Patient's Quiz [7] - ការព្យាបាលអាការៈរាំងរដូវ (Amenorrhea and Irregular Periods)
ฝัง
- เผยแพร่เมื่อ 6 ก.พ. 2025
- Reference:
1. 日経D Iクイズ ベストセレクションBASIC篇
2. w-health.jp/mo...
3. www.cl-sacra.co...
4. www.himawari-c...
5. uchiideclinic....
6. ekimae-hifuka....
jsog.or.jp/activity/pdf/gl_fujinka_2020.pdf
7. www.stmother.c...
8. efclinic.com/p...
9. w-health.jp/mo...
10. inoue-sanfujin...
11. dm-net.co.jp/d...
12. miraiwcl.com/g...
13. medical.nikkei...
14. humanplus.jp/
15. www.jpnsport.g...
16. will-b.clinic/...
17. doctorbook.jp/...
18. • 月経不順・無月経について
Visit our Website:
imatokucambodia...
Our Facebook page
Imatoku MEDIC (Cambodia) Co.,Ltd
Our Training Program Facebook Group:
IMATOKU Medical Professionals Training Program
អរគុណច្រើនសម្រាប់ការចែករំលែក💕💞
🥰🥰🥰
ខ្ញុំសុំលេខទំនាក់ទំនង
អ៊ីម៉ាតុគឹ គឺជាឱសថស្ថាន ដូច្នេះ គឺមិនអាចផ្ដល់ការពិនិត្យនិងធ្វើរោគវិនិច្ឆ័យ និង ព្យាបាលជំងឺដូចគ្លីនិកឬមន្ទីរពេទ្យបានទេ🙏
Thanks
❤❤❤thanks for sharing 👩🏻❤️👨🏻
More new videos will be continued at another channel😊:
th-cam.com/channels/8U7fzsAzey0aLoawSTYUQQ.html
អ្នកគ្រូញុមធ្លាប់រាំង6ខែ តែលេបថ្នាំហើយមកវិញបាន3ខែ លូវបាត់3ខែទៀត😢តើត្រូវទិញថ្នាំលេបរឺពិនិត្យអេកូ?
ខ្ញុំខានមករដូវ5ខែហើយ😢
សូមពិនិត្យរបបអាហារ តើមានការតមអាហារហួសហេតុ ធ្វើឱ្យខ្វះសារធាតុចិញ្ចឹមឬទេ? ករណីគ្មានបញ្ហារបបអាហារ សូមទទួលការពិនិត្យពីគ្រូពេទ្យផ្នែករោគស្ត្រី។
ញុមខានមកជិត2ខែហេីយតេីត្រូវធេី្វមិចបានមកវិញអ្នកគ្រូ😢🙏🏻
ភាគច្រើន រោគសញ្ញាគឺមានមូលហេតុណាមួយ ដែលយើងអាចកំពុងធ្វើវាដោយមិនដឹងខ្លួន។ សូមពិនិត្យរបបអាហារប្រចាំថ្ថៃ ជាពិសេស តើកំពុងតមអាហារខ្លាំងពេកដែរឬទេ។
ការហាត់ប្រាណខ្លាំងក្លាពេក ការធាត់ហួសហេតុឬស្គមហួសហេតុ អារម្មណ៍តានតឹងខ្លាំង ការប្រើឱសថមួយចំនួន គឺអាចបង្កជាការរាំងរដូវ។
ករណីគ្មានកត្តាខាងលើ ឬ សង្ស័យថាមានផ្ទៃពោះទេ សូមទទួលការពិនិត្យពីគ្រូពេទ្យឯកទេសរោគស្រ្តី ព្រោះអាចត្រូវការពិនិត្យច្រើនជាងនេះ ដើម្បីរកមូលហេតុច្បាស់លាស់។
ខ្ញុំចង់ប្រឹក្សា និងព្យាបាលត្រូវទាក់ទងតាមវិធីណាខ្លះបង
អ៊ីម៉ាតុគឹ គឺជាឱសថស្ថាន ដូច្នេះ មិនមានឧបករណ៍ សម្រាប់ផ្ដល់ការពិនិត្យជំងឺឬការព្យាបាលដូចគ្លីនិកឬមន្ទីរពេទ្យទេ។ សូមទទួលការពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ 🙏
ពិបាកទិញថ្នាំអរម៉ូនអឺស្តូសែន@@IMATOKUCAMBODIAChannel
ខ្ញុំខានមោរដូវយូហេីយតាំងពីមុនឆ្លងឆ្នាំ តែពេលខ្លះចុកពោះដូចមោរដូវចឹងតែអត់ឃេីញមោសោះ😢
ប្រសិនបើជាអាការៈរ៉ាំរ៉ៃហើយមានរោគសញ្ញាផ្សេងៗទៀត សូមទទួលការពិនិត្យនិងព្យាបាលពីគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ។
ហើយបើកំពុងលេបថ្នាំ ស្រាប់តែមានការធ្លាក់ឈាមនិងចុកពោះ តើត្រូវប្រើថ្នាំអ្វីខ្លះដើម្បីព្យាបាល អរគុណបង
ការធ្លាក់ឈាមតិចតួចគឺមិនចាំបាច់ព្យាបាលទេ។ អាការៈចុកពោះអាចបំបាត់ដោយថ្នាំបំបាត់ឈឺចាប់ធម្មតា(ប៉ារ៉ាសេតាម៉ុល។ល។)ឬថ្នាំបន្ថយការកន្ត្រាក់សាច់ដុំពោះ។
ករណីធ្លាក់ឈាមច្រើន ឬ ឈឺចាប់ខ្លាំងក្លា គួរទទួលការពិនិត្យពីគ្រូពេទ្យដែលផ្ដល់ថ្នាំ។ 😊
សួស្តីអ្នកគ្រូចុះបើខ្ញុំភ្លេចលេបថ្នាំបំពេញអរម៉ូននេហមួយថ្ងៃ តើនៅថ្ងៃបន្ទាប់គួរលេបមួយគ្រាប់ដដែលឬយ៉ាងម៉េចដែរ? សូមអរគុណ
សុំទោសដែលឆ្លើយតបយឺត 🙏 ការលេបបន្តឬជំនួស អាចត្រូវបានកំណត់ខុសគ្នាសម្រាប់ប្រភេទថ្នាំនីមួយៗ ដូច្នេះ សូមបង្ហាញឱសថនិងទទួលការណែនាំពីឱសថការីឬគ្រូពេទ្យដែលផ្ដល់ឱសថ។
ជម្រាបសួរអ្នកគ្រូ ខ្ញុំលេបថ្នាំពន្យាកំណើតមក៣ឆ្នាំហើយ ស្រាប់៣ខែមុនខ្ញុំលេបថ្នាំមេរោគក្រពះ21ថ្ងៃ រយៈពេលនឹងខ្ញុំក៏អត់បានលេបថ្នាំពន្យាកំណើតទេ ស្រាប់តែខ្ញុំអត់មករដូវដែរ តើមកពីអីដែរអ្នកគ្រូ តើគួរធ្វើមុិចទើបរដូវមកវិញអ្នកគ្រូ រដូវខ្ញុំអត់មក២ខែហើយ🙏
ការមិនលេបថ្នាំពន្យាកំណើតទោះជា1ថ្ងៃ គឺ មានលទ្ធភាពអាចមានផ្ទៃពោះដោយចៃដន្យ ដូច្នេះ សូមពិនិត្យការមានផ្ទៃពោះ។ ប្រសិនបើគិតថាមិនមែនជាការមានផ្ទៃពោះទេ សូមពិគ្រោះជាមួយគ្រូពេទ្យផ្នែករោគស្ត្រី ដើម្បីដឹងអំពីមូលហេតុច្បាស់និងចាប់ផ្ដើមព្យាបាលរដូវមិនទៀង ដែលអាចនឹងត្រូវប្រើថ្នាំប្រភេទអរម៉ូនសម្រាប់ព្យាបាល។
ជាទូទៅថ្នាំកម្ចាត់មេរោគក្រពះគួរប្រើរយៈពេល1ទៅ2សប្ដាហ៍ប៉ុណ្ណោះ ហេតុអ្វីត្រូវប្រើដល់ទៅ21ថ្ងៃ?និងត្រូវផ្អាកការលេបថ្នាំពន្យាកំណើត??....ឬជាថ្នាំកម្ចាត់មេរោគក្រពះប្រភេទផ្សេងគ្នា??... សុំទោស គ្រាន់តែឆ្ងល់🙏
@@IMATOKUCAMBODIAChannel ចាស អ្នកគ្រូ លោកគ្រូពេទ្យថាលេបអោយស្រួលខ្លួនចាំឈប់លេប ខ្ញុំលេបដល់ទៅ២១ថ្ងៃខ្ញុំគ្មានកំលាំងខ្សោយទៅៗខ្ញុំក៏ឈប់លេបតែម្តង ថ្នាំពន្យាកំណើតខ្ញុំអត់លេបដោយសារគ្រួសារខ្ញុំគាត់អត់នៅគាត់ទៅស្រុកគេទើបខ្ញុំឈប់លេបថ្នាំដែរ តែឥលូវគាត់មកវិញហើយខ្ញុំរកវិធីពន្យាកំណើតមិនបានដោយសារអត់មករដូវ🙏
@@sreylaychhorn សូមទទួលការពិនិត្យនិងការផ្ដល់ថ្នាំពីគ្រូពេទ្យផ្នែករោគស្ត្រី រួមទាំងវិធីពន្យាកំណើតផងដែរ។ 😊
@@IMATOKUCAMBODIAChannel ចាស អរគុណច្រើនអ្នកគ្រូ🙏
លក់មិចនាក់គ្រូ
ខ្ញុំខែនិងអត់ឃេីញមកខែអ្នកគ្រូរាល់ដងមក17_18អីមកហេីយឥឡូវមកដល់ទី២២ហេីយមិនឃេីញមកសោះ ទាំងដែរខ្ញុំនៅលីវទេ😢
ការមករដូវមុនឬយឺតក្នុងអំឡុងពេល1សប្ដាហ៍ប្រៀបធៀបនឹងលើកមុនត្រូវបានចាត់ទុកថាមិនមែនជាបញ្ហាសុខភាព។ ម្យ៉ាងទៀត ខែមុនគឺខែកុម្ភៈដែលមានថ្ងៃតិចជាងខែផ្សេងទៀត។
នៅណាបង
ថ្នាំទី 2 មាន 2 ផ្សេងគ្នាក៏យ៉ាងមិចអ្នកគ្រូ
Mestranol ផ្សេងហើយ norethisterone ផ្សេង មែនទេអ្នកគ្រូ ជួយតបផងអ្នកគ្រូ😢
ថ្នាំទី2 មានសារធាតុ2ផ្សេងគ្នា (Mestranol និង norethisterone) ផ្សំបញ្ចូលគ្នាជាថ្នាំ1គ្រាប់។ ជាធម្មជាតិ អរម៉ូនស្ត្រីមាន2ប្រភេទ ដូច្នេះ Mestranol គឺបំពេញអរម៉ូន1 ហើយnorethisteroneគឺបំពេញអរម៉ូនមួយទៀត។😊
@@IMATOKUCAMBODIAChannel ថ្នាំទាំង2ប្រភេទនេះមានលក់នៅណាដែរអ្នកគ្រូ ព្រោះខ្ញុំសួរគេថាមិនមានទេ ជួយតបផងអ្នកគ្រូ 🙏
@@RinDy-x1m ការប្រើថ្នាំអរម៉ូនត្រូវការតាមដានស្ថានភាពជំងឺដោយគ្រូពេទ្យ ដើម្បីចៀសវាងទទួលផលរំខានខ្លាំងពីថ្នាំ ដូច្នេះ សូមទទួលការពិនិត្យនិងវិនិច្ឆ័យពីគ្រូពេទ្យថាពិតជាចាំបាច់ត្រូវការប្រើថ្នាំអរម៉ូនប្រាកដមែន។
ទោះជាសារធាតុមិនដូចគ្នា ក៏អាចមានថ្នាំដែលផ្ទុកអរម៉ូនស្ត្រីទាំង2ប្រភេទ សម្រាប់ប្រើជំនួសដែរ។ ប៉ុន្តែ អ្នកជ្រើសរើសឱសថគួរតែជាគ្រូពេទ្យឯកទេស។🙏
@@RinDy-x1m ថ្នាំនៅក្នុងវីដេអូគឺជាថ្នាំប្រើនៅប្រទេសជប៉ុន ដូច្នេះ អាចមិនមានលក់នៅកម្ពុជា ប៉ុន្តែ អាចមានថ្នាំដែលប្រើជំនួសបាន។
ខ្ញុំអត់មករដូវទៅពេទ្យ ពេទ្យឲចាក់ថ្នាំឲវាមក វាមានផលប៉ះពាល់អត់អ្នកគ្រូ
តើគ្រូពេទ្យប្រចាំគឺជាគ្រូពេទ្យផ្នែករោគស្ត្រី? សូមទទួលការណែនាំអំពីការប្រើឱសថពីគ្រូពេទ្យផ្នែករោគស្ត្រី ព្រោះស្ថានភាពរាងកាយអាចខុសគ្នា ហើយប្រភេទឱសថសម្រាប់ម្នាក់ៗអាចខុសគ្នា។ ម្យ៉ាងទៀត សូមព្យាយាមស្វែងរកមូលហេតុជំងឺ និង កែលម្អចំណុចណាដែលអាចកែបានទាក់ទងនឹងរបបអាហារនិងទម្លាប់រស់នៅ។
Good
🥰🥰🥰
ខ្ញុំមានបញ្ហារាំងរដូវរហូត ទាល់តែញាំថ្នាំទើបមករដូវបើមិនញាំគឺមិនមកទេ😢
សុំទោសដែលឆ្លើយតបយឺត 🙏 ការរាំងរដូវអាចមកពីមូលហេតុច្រើន។ ប្រសិនបើគិតថាមិនមែន មកពីរបបអាហារដែលខ្វះជីវជាតិខ្លាំងពេក ឬកាធាត់លើសទម្ងន់ខ្លាំងពេក ឬការមានភាពតានតឹងផ្នែកស្មារតីខ្លាំងជាប្រចាំ ឬ ការឈានចូលដល់វ័យជិតអស់រដូវ នោះទេ សូមសាកល្បងទទួលការពិនិត្យស្បូន។ ជាពិសេស ប្រសិនបើមានរោគសញ្ញាច្រើនផ្សេងទៀត ដូចជាឈឺក្បាល ក្អួតចង្អោរ វិលមុខ ភ្នែកមានបញ្ហា ជាដើម សូមទទួលការពិគ្រោះនិងពិនិត្យខួរក្បាល ព្រោះផ្នែកមួយនៃខួរក្បាលគឺមានតួនាទីគ្រប់គ្រងប្រព័ន្ធអរម៉ូនស្ត្រី។
បងញាំថ្នាំប្រភេទអីគេបង
បើខ្ញុំញុំាថ្នាំហើយ ក៏មិនទាន់មកដែរ តើគួរធ្វើបែបណាទៅអ្នកគ្រូ😢
@@somphorsoppo1948មិនត្រូវគិចច្រើននោះទេបងហើយត្រូវធកវើចឹត្តឲសប្បាយហាយជាដាក់ខាងគឺ stressព្រោះវាអាចធ្វើឲយើងគិចច្រើនអាម្មណ៏មិនល្អក៏មិនមករដូវដែលពីមុខខ្ញុំធ្លាប់រាំងរហូតតែខ្ញុំបានធ្វើវិធីនេះពិតជាល្អណាស់
បងខ្ញុំរាំងរដូវតើធ្វើម៉េចទៅញ៉ាំថ្នាំម៉េចទៅព្រោះខ្ញុំអត់មករដូវទេ។ 4 ខែ 5 ខែហើយ។ខាងបងមានថ្នាំមករដូវដែរឬទេ
សូមស្វែងរកមូលហេតុនៃការរាំងរដូវ ដែលរៀបរាប់ខ្លះៗក្នុងវីដេអូ។
ករណីមិនល្អប្រសើរ ទោះក្រោយកែលម្អមូលហេតុ ដូចជា របបអាហារ ទម្លាប់រស់នៅជាដើម សូមទទួលការពិនិត្យច្បាស់លាស់ពីគ្រូពេទ្យជំនាញផ្នែករោគស្ត្រី ដើម្បីទទួលថ្នាំព្យាបាលត្រឹមត្រូវ។
It is very very wonderful vedeo.
Thank you so much.
Thank you very much 🥰🥰
អ្នកគ្រូ ខែមុនខ្ញុំមករដូវទី22 តែខែនេះទី28ហេីយ មិនឃើញមករដូវ តេីមកពីមូលហេតុអ្វីដែរអ្នកគ្រូ😢
មូលហេតុអាចមានច្រើន ដូច្នេះ សូមទទួលការពិនិត្យនិងពិគ្រោះជាមួយនឹងគ្រូពេទ្យផ្នែករោគស្ត្រី។ ករណីរោគវិនិច្ឆ័យថាជាជំងឺដែលត្រូវប្រើឱសថ សូមពិសាឱសថទៅតាមការណែនាំរបស់គ្រូពេទ្យ។
@@IMATOKUCAMBODIAChannel គ្រូពេទ្យឲថ្នាំមករដូវឲខ្ញុំ
@@សុខសូនី-ឋ9ឍ តើមានការណែនាំអ្វីទាក់ទងនឹងមូលហេតុ ក្រៅពីការផ្ដល់ថ្នាំទេ?
@@IMATOKUCAMBODIAChannel ខ្ញុំមករដូវហើយអ្នកគ្រូ តេីនៅលេបថ្នាំនិងទៀតឬអត់អ្នកគ្រូ
ខ្ញុំមករដូវមិនទៀង ម្តងចុងខែម្តងដើមខែ ពេលខ្លះមិនបានមក1ខែទៀត ហើយមករដូវក៏មានឈាមតិចដែរ តើគួរធ្វើមិចទៅបង
សូមពិនិត្យថាតើរបបអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឬទេ? ប្រសិនបើហាក់ដូចជាមិនគ្រប់គ្រាន់ សូមកែលម្អរបបអាហារ ឬ ប្រើឱសថបំពេញសារធាតុចិញ្ចឹម (Multivitamine) ។ ប្រសិនបើក្រោយពេលកែលម្អរបបអាហារហើយនៅតែមិនល្អប្រសើរ ឬ ប្រសិនបើមានអាការៈឈឺចាប់ខ្លាំងពេលមករដូវ នោះគួរសុំយោបល់ពីគ្រូពេទ្យ ព្រោះអាចនឹងប្រើឱសថគ្រប់គ្រងអរម៉ូន 😊
ខ្ញុំរាងរដូវបីបួនខែហើយ។មិនដឹងថាញ៉ាំថ្នាំអ្វីទេ។
សូមស្វែងរកមូលហេតុនៃការរាំងរដូវ ដែលរៀបរាប់ខ្លះៗក្នុងវីដេអូ។
ករណីមិនល្អប្រសើរ ទោះក្រោយកែលម្អមូលហេតុ ដូចជា របបអាហារ ទម្លាប់រស់នៅជាដើម សូមទទួលការពិនិត្យច្បាស់លាស់ពីគ្រូពេទ្យជំនាញផ្នែករោគស្ត្រី ដើម្បីទទួលថ្នាំព្យាបាលត្រឹមត្រូវ។
ចង់បាន
លោកគ្រូ ខ្ញុំខែ ៣ 41 ថ្ងៃបាន មក ខែ នេះ 46 ថ្ងៃហើយមិនឃើញមកសោះ
សុំទោសដែលឆ្លើយតបយឺត 🙏 ជាធម្មតា ការមករដូវអាចលឿនឬយឺតជាងពេលវេលាស្មានទុករយៈពេល1សប្ដាហ៍។
ករណីមានបញ្ហារដូវមិនទៀង សូមពិនិត្យមើលរបបអាហាររៀងរាល់ថ្ងៃ តើផ្ដល់សុខភាពល្អដល់រាងកាយទេ? ជាពិសេស គួរបរិភោគអាហារសម្បូរជាតិដែក។ ករណីកំពុងតមអាហារដើម្បីសម្រកទម្ងន់ គួរចៀសវាងការតមអាហារជ្រុល។ ការធាត់លើសទម្ងន់ខ្លាំងពេកក៏អាចជាបញ្ហាដល់រដូវ។
ប្រសិនបើមិនឃើញមានចំណុចដែលបង្កបញ្ហាសុខភាពទេ គួរពិគ្រោះជាមួយគ្រូពេទ្យផ្នែករោគស្ត្រី ព្រោះអាចនឹងត្រូវប្រើឱសថមួយរយៈពេល។
ដោយឡែក ប្រសិនបើរៀបការ សូមពិចារណាដល់ការមានផ្ទៃពោះផងដែរ។
ខ្ញុំចង់ទិញថ្នាំនេះ តើទិញនៅឯណាមាន
ខ្ញុំរាំងរដូវ2ឆ្នាំកន្លះហើយ😢
តើកំពុងទទួលការព្យាបាលពីគ្រូពេទ្យផ្នែករោគស្ត្រីដែរឬទេ?
ជំរាបសួរបង ចង់សួរបងថាតើត្រូវលេបថ្នាំថ្ងៃណា បើយើងរដូវ យូរហើយ
របៀបលេបថ្នាំអាចប្រែប្រួលទៅតាមប្រភេទថ្នាំនិងវិធីព្យាបាលដែលគ្រូពេទ្យជ្រើសរើស។ ការព្យាបាលរាំងរដូវអាចត្រូវការរយៈពេលយូរ ដូច្នេះ គួរទទួលការតាមដានជំងឺជាមួយគ្រូពេទ្យរោគស្ត្រីដែលគិតថាមានជំនាញល្អរហូតបានជាសះស្បើយវិញ។ ការមានគ្រូពេទ្យប្រចាំអាចជួយបានច្រើន នៅពេលមានចម្ងល់ឬមានអាការៈចម្លែកដែលព្រួយបារម្ភ។ 😊
ញុមក៏ចឹង😢😢
ករណីអាការៈរ៉ាំរ៉ៃ សូមទទួលការពិនិត្យនិងព្យាបាល ❤
ខ្ញុំមករដូវ8ថ្ងៃហើយ រដូវមកឈាមមិនចំឈាមហើហមានទឹកសរៗ😢 ឈាមតិច
សូមទទួលការពិនិត្យពីគ្រូពេទ្យឯកទេសរោគស្ត្រី ព្រោះនេះអាចជារោគសញ្ញាមួយនៃជំងឺជាច្រើន ដូច្នេះ គួរស្វែងរកជំងឺជាមូលហេតុឱ្យបានច្បាស់ និង ចាប់ផ្ដើមការព្យាបាល។
ជម្រាបសួរបង! តើបងអាចធ្វើវីដេអូទាក់ទងនឹង មូលហេតុអី្វមានការធ្លាក់ឈាមរដូវ ហើយស្រ្តីនៅកំឡុងពេលហ្នឹងប្រែប្រួលយ៉ាងមិចខ្លះដែរបង?
ជម្រាបសួរ មូលហេតុនៃការធ្លាក់ឈាមរដូវគឺ ឈាមដែលធ្លាក់នោះគឺជាការដាច់ធ្លាក់នៃភ្នាសក្នុងស្បូនរបស់ស្ត្រី។ ជាធម្មតា ភ្នាសក្នុងស្បូននឹងកើនឡើងកម្រាស់បន្តិចៗ ដើម្បីរង់ចាំទ្រទ្រង់ការបង្កកំណើត ព្រោះកោសិកាដំបូងរបស់ទារកត្រូវការភ្ជាប់ជាមួយភ្នាសក្នុងស្បូនជាប់ជានិច្ច បើមិនដូច្នោះទេគឺត្រូវធ្លាក់ចេញទៅក្រៅស្បូន។
ប្រសិនបើគ្មានការបង្កកំណើតទេ ភ្នាសដែលឡើងក្រាស់នោះនឹងចាប់ផ្ដើមដាច់ធ្លាក់ រួចបញ្ចេញចោលទៅក្រៅរាងកាយក្នុងទម្រង់ជាឈាមរដូវ។ ហើយនៅខែបន្ទាប់ ភ្នាសក្នុងស្បូននឹងកើនឡើងក្រាស់ម្ដងទៀត។
សម្រាប់ការប្រែប្រួលផ្សេងៗក្នុងអំឡុងពេលនៃវដ្ដរដូវ សូមសិក្សាពីវីដេអូខាងក្រោម។ នេះជាវីដេអូសម្រាប់កម្មវិធីបណ្ដុះបណ្ដាល ដូច្នេះ អាចមានពាក្យបច្ចេកទេសច្រើន។ 😊
th-cam.com/video/bVBJZ-d4BkU/w-d-xo.html
@@IMATOKUCAMBODIAChannel អរគុណច្រើនបង🙏 ខ្ញុំតែងតែមើលវីដេអូបងរាល់ថ្ងៃ ហើយខ្ញុំទទួលចំណេះដឹង ពីវីដេអូពួកបងច្រើនណាស់😊😊។
@@manny1314 🥰🥰🥰
តើថ្នាំរកទិញនៅណាមានអ្នកគ្រូ ញំមិនស្គាល់ថ្នាំទេអ្នកគ្រូ
សម្រាប់ការព្យាបាលឬប្រើឱសថទាក់ទងនឹងការរាំងរដូវ សូមទទួលការវិនិច្ឆ័យពីគ្រូពេទ្យផ្នែករោគស្ត្រី និងបន្តការព្យាបាលរហូតជាសះស្បើយ។ 😊
ញុមរាំងរដូវញុមលេបថ្នាំជម្ងឺប្រចាំកាយរាល់ថ្ងៃ8ឆ្នាំហេីយតែ4ឆ្នាំអីបានមកម្ដង ញុមក៏លេបថ្នាំអេាយមករដូវបាន3ខែ3ប្រអប់តែឈប់លេបលេងមក4ខែហេីយលែងឃេីញមកទៀតញុមចង់អេាយរដូវញុមមកធម្មតាវិញធ្វេីមិច
បងបើញុមខែមុនមកតែខែនឹងញុមអត់មកតើញុមគួធ្វើមិចបង
សុំទោសដែលឆ្លើយតបយឺត 🙏 ការប្រែប្រួលនៃរដូវអាចមានមូលហេតុពីទម្លាប់រស់នៅឬរបបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់វដ្ដរដូវដោយមិនដឹងខ្លួន។ ដូច្នេះ សូមស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យផ្នែករោគស្ត្រី ដែលនឹងជួយស្វែងរកមូលហេតុ ក៏ដូចជាការព្យាបាល។
ខ្ញុំរាំងរដូវពីខែហេីយមិនឃេីញមកទេមិនដឹងអស់រដូវឬយ៉ាមិចដែរអ្នកគ្រូ
សុំទោសដែលឆ្លើយតបយឺត🙏
ការអស់រដូវអាចចាប់ផ្ដើមពីអាយុ 45 ឆ្នាំទៅ។
សូមពិនិត្យទៅលើការប្រែប្រួលទាក់ទងនឹងរបបអាហារ(តមអាហារខ្លាំងពេកឬទេ។ល។) ទម្លាប់រស់នៅ អារម្មណ៍ស្មារតី(ផ្លូវចិត្ត)។
ករណីគ្មានបញ្ហានៅចំណុចខាងលើទេ សូមទទួលការពិនិត្យស្ថានភាពស្បូនដោយគ្រូពេទ្យឯកទេសរោគស្ត្រី។
អ្នកគ្រូញុមបាត់មករដូវ3ហើយតើប្អូនត្រូវពេទ្យណាដែល🙏🏻🙏🏻
ករណីភាគច្រើន ការព្យាបាលដោយប្រើឱសថ គឺត្រូវអនុវត្តស្របនឹងការកែលម្អរបបអាហារនិងទម្លាប់រស់នៅដែលមិនល្អមួយចំនួន។ សូមពិភាក្សារកមូលហេតុ និងដំណោះស្រាយក៏ដូចជាការព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញផ្នែករោគស្ត្រី។
ខ្ញុំរាំងរដូវមួយឆ្នាំហើយបន្ទាប់ពីសំរាល់កូនរួចតើគួធ្វើមិចបានមករដូវវិញបង
អ្នកគ្រូមានថ្នាំអីលេបដើម្បីអោយរដូវដំណើរវិញទេគ្រួសារខ្ញុំគាត់បាត់រដូវជិត១ខែហើយខ្ញុំខ្លាចមានកូនតែពួកខ្ញុំមិនទាន់ចង់បាន
ញុមបាត់រដូវ3ខែហើយតើងយើងត្រូវធ្វើដូចម្ដេចទៅអ្នកគ្រូ
ញុមរាំងរដូវ3ឆ្នាំហើយទៅពេទ្យច្រើនដែតែៅតែមិនមករដូវ
ខ្ញុំទើបតែមានអាការៈបែបនេះចុងឆ្នាំ២០២៤