អគារកម្ពស់ ៧៧ជាន់ខ្ពស់ជាងគេនៅកម្ពុជា តម្លៃជាង១៥០លានដុល្លារ បើកការដ្ឋានសាងហើយ

แชร์
ฝัง
  • เผยแพร่เมื่อ 19 ก.ย. 2024
  • អគារកម្ពស់ ៧៧ជាន់ខ្ពស់ជាងគេនៅកម្ពុជា តម្លៃជាង១៥០លានដុល្លារ បើកការដ្ឋានសាងហើយ (Video inside)
    (ភ្នំពេញ)៖ អគារខុនដូ «J-TOWER 3» ដែលជាអគារខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់រហូតដល់៣២០ម៉ែត្រ ស្នើនឹង៧៧ជាន់ ស្ថិតជាប់តំបន់បឹងកេងកង១ វិនិយោគដោយក្រុមហ៊ុន ជប៉ុន តានីជូ គ្រុប ក្នុងទំហំទឹកប្រាក់ជាង ១៥០លានដុល្លារ បានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
    លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ គ្រុប បានថ្លែងថា អគារខុនដូ «J-TOWER 3» នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨នៅតំបន់អាស៊ី ដែលធ្វើឱ្យ J-TOWER 3 នឹងក្លាយជាអគារដ៏ទាក់ទាញនៅកម្ពុជា។
    លោកលើកឡើងថា អគារកម្ពស់កប់ពពកនេះ នឹងបង្កើតកិត្យានុភាពដល់កម្ពុជា ដែលនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែអស្ចារ្យជាងមុន និងក្លាយជាផ្នែកមួយនៃអនាគតថ្មី។ ក្នុងនាមជាក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជារយៈពេលជាង១០ឆ្នាំ លោកមានមោទនភាពដែលបានវិនិយោគលើគម្រោងសាងសង់អគារកម្ពស់ជាង៣០០ម៉ែត្រមួយនេះ ដែលជំរុញឱ្យប្រទេសកម្ពុជាកាន់តែអស្ចារ្យ។
    បើតាម លោក តានី ស៊ុនជី ក្នុងរយៈពេល១០ឆ្នាំហើយដែលលោកបានមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ហើយគម្រោង អគារ J-TOWER 3 គឺជាគម្រោងទី៥ របស់ក្រុមហ៊ុនតានីជូ គ្រុប។ គម្រោងនេះ នឹងចំណាយសាងសង់រយៈពេល៥ឆ្នាំ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៨។
    លោកបានគូសបញ្ជាក់ថា J-TOWER 3 គឺជាអគារប្រភេទខុនដូរ ផ្តោតទៅលើការស្នាក់នៅជាលក្ខណៈគ្រួសារ។ អគារ J-TOWER 3 ត្រូវបានសាងសង់ឡើងផ្តោតទៅលើភ្ញៀវដែលស្នាក់នៅ ជាសំខាន់ ពោល គឺនឹងផ្តល់នូវសុវត្ថិភាព២៤ម៉ោងទៅអ្នករស់នៅក្នុងអគារ និងធ្វើឱ្យភ្ញៀវមានភាពសប្បាយរីករាយ។
    លោកបានលើកឡើងបន្តថា « គម្រោងអគារJ-TOWER 3 គឺជាគម្រោងអគារខ្ពស់ជាងគេមួយនៅកម្ពុជានាពេលនេះ ដែលមានកម្ពស់រហូត៣២០ម៉ែត្រ ហើយបើយើងប្រៀបធៀបនៅក្នុងប្រទេសអាស៊ានគឺគម្រោង J-TOWER 3 ឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ។ ការវិនិយោគគម្រោងនេះ យើងសម្លឹងមើលនៅរយៈពេល១០ឆ្នាំក្រោយ ថាតើមានគម្រោងណាដែលខ្ពស់ជាងនេះទៀត។ សម្រាប់ការសាងសង់អគារនេះ គឺយើងផ្តោតទៅលើគុណភាពមិនឱ្យអន់ជាងគម្រោងផ្សេងៗនៅក្រៅប្រទេសនោះទេ យើងព្យាយាមធ្វើម៉េចពង្រឹងគុណភាពអគារ ការស្នាក់នៅធ្វើម៉េចឱ្យល្អ ហើយមកទល់ពេលនេះ គម្រោងJ-TOWER 3របស់យើង បានលក់ចេញរហូតទៅដល់៧០%ហើយ ស្របពេលដែលយើងទើបតែបុកគ្រឹះនៅថ្ងៃនេះ»។​
    គម្រោងអគារកម្ពស់៧៧នេះ នឹងរៀបចំជាស្កាយបារ និង អាងហែលទឹកនៅជាន់ទី៧៧ ដែលជាអាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោក សម្រាប់ភ្ញៀវកម្សាន្ត។ លើសពីនេះគម្រោង J-Tower3 មានអាងហែលទឹកចំនួន៣បន្ថែម ទៀត មានភោជដ្ឋាន ហាងកាហ្វេ កន្លែង ហាត់ប្រាណធំ ទូលាយ បន្ទប់ ស្ទីម សូណា បន្ទប់ខារ៉ាអូខេបែបគ្រួសារ កន្លែងបោះប៉ូលីង បន្ទប់ ពិនិត្យ សុខភាព ។ ផ្តោតសំខាន់សម្រាប់ការរស់នៅប្រកបដោយភាពសប្បាយរីករាយ នឹងសុវត្ថិភាព២៤ម៉ោង៕

ความคิดเห็น • 20

  • @Merobloxme
    @Merobloxme 8 หลายเดือนก่อน +3

    កប់សេរី

  • @thovithyea8690
    @thovithyea8690 8 หลายเดือนก่อน +5

    ធ្វេីខ្ពស់ តែ គ្មាន រចនាបទ អ្វីទាល់តែសោះ ជ្រុងៗ

    • @sousettyofficial
      @sousettyofficial 8 หลายเดือนก่อน

      រចនាបទអាគារត្រូវចំណាយច្រើន

  • @MaNa-xn9nu
    @MaNa-xn9nu 8 หลายเดือนก่อน +1

    អរគុណជប៉ុនៗ❤❤❤❤

    • @MaNa-xn9nu
      @MaNa-xn9nu 8 หลายเดือนก่อน

      ❤❤❤❤❤

  • @serymom2121
    @serymom2121 8 หลายเดือนก่อน

    អគារនៅឌូបៃ រចនាបទស្អាតៗ នៅខ្មែរយើងធ្វើជ្រុងៗមិនទាក់ទាញ។

  • @uatphannak855
    @uatphannak855 8 หลายเดือนก่อน +1

    Good news!

  • @christinekheng2823
    @christinekheng2823 8 หลายเดือนก่อน

    Thanks for information 🇰🇭🇹🇭🇫🇷 partenariat... Recruter des bénévoles...CV Exigées sans équivoque ‼️ Y compris les dirigeants d'ETAT actuel sans exception ⚖️ Badges exslusif Représente 👌 Valable à tout catégorie 😎🤠🥳🤑... Cambodia ⚖️ Autonomie ❗ No need 🧜⛔ Only Badges exslusif ❗ Christine 🙋 Bye-Bye 🤟 Félicitations... Chacun chez soi 👍

  • @RithPheara
    @RithPheara 8 หลายเดือนก่อน

    ❤❤❤

  • @Top_Fan_Kun_Khmer
    @Top_Fan_Kun_Khmer 8 หลายเดือนก่อน

    ចុះ អគារ ភ្លោះ ថៃប៊ុនរ៉ុង Twin tower យ៉ាងមិចហេីយស្ងាត់ម្លេះ ???

  • @RothaCheng-g3s
    @RothaCheng-g3s 8 หลายเดือนก่อน

    ❤❤

  • @LeHout-vi6rv
    @LeHout-vi6rv 8 หลายเดือนก่อน

    😛😛😛😛😛

  • @btm1559
    @btm1559 8 หลายเดือนก่อน

    លេខ ៨ នៅអាស៊ាន មិនមែន អាសុីទេ

    • @kaingchhaylong2762
      @kaingchhaylong2762 8 หลายเดือนก่อน

      លេខ 8 ខនដូរនៅអាសុី មិនមែនអគារពាណិជ្ចកម្មទេ

  • @pozz168kh4
    @pozz168kh4 8 หลายเดือนก่อน

    អួតរឿងអគារទៅ ប្រជាជនក្ររហាម ទៅធ្វើកញ្ចាស់គេចង់ស្ងាត់ប្រទេសហើយ

    • @Khmersrok782
      @Khmersrok782 8 หลายเดือนก่อน +1

      មិចខិតខំប្រឹងប្រែងធ្វើការ ដើរតែលេង

    • @chalyy447
      @chalyy447 8 หลายเดือนก่อน

      ក្ររហាម និងស្ងាត់ប្រទេសក្បាលវាស្អី ល្ងាចឡើងស្ទះចរាចរសុទ្ធតែឡាននិងម៉ូតូពេញទីក្រុង

  • @RithPheara
    @RithPheara 8 หลายเดือนก่อน

    ❤❤❤

  • @mrsai1225
    @mrsai1225 8 หลายเดือนก่อน

    ❤❤❤