ពិរោះខ្លាំងណាស់ កំពង់ហ្លួងដួងចិត្ត ដោយ រ៉ន ចាន់ឌី | The Voice Kids Cambodia

แชร์
ฝัง
  • เผยแพร่เมื่อ 30 ก.ย. 2024
  • រ៉ន ចាន់ឌី បេក្ខនារី The Voice Kids Cambodia 2017​ ច្រៀងបទ កំពង់ហ្លួងដួងចិត្ត ​បាន​ពិរោះខ្លាំង​ណាស់ នៅ​ក្នងុ វគ្គ The Blind Audition Week 4។ ក្នុង​វីដេអូនេះ​លោក​អ្នក​នឹង​បានស្តាប់​ និង​ប្រៀបធៀប​សម្លេង​ប្អូន​ស្រី និង​ម្ចាស់​ដើម គឺអ្នក​នាង​ សូរ សាវឿន។ គួរបញ្ជាក់​ផងដែរ​ថា បទ កំពង់​ហ្លួងដួង​ចិត្ត​នេះ ក៏មាន​ទស្សនិកជន​ខ្លះ​ទំលាប់​ហៅ​ថា​បទ​ ស្ពាន​កំពង់ហ្លួងផងដែរ។ #កពង់ហ្លួងដូងចិត្ត #សូរសាវឿន #OriginalKhmerSong #KhmerCoverSong
    បទ៖ ស្ពានកំពង់ហ្លួង
    និពន្ធទំនុកច្រៀងដោយ លោក គង្គ ប៊ុនឈឿន
    បទភ្លេងដោយ លោក កែវ ឯម
    ច្រៀងដោយ អ្នកស្រី​ សូរ​ សាវឿន
    Lyric
    ========
    Ⅰ; សុរិយាលាព្រៃ រៃយំបោកប្រាណ
    ក្លិនក្លែបរុះរោយលើស្ពាន
    ជាឋានខណ្ឌចែក ស្នេហ៍ខ្ញុំ
    ស្ពាននៃដួងចិត្ត ប្រឌិតរឿងសោកសណ្តំ
    ភូមិសម្បូរព្រៃជ្រៅធំ ទោចយំសុំក្តីមេត្តា
    Ⅱ; រាត្រីដែលយើង ជួបគ្នាដំបូង
    លើស្ពានជិតកំពង់ហ្លួង
    ផ្កាយព្រោងព្រាតលើ មេឃា
    ថ្ងៃដែលយើងបែក ស្ពានស្រែកអង្វរផ្តាំថា
    ម្ចាស់ជីវិត តើថ្ងៃណា វាសនាបានជួបជាថ្មី
    R; ឱ!កំពង់ហ្លួង ជួងមាសដាស់កម្ម
    ចិញ្ចៀនកន្សែងថ្ងូរផ្តាំ
    ចារចាំចិត្តជាប់ រាល់ថ្ងៃ
    បើបងរៀបការប្រាថ្នាគូថ្មី
    បងអើយកុំភ្លេចហៅស្រី
    ចងដៃប្រុសថ្លៃកុំខាន
    Ⅲ; គូពុំបានព្រៀង ទៀងតែកម្មផល
    លេបឆ្អែតទុកសោក កង្វល់
    កម្មផលឲ្យយើងចែកឋាន
    កាត់សាច់ទាំងដុំ សូមឲ្យថ្លៃបានសុខសាន្ត
    បើជាតិនេះយើងខកខាន
    ជាតិក្រោយសុំបានជួប អើយ
    🎵🎵🎵 ភ្លេង 🎵🎵🎵
    សូមជួយ Followers ខ្ញុំ hhengvibol
    នឹងទទួលបានចម្រៀងខ្ញុំអាប់ឡោទបន្តរទៀតបាទ
    🎵🎵🎵 ភ្លេង 🎵🎵🎵
    R; ឱ!កំពង់ហ្លួង ជួងមាសដាស់កម្ម
    ចិញ្ចៀនកន្សែងថ្ងូរផ្តាំ
    ចារចាំចិត្តជាប់ រាល់ថ្ងៃ
    បើបងរៀបការប្រាថ្នាគូថ្មី
    បងអើយកុំភ្លេចហៅស្រី
    ចងដៃប្រុសថ្លៃកុំខាន
    Ⅲ; គូពុំបានព្រៀង ទៀងតែកម្មផល
    លេបឆ្អែតទុកសោក កង្វល់
    កម្មផលឲ្យយើងចែកឋាន
    កាត់សាច់ទាំងដុំ សូមឲ្យថ្លៃបានសុខសាន្ត
    បើជាតិនេះយើងខកខាន
    ជាតិក្រោយសុំបាន... ជួប អើយ...
    www.CamDream.net គឺជា​គេហទំព័រចែក​រំលែក​ចំនេះដឹង និង​បណ្តុះបណ្តាល​ស​មត្ថ​ភាព​កូន​ខ្មែ​រជំនាន់​ក្រោយ​ឲ្យ​ក្លាយ​ជា​យុវជន​ដែរ​ពោរពេញដោយ​ក្តី​ស្រមៃ​ខ្ពស់​ និង​ហ៊ាន​ដើរទៅ​រក​ក្តី​ស្រមៃ​នោះជា​មួយ​នឹង​ភាព​ជឿជាក់។ យើង​ក៏​​មាន​បេសក្កកម្មក្នុងការ​ចូលរួម​ថែ​រក្សា និង​ផ្សព្វផ្សាយ​ សិល្បៈ វប្បធម៌ ចម្រៀង​ខ្មែរ​ផងដែរ។

ความคิดเห็น • 1

  • @CamDreamDotNet
    @CamDreamDotNet  6 ปีที่แล้ว

    សូមអរគុណបងប្អូនគ្រប់គ្នាដែលបាន ចូលស្តាប់​ចម្រៀង នៅ​លើ ឆាណែល Cam Dream។ សូមចុច "Subscribe" និង​រូប​ដណ្តឹង​ ឬ ចុច goo.gl/EuSWmr ដើម្បី Subscribe។