សុំសួរបន្តិចបងខ្ញុំទើបបង្កើតគណនេយ្យដោយមើលយូធូបហើយភ្ញៀវបាញ់លុយឱ្យតាមលេខគណនេយ្យតែពេលឆែកមើលមិនឃើញចឹងបងតែគេបានបាញ់ចូលតាមលេខគណនេយ្យហើយដោយជោគជ័យតើមកពីមូលហេតុអ្វីមិនឃើញបង្ហាញក្នុងគណនេយ្យapp Aceleda mobile រឺមកពីខ្ញុំបំពេញបែបបទមិនត្រឹមត្រូវសូមបងជួយប្រាប់ផង😊😊🙏🙏
សួរស្ដីបង..ញុមបង្កើតហើយៗតែដល់កន្លែងថតរូប អត្តសញ្ញាណប័ណ្ណមិនលោតអោយរហូត..ថតចង់ 100ប៉ុស្តិហើយបង..ជួយបកស្រាយផងបង
ជម្រាបសួរ សូមប្អូនជួយផ្តល់លេខទូរសព្ទ ដើម្បីខាងយើងខ្ញុំទំនាក់ទំនងទៅគាំទ្រដោយផ្ទាល់ ។
@@ACLEDA បាទបង..087376267
@@soypanha6874 សូមអរគុណ ខាងធនាគារនឹងទាក់ទងប្អូន។
@@ACLEDA សួរស្ដីបង សុំទោសបងខលមកប្អូនធើការអត់បានលើក 🙏🙏..បងអាចខលម្ដងទៀតបានទេ.🙏
@@soypanha6874 ខាងយើងខ្ញុំនឹងទំនាក់ទំនងទៅប្អូនម្តងទៀត
បងមិចបានយើងវេលុយពីគណនីផ្សេងចូលAceleda ម៉ូបាលអត់បានចឹង
សូមប្អូនផ្តល់លេខទូរស័ព្ទ យើងខ្ញុំនឹងទាក់ទងជម្រាបពីបញ្ហានេះ
អ្នកគ្រូចុះបើរញុមនៅថៃបង្កើតបានអត់
បងអាចប្រើបានទាល់តែមានលេខទូរស័ព្ទប្រទេសកម្ពុជា ហើយប្រើសេវា Rooming
នៅថៃបង្កើតបានអត់បង
សុំទោស App នេះប្រើបានតែនៅខ្មែរ និងឡាវ តែប៉ុណ្ណោះ
@@ACLEDA ចុះបើខ្ញុំនៅថៃហើយចង់ប្រើAppនឹងតើខ្ញុំត្រូវធ្វើដូចម្ដេចបង
@@ប្រូដាខ្មែរ សុំទោស App នេះអាចចុះឈ្មោះប្រើបានតែនៅខ្មែរ និងឡាវ តែប៉ុណ្ណោះ
ចុះបើខ្ញុំចង់ឃើញប្រាក់ខែ ?
លោកត្រូវភ្ជាប់គណនីប្រាក់បៀវត្ស ជាមួយអេស៊ីលីដាម៉ូបាល ទើបមើលឃើញប្រាក់ចូល ពេលថ្ងៃបើកប្រាក់ខែ។
នៅក្រៅប្រទេសបង្កើតបានអត់បង? ខ្ញុំនៅកូរ៉ចង់បង្កើត
សុំទោស មិនអាចបង្កើតបានទេ ពីព្រោះតម្រូវមានលេខទូរស័ព្ទនៅខ្មែរ។
តើមានកម្មវិធី ប្រើលើកុំព្យូទ័រដែឬទេ?
មាន គឺ អេស៊ីលីដាអុីនធើណែត លោកអាចអញ្ជើញទៅសាខាធនាគារ អេស៊ីលីដា ដើម្បីចុះឈ្មោះប្រើ។ អរគុណ
បើសិនខ្ញុំមានកុងសន្សំហើយខ្ញុំចង់ភ្ចាប់ Acleda mobile តើត្រូវភ្ចាប់បែបណា?
សូមអនុវត្តតាមវិធីនេះ www.acledabank.com.kh/qr/toanchet?usrManual=linkacc
@@ACLEDA ចុះបើសិនជាលេខទូរសព្ទដែលខ្ញុំភ្ជាប់គណនី wallet និងលេខទូរសព្ទរបស់កុងសន្សំរបស់ខ្ខ្ញុំខុសគ្នា តើត្រូវធ្វើដូចម្តេចអាចភ្ចាប់កុងសន្សំរបស់ខ្ញុំជាមួយ ACLEDA Mobil បានទៅ?
@@chinchanra101 បងត្រូវមកប្តូរលេខទូរស័ព្ទសិន
@Kong Vollak PTEC សូមបងផ្តល់លេខទូរស័ព្ទ យើងខ្ញុំនឹងទាក់ទងជម្រាបដោយផ្ទាល់។
បងនាមខ្លួននៅមុខ នាមត្រកូលនៅក្រោយបង
សួស្ដីបាទតើគណនីអេស៊ីលីដាម៉ូបាល
នឹងគណនីអេស៊ីលីដាទាន់ចិត្ដខុសគ្នាមិចដែបង ខ្ញុំចង់ដាក់ប្រាក់បញើនៅធនាគាអេស៊ីលីដា តើអាត្រាកាប្រាក់ម៉ូបាលនឹងទាន់ចិត្ដ
ខុសគ្នាដែរឺទេបាទ
គណនីអេស៊ីលីដាម៉ូបាល ឬគណនីអេស៊ីលីដាទាន់ចិត្ត ឬគណនីវ៉លឡេត គឺតែមួយ ហើយវាមិនមានការប្រាក់ទេ។ តែបើប្អូនដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល នឹងទទួលបានការប្រាក់ខ្ពស់ជាង ប្អូនដាក់នៅតាមបញ្ជរបេឡា។ សូមមើលតារាងអត្រាការប្រាក់៖ www.acledabank.com.kh/kh/khm/ps_defixeddeposit?t=p
តើលេខគណនីយើងនៅណាបង?
លេខគណនីជាលេខទូរស័ព្ទរបស់ប្អូន ដែលចុះឈ្មោះ
បើ(គណនីផ្សេង)ប្រើលេខទូសព្ទផ្សេងតើអាចភ្ជាប់(គណនីផ្សេង)នឹងបានអត់បង?
មិនបានទេ ប្អូនត្រូវមកធនាគារ ដើម្បីប្តូរលេខទូរស័ព្ទដូចគ្នា
បង្កើត appចឹងសុវត្ថិភាពអត់ ដូចបង្កើតនៅធនាគារផ្ទាល់ទេ បើបាត់ទូរស័ព្ទគិតម៉េច?
ប្រាកដជាមានសុវត្ថិភាព ហើយពេលបាត់ទូរស័ព្ទ គេមិនអាចចូលបានទេ បើមិនដឹងលេខសម្ងាត់យើង ។ ដល់ពេលយើងបើក SIM card ថ្មី (លេខដដែល) យើងអាចភ្ជាប់លេខយើងចាស់ ជាមួយទូរស័ព្ទថ្មីប្រើបានធម្មតា។
ខ្ញុំនៅប្រទេសថៃតើបង្កើតបានក៏អត់?
@@LOTOSAM-n1d បើបងមាន SIM លេខខ្មែរ អាចបង្កើតបាន
បើចង់ប្តូរលេខដែលបានភ្ជាប់ toanchet តែលេខនឹងខូចបាត់ហើយ ត្រូវធ្វើមិចបង
ករណីលេខដែលភ្ជាប់ អេស៊ីលីដាម៉ូបាល របស់ប្អូនខូចមិនអាចប្រើបាន នោះប្អូនត្រូវមកធនាគារ ដើម្បីស្នើស៉ំប្តូរលេខថ្មី។ សូមអរគុណ។
សួស្តីបង
ខ្ញុំចង់ភ្ជាប់គណនីប្រាក់សន្សំចំនួន1ឆ្នាំ ជាមួយនឹងអេសុី mobile តើត្រូវធ្វើដូចម្តេច?
សូមប្អូនមើលតាមនេះ www.acledabank.com.kh/qr/toanchet?usrManual=deposit
សួស្តីបង ចុះបើអាយុទើបតែ15ឆ្នាំ មិនមានអត្តសញ្ញាណប័ណ្ណ តើយកសំបុត្រកំណើតបង្កើតបានដែរឬទេ?
អរគុណ
@@maochantha9624 ប្អូនអាចបង្កើតបាន តាមកាតសិស្ស។ តែបើប្អូនប្រើសំបុត្រកំណើត ត្រូវមានឯកសារអមដែលមានរូបថត។
បងខ្ញុំចង់បើកកុង$ តើធ្វើតាមណាបង?(ខ្ញុំអត់ដែលមានកុងនៅអេស៊ី ទេបង)
សូមប្អូនដោនឡូត អេស៊ីលីដាម៉ូបាល រួចចុះឈ្មោះបើកកុងដោយខ្លួនឯងបាន ឬមកធនាគារ អេស៊ីលីដា ក៏បាន។
@@ACLEDA បងតាមរយៈវីដេអូខាងលើនេះ ខ្ញុំអត់ឃើញមានបញ្ជាក់ពីការបើកកុងហ្នឹង ចេញខ្មែរឬដុល្លាទេបង ឬក៏បើកកុងដូចខាងលើបានទាំងខ្មែរនិងដុល្លា?
@@elleelle3501 ពេលប្អូនបើកកុងតាមវីដេអូនេះ ប្រព័ន្ធនឹងបង្កើតកុងទាំងលុយរៀល និងដុល្លារ ទាំងពីរដោយស្វ័យប្រវត្តិ។
សងលុយវិញអត់បង
ចុះបើករណីខ្ញុំធ្លាប់មានគណនីនៅ Acleda ពីមុនមក តែឈប់ប្រើយូហើយ តើត្រូវធ្វើដូចម្តេច?
សូមលោក update អេស៊ីលីដាម៉ូបាល រួចអនុវត្តតាមវិធីនេះ បើសិនលោកភ្លេចលេខសម្ងាត់ th-cam.com/video/LIKpPPils4Q/w-d-xo.html
@@ACLEDA សុំបញ្ជាក ខ្ញុំប្រើគណនី Acleda តាំងពីមិនទាន់មាន Acleda mobile ប្រហែលជា 6-7 ឆ្នាំហើយ
@@preamsay6209 ជាធម្មតាបើគណនីរបស់យើងឈប់ប្រើតែមួយឆ្នាំគឺប្រើលែងកើតហើយ ដូច្នេះសូមលោកអញ្ជើញទៅធនាគារ ដើម្បីស្នើសុំ។
អត្តសញ្ញាណប័ណ្ណផុតកំណត់. តើអាចនៅប្រើបានអត់ អ្នកគ្រូ
@@TheaRith-h5y បងមិនអាចយកអត្តសញ្ញាណប័ណ្ណផុតកំណត់ ដើម្បីចុះឈ្មោះបានទេ
@@ACLEDA បាទ.
ចុះបើមានហើយហើយភ្លេចលេខស្ងាត់ធ្វើម៉េចទៅ
សូមប្អូនអនុវត្តតាមវិធីនេះ th-cam.com/video/LIKpPPils4Q/w-d-xo.html
សួស្ដីខ្ញុំទើបតែរៀនប្រើនៅលើកម្មវិធីអេសុីលីដានេះ សុំចូលរួមជាសាម៉ាចឹកថ្មីម្នាក់ផងបើមានចំងល់អំពីអ្វីខ្ញុំនឹងធ្វើការសួហើយខ្ញុំសង្ឃើមថានឹងទទួលបានការឆ្លើយតប? ដើម្បីស្រាយចំងល់=សូមអគុណទុក្ខជាមុនសម្រាប់ការឆ្លើយបត។
សូមអរគុណ ដែលគាំទ្រសេវាធនាគារ អេស៊ីលីដា។
ខ្ញុំបើកគណនេយ្យ acleda រួចហើយប៉ុន្តែដល់វេរលុយចូលគឺអត់ចូលចឹង វេរចេញពីបាគងទៅacleda
បងអាចវេរពីបាគងចូលគណនីធនាគារ មិនអាចវេរចូលគណនីវ៉លឡេតទេ។
ថ្ងៃផុតកំណត់នឹងយើងដាក់តាមណាបង
ជាថ្ងៃផុតកំណត់លើអត្តសញ្ញាណប័ណ្ណរបស់ប្អូន
បងអាចយកសំបុត្យកំណេីតបានអត់
ប្អូនត្រូវមានឯកសារអត្តសញ្ញាណ ដែលមានបិតរូបថតប្អូនក្នុងនោះ។
ចុះបើយើងមានគណនីហើយតែពេលភ្ជាប់យើងរើសយកពាក្យថាអត់មានគណនីរួចយើងភ្ជាប់ហើយអស់ហើយតែយើងចង់ផ្លាស់ប្តូរមកភ្ជាប់ជាមួយគណនីយើងវិញតើត្រូវធ្វើដូចម្តេច?
បើលេខទូរស័ព្ទដូចគ្នា មិនអាចភ្ជាប់បានទេ
សួស្តីបង ខ្ញុំបង្កើតគណនីតាមទូរស័ព្ទដៃហើយៗបង តើហេតុអ្វីបានជាប្រើមិនកើតចឹងបង
សូមប្អូនផ្តល់លេខទំនាក់ទំនង ដើម្បីភ្នាក់ងារទាក់ទងដោយផ្ទាល់
គេមើលលេខ គណនីកន្លែងណា បង គេចង់ផ្ញើលុយអោយតែអត់ដឹងលេខកន្លែងណា អត់លេខ
លេខគណនី គឺជាលេខទូរស័ព្ទដែលយើងបានចុះឈ្មោះ។ សូមប្អូនមើលរបៀបឆែកគណនី តាមនេះ www.acledabank.com.kh/qr/toanchet?usrManual=viewacc
បើយើងបង្កើតហើយទុកចោល កាត់សេវាឬអត់ ?
មិនគិតថ្លៃសេវាទេ ទោះបងប្រើក៏មិនគិតថ្លៃសេវាដែរ
សួស្ដីបងខ្ញុំចុះឈ្មោះតាមapp ដែរតែពេលដាក់លេខទូរស័ព្ទទៅគឺវាអត់លោតឱ្យសោះ
សូមប្អូនផ្តល់លេខទូរស័ព្ទ ដើម្បីភ្នាក់ងារអេស៊ីលីដាទាក់ទងប្អូនផ្ទាល់។
@@ACLEDA 017637968
ខ្ញុំធ្វើតាមបង អស់ហើយ ទៅ ធនាគារមែនបង
មិនបាច់ទេ ពេលប្អូនចុះឈ្មោះរួចហើយ អាចប្រើបានភ្លាមៗ
បងខ្ញុំបង្កេីតតាមទូរសព្ធ័ដោយខ្លួនឯងបានសំរេច តេីលេខគណនីជាលេខទូរសរសព្ធ័ រឺលេខ១៤ខ្ទង់ផ្សេង,បន្តែឆែកគណនីឃេីញតែលេខទូរសព្ធ័
លេខទូរស័ព្ទជាលេខគណនីអេស៊ីលីដាម៉ូបាល ចំណែកលេខ១៤ខ្ទង់ជាលេខគណនីធនាគារ ប្អូនអាចភ្ជាប់លេខគណនី១៥ខ្ទង់នេះក្នុងអេស៊ីលីដាម៉ូបាល របស់ប្អូនបាន
@@ACLEDA ចឹងប្រេីដោយមិនមានកាតរហូតបានដែរអត់បង អគុណ
@@saretoeun2207 ប្អូនអាចប្រើកាតក៏បាន អត់មានកាតក៏បាន។
បើយើងចង់ស្នើបើកកាត និងបើកគណនីប្រាក់សន្សំ ដោយមិនទៅធនាគាផ្ទាល់ តើធ្វើដូចម្ដេច?
បងត្រូវអញ្ជើញមកធនាគារ ទើបអាចបើកបាន។
ខ្ញុំធ្លាប់ភ្ជាប់ម្តងហើយ តែខ្ញុំប្តូទូរស័ព្ទ ហើយដោនសាថ្មីភ្ជាប់អត់បានចឹងបង ??
សូមប្អូនពិនិត្យមើលតាមនេះ www.acledabank.com.kh/qr/toanchet?usrManual=changephone
ខ្ញុំចុះរួចហើយប៉ុន្តែវេលុយពីបាគងចូលអេស៉ីលីដាអត់បាន (លេខគណនីជាលេខទូរស័ព្ទ) ពេលវេលុយពីបាគងទៅអេស៉ីគេដាក់ថាNo name
បងអាចវេរតាមបាគង ទាល់តែមានគណនីធនាគារមួយទៀត ហើយគណនីធនាគារនេះ បងត្រូវអញ្ជើញមកបើកនៅសាខាផ្ទាល់។
បាទយល់ហើយបង
បង តើយើងអាចវេលុយតាមគរណីវីងចូលមកគរណីACLEDA របស់យើងបានអត់បង
ប្អូនអាចវេរបាន
យើងប្រើលេខសម្ងាត់បង្កើតដោយខ្លួនឯងនិងលេខទូរស័ព្ធយើងមែនដើម្បីវេចូលគរណីបង
@@hakbor510 សូមជម្រាបថា ការផ្ទរប្រាក់ពីគណនីវីង មកគណនីធនាគារ អេស៊ីលីដា គឺជាការផ្ទេរចូលលេខគណនី ដែលប្អូនបានបើកនៅធនាគារ ពុំមែនលេខគណនីវ៉លឡេត ដែលប្អូនបានចុះឈ្មោះប្រើតាមទូរសព្ទទេ
@@ACLEDA ចឹងយើងអាចប្រើវាដាក់តាមទូATMបានអត់បង
@@hakbor510 ប្អូនអាចដាក់លុយតាមទូអេអីអឹម ចូលលេខទូរស័ព្ទដែលប្រើអេស៊ីលីដាម៉ូបាល បាន
ប្រើបានគ្រប់ប្រទេមេនបង
ប្អូនអាចចុះឈ្មោះក្នុងប្រទេសកម្ពុជា ហើយអាចយកទៅប្រើក្រៅប្រទេសបាន។
ខ្ញុំមានគណនីអេសីលីដាហើយ
តែដោយចង់ប្តូរមកលេខទូរសព្ទ័ថ្មី តើធ្វើដូចម្តេចដើម្បីបានប្រើជាមួយលេខទូរសព្ទ័ថ្មីនេះវិញ?
សូមអរគុណ។
សូមបងធ្វើតាមនេះ www.acledabank.com.kh/qr/toanchet?usrManual=change-phone-number
បងខ្ញុំចង់សួរថា
ប្រសិនបើអត់មានអត្តសញ្ញាណ តើបង្កើតបានទេ
(មិត្តខ្ញុំជាលោក មិនមានអត្តសណ្ណាណបណ្ណ)
ប្អូនអាចយកឯកសារអត្តសញ្ញាណប្រហាក់ប្រហែល ដែលមានរូបថត ក៏បានដែរ។
សុំសួរបន្តិចបងខ្ញុំទើបបង្កើតគណនេយ្យដោយមើលយូធូបហើយភ្ញៀវបាញ់លុយឱ្យតាមលេខគណនេយ្យតែពេលឆែកមើលមិនឃើញចឹងបងតែគេបានបាញ់ចូលតាមលេខគណនេយ្យហើយដោយជោគជ័យតើមកពីមូលហេតុអ្វីមិនឃើញបង្ហាញក្នុងគណនេយ្យapp Aceleda mobile រឺមកពីខ្ញុំបំពេញបែបបទមិនត្រឹមត្រូវសូមបងជួយប្រាប់ផង😊😊🙏🙏
ជម្រាបសួរ សូមប្អូនជួយផ្តល់លេខទូរសព្ទ ដើម្បីខាងយើងខ្ញុំទំនាក់ទំនងទៅគាំទ្រដោយផ្ទាល់ ។
សួរស្ដីបងគណនីខ្ញុំនឹងលេខទូរស័ព្ទខ្ញុំត្រូវក្រុមហ៊ុនបិត(Block)តើខ្ញុំគួធ្វើដូចម្ដេចបងដើម្បីបើកគណនីបានវិញបង
សូមប្អូនចូលធ្វើតាមនេះ www.acledabank.com.kh/qr/toanchet?usrManual=forgetpin
ខ្ញុំធ្វើតាមរបៀបនឹងហើយនៅតែចូលអត់បានទេបង
@@danochofficial852 សូមប្អូនផ្តល់លេខទូរស័ព្ទ ភ្នាក់ងាររបស់ធនាគារ អេស៊ីលីដា នឹងទាក់ទងប្អូនផ្ទាល់។
ញុមធ្វើមិនបានសោះបង
សូមប្អូនផ្តល់លេខទូរស័ព្ទ ភ្នាក់ងារយើងខ្ញុំនឹងទាក់ទងប្អូនផ្ទាល់។
ខ្ញុំធ្វើមិនបានសោះ
សូមបងផ្តល់លេខទូរស័ព្ទ ដើម្បីភ្នាក់ងារជំនាញទាក់ទងបងផ្ទាល់។
ពីមុនខ្ញុំធ្លាប់ភ្ជាប់ម្ដងហើយរួចក៏លុបវិញហើយដោនមកសារថ្មីភ្ជាប់លេខទូរស័ព្ទដដែលមិចក៏ភ្ជាប់អត់កើតចឹង ធ្វើគ្រប់លក្ខណ្ឌអស់ហើយតែគេដាក់ថាលេខទូរស័ព្ទនេះបានចុះឈ្មោះរួចហើយ តើធ្វើមិចទើបអាចភ្ជាប់បាន
បើទូរស័ព្ទយើងធ្លាប់ភ្ជាប់ហើយ តែបងភ្លេចលេខសម្ងាត់ នោះបងត្រូវមកធនាគារ អេស៊ីលីដា ដើម្បីដាក់លេខសម្ងាត់ថ្មី។
2000
បងបើញុមមានកុងហើយតែញុមចង់យកកុងទៅភ្ជាប់ជាមួយទូរស័ព្ទតើត្រូវធ្វើបែបណាបង
សូមប្អូនធ្វើតាមវិធីនេះ www.acledabank.com.kh/qr/toanchet?usrManual=linkacc
តើយើងត្រូវចុចកន្លែងណាទើបអាចដឹងលេខគណនីរបស់យើង
លេខគណនីគឺជាលេខទូរស័ព្ទដែលភ្ជាប់អេស៊ីលីដាម៉ូបាលរបស់យើង។ ដើម្បីអាចពិនិត្យមើលព័ត៌មានគណនី សូមបងចុចលើម៉ីនុយ “គណនី” ឬ “ACCOUNTS”.
បងញុមបង្កេីតហេីយមិចប្រេីប្រាស់អត់បានចឹហ
សូមប្អូនផ្តល់លេខទូរស័ព្ទ យើងខ្ញុំនឹងទាក់ទងដោយផ្ទាល់
បើគណីតាមទូរស័ព្ទតែចង់បានកាតធ្វើមិចទៅ
សូមលោកអញ្ជើញមកបើកកាតនៅសាខារបស់ធនាគារ អេស៊ីលីដា ណាមួយក៏បាន
@@ACLEDA បាទអរគុណច្រើន🙏
បងញុមអាយុ16អត់ទានមានអន្តសញ្ញណប័ណ្ណទេតើខ្ញុំអាចបង្កើតបានអត់
សុំទោស ប្អូនមិនទាន់ប្រើបានទេ
ខ្ញុំបំពេញតាមល័ក្ខខ័ណ្ឌទាំងអស់លេខទូរសព្ទលេខអត្តសញ្ញាណប័ណ្ណឈ្មោះថតរូបគ្រប់បែបយ៉ាងទាំងអស់តែពេលចុចបញ្ជូនវាអត់ទៅមូលហេតុអី្វបានចឹង
អត់ទោសបើបងផ្តល់លេខទំនាក់ទំនង ភ្នាក់ងារយើងខ្ញុំនឹងទាក់ទងបងផ្ទាល់។
បងខ្ញុំថតរូបហើយចុចសញ្ញា✓ហើយតែវាលោតចេញវិញរហូត
សូមប្អូនផ្តល់លេខទូរស័ព្ទ ដើម្បីភ្នាក់ងារអេស៊ីលីដា ទាក់ទងប្អូនផ្ទាល់។
បើយយើងនៅក្រៅប្រទេសឣាចបង្កើតគណនេយ្យបានឣត់
ខ្ញុំបង្កេីតបានហេីយតែអត់មានលេខកុង14ខ្តង់របស់ធនាគាចឹងបង
សម្រាប់លេខកុង 14ខ្ទង់ ប្អូនត្រូវអញ្ជើញមកបើកនៅធនាគារ អេស៊ីលីដា ផ្ទាល់។