អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនៃក្រុមហ៊ុនស៊ីវុនគ្រុប និងតំណាងអោយសមាជិកទាំងអស់
    សូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងជាប្រវត្តិសាស្ត្ររបស់កម្ពុជា​ ព្រែកជីកហ្វូណនតេជោ​ និងអបអរសាទរ​ ពិធីបើកការដ្ឋាននៅថ្ងៃទី០៥​ សីហា​ ២០២៤​ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបរវធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលតកូនចៅរាប់ពាន់ឆ្នាំសំរាប់ប្រជាជនកម្ពុជាយើងទំាងអស់គ្នាដូចជា៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំុរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំុរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។ល។
    យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណនូវពលិកម្ម និងការលះបង់យ៉ាងធំធេងស្ទើរពេញមួយជីវិតរបស់សម្តេចតេជោ ហ៊ុន សែន សំរាប់សង្គមជាតិ និងប្រជាជនកម្ពុជា និងសូមគាំទ្រយ៉ាងពេញទំហឹង និងដើរតាមឥតងាករ៉េក្រោមការដឹកនាំបន្តរបស់សម្តេចបរវធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
    សូមអរគុណសន្តិភាព...!

ความคิดเห็น •