/FBkm
    ទទួលព័ត៌មានពី​យើង​តាម​​ធ្វីតធ័រ rfi.my/TWkm
    ទទួលព័ត៌មាន​តាម​តេឡេក្រាម rfi.my/TGkm

ความคิดเห็น •