មហាគ្រួសារខ្មែរ - ម៉ម សុខា
ฝัง
- เผยแพร่เมื่อ 19 ม.ค. 2025
- ពួកខ្ញុំជាកូនចៅរបស់គាត់នឹងផុសបទចម្រៀងរបស់គាត់ដែលពួកខ្ញុំមានក្នុងឆានែលនេះដើម្បីចែកជូនពុកម៉ែបងប្អូនស្តាប់កំសាន្តរំលឹកអនុស្សាវរីយ៍ដែលកន្លងមក ដោយមិនមានបំណងអ្វីពាក់ព័ន្ធនឹងនយោបាយឬក៏ធ្វើឲប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិឡើយ គឺជាការឧទ្ទិសដោយក្តីស្រឡាញ់ អាណិត នឹករលឹកនិងគោរពចំពោះពួកគាត់តែប៉ុណ្ណោះ។ ហើយក៏សូមអធ្យាស្រ័យចំពោះពុកម៉ែបងប្អូនទាំងអស់ផង បើសិនជាខ្ញុំបាទដាក់ចំណងជើងបទចម្រៀងខុសឬមិនអាចរៀបរាប់ឈ្មោះអ្នកនិពន្ធទំនុកភ្លេង ទំនុកច្រៀងឬអ្នកសម្រួលតន្ត្រីជាដើម ព្រោះពេលនោះពួកខ្ញុំនៅតូចៗនៅឡើយ ។ ខ្ញុំបាទបានទទួលបទចម្រៀងជាច្រើនបទពីសំណាក់លោកអ៊ុំ ទូច ឆដ្ឋា ដែលបានថតចម្លងរក្សាទុកជាយូរមកហើយ។ លោកអ៊ុំជាកវីនិពន្ធនិងជាតន្ត្រីករជើងចាស់ដ៏ឆ្នើមមួយរូប ដែលសព្វថ្ងៃលោកអ៊ុំជាមន្ត្រីចូលនិវត្តន៍របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងពត៌មាន។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយដ៏មានអត្ថន័យនេះនិងគោរពជូនពរអ៊ុំ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមថ្លែងអំណរគុណចំពោះក្រុមព្រះសុរិយាដែលផ្ញើបានចម្រៀងជាច្រើនបទឲពួកខ្ញុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អេង កេងឈុន ប្រធាននាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងពត៌មាន។ ខ្ញុំបាទក៏សូមអភ័យទោសផងដែរពីសំណាក់ម្ចាស់ឆានែលមួយចំនួនដែលខ្ញុំបានចម្លងបទចម្រៀងម៉ាក់ប៉ានិងតាខ្ញុំពីឆានែលរបស់ពួកគាត់🙏
សូមពុកម៉ែបងប្អូនទាំងអស់ មេត្តាអធ្យាស្រ័យរាល់កំហុសខុសឆ្គងដោយប្រការណាមួយដោយអចេតនាផងបាទ អរគុណ🙏🙏🙏
My FB ACC "Mam Sophanith"