ความคิดเห็น •

  • @monokravanh1331
    @monokravanh1331 ปีที่แล้ว

    Thanks

  • @mengchhoingcheng5593
    @mengchhoingcheng5593 3 ปีที่แล้ว +1

    សូមអរគុណសម្រាប់ការចែករំលែក

  • @samrachbest5951
    @samrachbest5951 2 ปีที่แล้ว

    Thank U a lot of

  • @bongsim1008
    @bongsim1008 2 ปีที่แล้ว

    សុីមេតាឌីន នឹង ល្អជាងអូមេប្រាសូលតេអ្នក់គ្រូ?

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel 2 ปีที่แล้ว +1

      ស៊ីមេតាឌីន ខ្សោយជាង អូមេប្រាសូល។ បើជាជំងឺរលាកក្រពះមធ្យមឡើងទៅឬដំបៅក្រពះ គួរប្រើអូមេប្រាសូល។😊

  • @videosshort168
    @videosshort168 ปีที่แล้ว

    ខ្ញុំក្រហាយទ្រូងនឹងចុកឆ្អឹងខ្នងពិបាកដកដង្ហើម តើគួរប្រើអត់អ្នកគ្រូ?

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel ปีที่แล้ว

      សុំទោសដែលឆ្លើយតបយឺត 🙏 គួរប្រើថ្នាំព្យាបាល ប៉ុន្តែ សូមទទួលការពិនិត្យច្បាស់លាស់ថាជាជំងឺអ្វីសិន ព្រោះអាចទាក់ទងនឹងសរីរាង្គក្រៅពីក្រពះ។

  • @bongsim1008
    @bongsim1008 ปีที่แล้ว

    អ្នកគ្រូតើមានថ្នាំរឺវីតាមីនជំនួយក៏ក្រពះខ្ចឹបបានល្អដូចដើមអត

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel ปีที่แล้ว

      ដូចជាមិនមានវីតាមីនជំនួយដែលធ្វើឱ្យសន្ទះខ្ជឹបរវាងក្រពះនិងបំពង់អាហារដែលបិទមិនជិតមកជិតវិញនោះទេ ប៉ុន្តែ ទោះជាមាន ក៏បញ្ហាសំខាន់នៅក្នុងជំងឺច្រាលអាស៊ីត គឺបរិមាណអាស៊ីតក្រពះបញ្ចេញច្រើនជ្រុល ដូច្នេះ គួរដោះស្រាយបញ្ហាចម្បងៗ តាមការប្រើឱសថបន្ថយអាស៊ីតក្រពះ និង ចៀសវាងទម្លាប់មិនល្អមួយចំនួន។
      ដោយឡែក ការដកដង្ហើមដោយបញ្ចេញបញ្ចូលខ្យល់ដង្ហើមតាមចលនាពោះ (ផងប៉ោង) ជាប្រចាំ អាចជួយឱ្យសាច់ដុំចន្លោះក្រពះនិងំពង់អាហារមានភាពយឺតល្អ និង អាចជួយកាត់បន្ថយអាការៈច្រាលអាស៊ីត។

  • @bongsim1008
    @bongsim1008 ปีที่แล้ว

    អ្នកគ្រូថ្នាំនិងគួប្រើរបស់ប្រទេណាល្អ?ប្រើយូខែ

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel ปีที่แล้ว

      ការប្រើថ្នាំជាលក្ខណៈរ៉ាំរ៉ៃអាចប៉ះពាល់ដល់សុខភាព ដូច្នេះ សូមទទួលការពិនិត្យនិងធ្វើរោគវិនិច្ឆ័យពីគ្រូពេទ្យអំពីជំងឺច្បាស់លាស់សិន មុននឹងចាប់ផ្ដើមប្រើប្រាស់ឱសថប្រភេទណាមួយ 😊

  • @nonnsolo9542
    @nonnsolo9542 2 ปีที่แล้ว

    តើកាប្រើឱសថព្យាបាលក្រពះច្រើនពេកអាចប៉ះពាល់បញ្ហាផ្សេងទេបង

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel 2 ปีที่แล้ว +2

      អាចប៉ះពាល់ ព្រោះតាមពិតអាស៊ីតក្រពះក៏សំខាន់ដែរ ដើម្បីជួយរំលាយអាហារអោយបានម៉ដ្ឋ ដូច្នេះ គួរបន្ថយអាស៊ីតក្រពះតែពេលក្រពះកំពុងរលាកឬដំបៅប៉ុណ្ណោះ ហើយគួរព្យាយាមកែលម្អទម្លាប់រស់នៅឬរបបអាហារដែលជាមូលហេតុនៃជំងឺក្រពះ ដើម្បីឆាប់ជាសះស្បើយ មិនចាំបាច់ត្រូវប្រើឱសថលក្ខណៈរ៉ាំរ៉ៃ។ ការបន្ថយអាស៊ីតក្រពះខ្លាំងពេក អាចធ្វើអោយរំលាយអាហារមិនសូវបានល្អទៅវិញ 😊

    • @nonnsolo9542
      @nonnsolo9542 2 ปีที่แล้ว

      @@IMATOKUCAMBODIAChannel បាតអគុណ

  • @Tochvire
    @Tochvire 2 ปีที่แล้ว

    បងពេលខ្ងុំញាំបន្លែទៅពេលបក់ជើងមកដូចវាអត់កិនមាត់សោះបង

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel 2 ปีที่แล้ว

      ប្រហែលជាមកពីបន្លែសំបូរជាតិសរសៃច្រើន។ ក្រពះឬពោះវៀនយើងមិនអាចកិនជាតិសរសៃអោយម៉ត់បានទេ។ នោះក៏ជាចំណុចល្អមួយរបស់ជាតិសរសៃ ព្រោះដោយសារវាមិនរលាយ ទើបធ្វើអោយយើងឆាប់ឆ្អែត ងាយគ្រប់គ្រងទំងន់។ ម្យ៉ាងទៀត ជាតិសរសៃដែលមិនបានកិននិងស្រូបតាមពោះវៀន អាចជួយទប់ស្កាត់ខ្លាញ់មិនអោយស្រូបដែរ ហើយអាចភ្ញោចអោយពោះវៀនដំណើរការល្អ ងាយស្រួលបត់ជើង។ 😊

    • @Tochvire
      @Tochvire 2 ปีที่แล้ว

      @@IMATOKUCAMBODIAChannel អរគុណបង ខ្ងុំញាំច្រើនហើយនៅតែរមូលពោះទៀតបង

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel 2 ปีที่แล้ว

      @@Tochvire រមួលពោះ អាចមកពីជាតិសរសៃបន្ថយការស្រូបជាតិស្ករ ធ្វើអោយខ្លួនយើងគិតថាខ្វះថាមពល។
      សូមសាកល្បងញុំាប្រូតេអ៊ីន ដូចជា សាច់មិនជាប់ខ្លាញ់ សាច់ត្រី ស៊ុត (ពងទា ពងមាន់) គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុន ទឹកសណ្ដែកសៀង អាហារសមុទ្រ ។ល។ ប្រូតេអ៊ីនជួយអោយឆ្អែតបានយូរ និង ផ្ដល់ថាមពលច្រើន។ 😊

  • @piyada3501
    @piyada3501 ปีที่แล้ว

  • @user-wd5iw4bu6x
    @user-wd5iw4bu6x ปีที่แล้ว

    អ្នកគ្រូ ខ្ញុំពេលខ្លះញាំបាយបាន៣ ៤ ម៉ាត់មានអារម្មណ៍ថាមិនស្រួលខ្លួន ហើយពេលខ្លះពេលញាំបាយក៏មិនអីធម្មតា តែ១រយៈនឹងខ្ញុំមានរលាកក្រពះដែរអ្នកគ្រូ ពេលញាំបាយ៣ ៤ ម៉ាត់ដូចជាមិនស្រួលខ្លួនតើមកពីអីដែរអ្នកគ្រូ ខ្ញុំអត់មានតឹងពោះចុកឆ្អល់អីទេ គ្រាន់តែដូចជាមិនស្រួលនៅផ្នែកដើមទ្រូងទៅវិញអ្នកគ្រូ🙏

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel ปีที่แล้ว

      សូមទទួលការពិនិត្យលម្អិតពីស្ថានភាពក្រពះ ដោយវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន។ ការព្យាបាលអាចនឹងត្រូវការរយៈពេលយូរ ដូច្នេះ សូមបន្តការព្យាបាលជាទៀងទាត់ពីគ្រូពេទ្យ។ ❤

  • @bongsim1008
    @bongsim1008 ปีที่แล้ว +1

    អ្នកគ្រូខ្ញុំរលាកក្រពះរាំរៃហើយច្រាលអាស៊ីតមក់លើបំពង់កធ្វើឲ្យក្រហាយទ្រុងខ្ញុំលេបថ្នាំនិង១ថ្ងៃពីដង១ដង៤០០mរាងធូក្រហាយទ្រុង តែនៅក្ដៅកពេលយប់តើគួប្រើប៉ុន្មានខែទើបជាសាសស្បើយនឹងគួប្រើគួបនឹថ្នាំអ្វីល្អសំរាប់ក្រពះច្រាល?🙏💖

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel ปีที่แล้ว +1

      សូមសាកល្បងប្រើដូចខាងក្រោម:
      Lansoprazole 30mg 1ថ្ងៃ1ដង ពេលព្រឹក មុនឬក្រោយបាយ (ផ្អាកការប្រើ Cimetidine ព្រោះសកម្មភាពស្រដៀងគ្នា)
      Gaviscon 1ថ្ងៃ3ដង 1ដង1កញ្ចប់ ក្រោយបាយ
      ស្របពេលគ្នានោះ សូមចៀសវាងអាហារប៉ះពាល់ក្រពះដូចជា គ្រឿងស្រវឹង អាហារហិរ កាហ្វេជាដើម។
      សូមចៀសវាងញុំាអាហារបរិមាណច្រើនខ្លាំងក្នុងពេលតែមួយ ជាពិសេស ពេលល្ងាច។
      គួរទុកគម្លាតយ៉ាងហោចណាស់2ម៉ោងក្រោយញុំាអាហារពេលល្ងាច មុនពេលចូលគេង។
      សូមសម្គាល់មើលថាតើទម្លាប់រស់នៅណាខ្លះដែលកំពុងធ្វើឱ្យប៉ះពាល់ក្រពះ។

  • @ratanaksp360
    @ratanaksp360 3 ปีที่แล้ว

    តើឱសថនេះមានលក់នៅប្រទេសកម្ពុជាឬនៅបង

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel 3 ปีที่แล้ว

      មានឱសថដែលមានសារធាតុដូចគ្នា ប៉ុន្តែ ផលិតនៅប្រទេសផ្សេងពីប្រទេសជប៉ុន 😊