សតិប្បដ្ឋាន៖ កាយ (សម្រាប់បុគ្គលថ្មី) វេទនា, ចិត្ត, និង ធម៌ (សម្រាប់បុគ្គលមានឈាន)

แชร์
ฝัง
  • เผยแพร่เมื่อ 27 ธ.ค. 2024
  • ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន ពន្យល់អំពីអាការ ប្លែកៗ នៃខ្យល់៦ក្រុម ដែលប្រព្រឹត្តទៅក្នុងរាងកាយយើង ហើយបង្រៀនយោគាវចរ អំពី ពិធី រម្ងាប់កាយសង្ខារដែលគ្រោតគ្រាត​។ ព្រះអង្គសម្តែងអំពីសតិប្បដ្ឋាន ៤ ដែលបុគ្គលជាច្រើនយល់ដឹងស្រពេចស្រពិល។
    កាយានុបស្សនាសតិប្បដ្ឋាន ​- ​សម្រាប់អាទិកម្មិកបុគ្គល ​(អ្នកមិនដែលចម្រើនធម៌សោះ)។ ​ចំណែកសតិប្បដ្ឋាន៣ទៀត​ (វេទនានុបស្សនាសតិប្បដ្ឋាន
    ចិត្តានុបស្សនាសតិប្បដ្ឋាន និង ធម្មានុបស្សនាសតិប្បដ្ឋាន) មិនមែនជាកម្មដ្ឋានរបស់អាទិកម្មិកបុគ្គលឡើយ។ សតិប្បដ្ឋាន៣នេះសម្រាប់បុគ្គល​ដែលមានឈានដល់ហើយ។ វេទនាក្តី ចិត្តក្តី ធម៌ក្តី គឺជាម្មជាតិល្អិត ដែលប្រាជ្ញាអាទិកម្មិកបុគ្គលមិនអាចកាន់យកបាន។
    ៚៚៚៚៚៚៚
    ព្រះធម្មវិបស្សនា កេតុធម្មោ គ្រូសមាធិ និងវិបស្សនាកម្មដ្ឋាន ដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា និងបរទេស, ជារាជាគណៈថ្នាក់ចត្វា, អធិបតីពុទ្ធមណ្ឌល និងអគ្គនាយកវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះនាមកំណើតគឺ សំ ប៊ុនធឿន។
    The late and renowned Samādhi and Vipassanā Buddhist Master Venerable Ketodhammo. He was born in Kampuchea (in English, Cambodia). His birth name is Som Bunthoeun. The venerable is a former Chair of the Buddhist Center and Director General of Vipassanādhura of Cambodia.

ความคิดเห็น •