ហេតុអ្វីបានជាមានអក្សរ ជប៉ុន ចិន និងភូមា នៅអង្គរវត្ត?

แชร์
ฝัง
  • เผยแพร่เมื่อ 29 ม.ค. 2023
  • នៅសតវត្សរ៍ទី១៦ ព្រះបាទអង្គច័ន្ទទី១ ឬព្រះបាទច័ន្ទរាជា បានយាងមកអង្គរ ដើម្បីរៀបចំបុរាណស្ថានមួយចំនួន ឱ្យបានសមរម្យឡើងវិញ។ ចាប់តាំងពីពេលនោះមក អង្គរវត្ត បានក្លាយជាទីគោរពបូជាដ៏ល្បីល្បាញខាងព្រះពុទ្ធសាសនា មិនត្រឹមតែខ្មែរប៉ុណ្ណោះទេ មានទាំងជនជាតិបរទេសមកពីទីជិត ឆ្ងាយ មកគោរពប្រត្តិបត្តិ និងទស្សនាអង្គរផងដែរ។
    នៅអង្គរវត្ត មានគំនូរជាច្រើនប្រភេទ។ គំនូររូបទាំងអស់ មានជិត២០០ផ្ទាំង ដែលលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានវិភាគ ដោយប្រើប្រាស់ការថតរូបបែបឌីជីថល និងប្រើកម្មវិធីវិភាគរបស់អង្គការ Nasa។ នៅរូតព្រះពាន់ និង ជាន់បាកាណ ក៏មានគំនូសអក្សរចិន ជប៉ុន ភូមា និងខ្មែរ ដែលមានអាយុកាលតាំងសតវត្សរ៍ ទី១៥ និង១៦ មក។
    លោក អ៊ឹម សុខរិទ្ធី បានថ្លែងថា គំនូរអក្សរទាំងអស់នេះ គឺជាភស្តុតាងសំខាន់សម្រាប់អ្នកស្រាវជ្រាវគ្រប់ជំនាន់។ អក្សរប្រទេសនៅអាស៊ី និងអឺរ៉ុប ទាំងនោះ បញ្ជាក់ថា អង្គរវត្តមិនត្រូវបានបោះបង់ចោលនោះទេ ទោះបីព្រះមហាក្សត្រខ្មែរ បានប្ដូររាជធានីជាច្រើនលើកក៏ដោយ។
    #ThmeyThmey #ThmeyThmey25 #shorts
    ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
    សម្ភាស៖ សែម វណ្ណា
    ថត៖ ឈន សុផាត
    កាត់ត៖ ទូច សុវណ្ណឌី
    -----------------------------------------------------
    ThmeyThmey Social Media:
    TH-cam: bit.ly/2RNzknr
    Instagram: bit.ly/32QSFup
    Twitter: bit.ly/3iTsTuS
    Web: bit.ly/3hPEU3q
    Facebook: bit.ly/2FGyvKY
    -----------------------------------------------------
    © All Rights Reserved & Copyrights by THMEYTHMEY 2023

ความคิดเห็น • 51

  • @khievrotha2268
    @khievrotha2268 หลายเดือนก่อน

    Thank you 🎉

  • @paradyhour3409
    @paradyhour3409 ปีที่แล้ว

    អរគុណថ្មីៗ សម្រាប់ការសម្ភាសនេះ។ ការបកស្រាយរបស់លោកគ្រូ រិទ្ធី ភ្ជាប់ជាមួយការបកស្រាយបែបវិទ្យាសាស្រ្ត។

  • @muenmedia4458
    @muenmedia4458 ปีที่แล้ว +1

    ការនិយាយគឺល្អ តែការចាប់ផ្លង់អ្នកថត មិនបានបង្ហាញទៅតាមសាច់រឿង អ្នកតាមដានពិបាកមើល។

  • @chengsocheat919
    @chengsocheat919 ปีที่แล้ว

    So perfect ♥️💚🙏 ពេលនោះ អ្នកមក គឺ មកធ្វើបុណ្យ

  • @malislam1954
    @malislam1954 ปีที่แล้ว

    interesting thankyou

  • @vehakh9276
    @vehakh9276 ปีที่แล้ว +6

    ប្រាសាទអង្គរ បាយ័ន្ត តាព្រហ្ម.... ឡ.... ល
    ប្រសិនបើនៅថ្មីៗ ទើបតែកសាងហើយ មិនដឹងជា មានសម្រស់ ស្រស់បំព្រងយ៉ាងណានោះទេ?

  • @omctravelandfood
    @omctravelandfood ปีที่แล้ว

    អរគុណសម្រាប់ការ​ចែក​រំលែក​ព៏ត៌មាន​ថ្មីៗ​ ដើម្បី​ជា​ការ​យល់​ដឹង​បន្ថែម​សម្រាប់​មនុស្សជាតិ

  • @semvanna7614
    @semvanna7614 ปีที่แล้ว +1

    សូមអរគុណ

  • @k.vityea
    @k.vityea ปีที่แล้ว +17

    ពេលដែលគាត់ខំពន្យល់ទៅលើរូបលើជញ្ជាំង ហេតុអ្វីមិនបង្ហាញរូបទាំងនោះអោយលឿនផង ម្យ៉ាងទៀត ការថតបង្ហាញក៏មិនអោយឃើញច្បាស់ទៀត។ ការថត កាត់ត យ៉ាប់មែន

    • @sokphlsom7401
      @sokphlsom7401 ปีที่แล้ว

      នាក់ថតទើបមកថ្មី ពេគេបង្ហាញអ្វីមួយអត់ថតទេ

    • @k.vityea
      @k.vityea ปีที่แล้ว

      @@sokphlsom7401 ខ្ញុំមិនដឹងដែរ បែបមានកាំមេរ៉ាថតតែមួយទេដឹង

    • @PorsatCity09
      @PorsatCity09 ปีที่แล้ว +1

      ក្នុងប្រាសាទគេមិនអនុញ្ញាតឱ្យថតរូបទេបង

    • @k.vityea
      @k.vityea ปีที่แล้ว

      @@PorsatCity09 នេះជាព៌តមានរបស់ស្ថាប័នមួយដែលមានច្បាប់ត្រឹមត្រូវ អញ្ចឹងមុននឹងមកថត ស្ថាប័នហ្នឹងគេបានសុំច្បាប់មុនហើយទើបអាចសម្ភាសនិងថត ពួកគាត់ទាំងនោះបាន រួមទាំងប្រាង្គប្រាសាទផងដែរ។ តែនេះគឺមកពីអ្នកថតហ្មង នៅមានកំរិត 😄

  • @sonamiyen4292
    @sonamiyen4292 ปีที่แล้ว +3

    អក្សរជនជាតិគេនៅលើប្រសាទខ្មែរខ្ញុំគិតថាគឺជាមិត្តភាពរវាងអាណាចក្រខ្មែរ និងប្រទេសទាំងនោះ

  • @TheanySL
    @TheanySL ปีที่แล้ว

    ខ្ញុំចង់ដឹងថា វិចិត្រករខ្មែរណាមួយ ដែលបានឆ្លាក់អក្សរជាភាសាជប៉ុន ចិន និង ភូមា🙏

  • @sopheappouv5584
    @sopheappouv5584 ปีที่แล้ว +5

    សំណាងហើយអត់មានអក្សរថៃ បើមាន ច្បាស់ជាមិនអាចយកពីសៀមវិញបានទេ ។

    • @vehakh9276
      @vehakh9276 ปีที่แล้ว +2

      ១. ថៃ ខ្មែរ ឡាវ ភូមា វៀតណាមខាងត្បូង ជាមនុស្សដែលស្ថិតនៅក្នុងអំបូរពូជន៍ ជាមួុយគ្នា( មនុស្សដែលរស់នៅលើទឹកដីទាំងអស់នេះ បើទៅដល់ណា ក៏គេច្រឡំថាជាជនជាតិតែមួុយដែរ ព្រោះមានសាច់ឈាម មុខមាត់ប្រហាក់ប្រហែលគ្នា) បានជាមានមុខមាត់និងសាច់ឈាម ដូចគ្នា ព្រោះចរន្តនៃការ ធ្វើដំណើរ ផ្លាស់ទីរបស់មនុស្ស គឺទៅមកបង្កាត់កូនចៅជាមួុយគ្នារាប់រយរាប់ពាន់ឆ្នាំមកហើយ គ្រាន់តែ បែងចែកជាទឹកដី ព្រំដែន ដើម្បីគ្រប់គ្រង។
      ២. ករណីមនុស្សដែលរស់នៅទ្វីបអ៊ឺរុបជាដើម គឺមានមុខមាត់ សាច់ឈាម ប្រហាក់ប្រហែលគ្នា ប៉ុន្តែមានច្រើនប្រទេសណាស់(តាមពិតមនុស្សបានធ្វើដំណើរទៅមក បង្កាត់កូនចៅជាមួុយគ្នារាប់ពាន់ឆ្នាំមកហើយ គ្រាន់តែបែងចែកជាព្រំដី ព្រំដែន ដើម្បីគ្រប់គ្រង។
      ៣. ព្រំដី ដែលមនុស្សរៀបចំមាន ដីស្រែ គ្រួុសារ ភូមិ ឃុំ ស្រុក ខេត្ត ក្រុង និងព្រំដី ប្រទេស ជាមួយ ប្រទេស រហូតដល់បែងចែកជាទ្វីបៗខុសៗគ្នា។

    • @tebvotfhy1336
      @tebvotfhy1336 ปีที่แล้ว +4

      សៀមសម័យនោះមិនទាន់មានអក្សរទេ

    • @sopheapseat6416
      @sopheapseat6416 ปีที่แล้ว +1

      @@tebvotfhy1336 កាលសម័យនោះសៀមប្រើអក្សរខ្មែរ

  • @vandyjourneys
    @vandyjourneys ปีที่แล้ว

    🙏🙏🙏😍😍😍😍

  • @swordch8860
    @swordch8860 ปีที่แล้ว +3

    Khmer ancient always make everything great by sculptured on stone with many stories keep for their descendants !

  • @user-xd1xq4kq2y
    @user-xd1xq4kq2y ปีที่แล้ว +4

    ប្រទេសទាំងនោះជាប្រទេសចំណុះរបស់ខ្មែរ។

    • @khavysroeurn
      @khavysroeurn ปีที่แล้ว

      ❤️ នគរវត្ត ១២១

  • @alexchanboth
    @alexchanboth ปีที่แล้ว

    ដូនតាខ្មែរពូកែចម្លាក់មែន ក្បាច់ចម្លាក់តាមសរសរញឹកឆ្មេរ ❤❤

  • @user-ju3zk6lq3x
    @user-ju3zk6lq3x 8 หลายเดือนก่อน

    អធិប្បាយមិនអស់អារត៌ត្រង់កន្លែងអក្សរនិយាយលំៗបើអ្នកដឹងមែនទែនគេអាចបានថាអក្សរនេះគេប្រើក្នុងឆ្នាំណាហើយសំណេរនោះនិយាយថាយ៉ាងដូចម្តេច

  • @searkim8577
    @searkim8577 ปีที่แล้ว

    You have to explain the meaning of the words for each script on the stone.

  • @lyzeii6314
    @lyzeii6314 ปีที่แล้ว +5

    6:17 ទុកយូរៗទៅក្លាយជាអក្សរបុរាណអស់។ បើតាមមើលទៅអក្សរទាំងអស់នោះមិនសមទំនងថាមានអាយុកាលដល់រាប់រយឆ្នាំទាល់តែសោះយ៉ាងច្រើនត្រឹមមួយរយឆ្នាំចុះក្រោម បើអត្ថន័យក្នុងអក្សរទាំងនោះគេអាចយកពីពាក្យទ្រឹស្ដីបុរាណផ្សេងៗពីសៀវភៅក្នុងរជ្ជកាលណាមួយក៏បាន។ មូលហេតុនេះដោយសារតែមិនលុបពីមុនមកទើបដូច្នេះ ដល់ទុកយូរៗទៅវាធ្វើឲ្យក្លាយទៅជាអក្សរបុរាណ ហើយធ្វើឲ្យខូចសោភ័ណភាពជញ្ជាំងប្រាសាទទៀតផង ឧទាហរណ៍ថាបើមានជនបរទេសផ្សេងៗយកទ្រឹស្ដីបុរាណណាមួយមកសរសេរទាំងមិនឲ្យយើងដឹងទៀតតើយើងគិតដូចម្ដេច៕

    • @sopheakboy1918
      @sopheakboy1918 ปีที่แล้ว +1

      លោកបានស្តាប់ការបកស្រាយដែរឬទេ? រាល់អក្សរទាំងអស់ក្រោយការនេះគឺកើតមុនឆ្នាំ1992។ ចាប់ពីឆ្នាំ1992ទើបគេធ្វើការរៀបចំចងក្រងធ្វើឯកសារដើម្បីចងក្រងសិក្សារអំពីអក្សរចាស់ៗទាំងអស់នេះ។

  • @saaem4045
    @saaem4045 ปีที่แล้ว

    🙏🙏🙏💖🇰🇭🌹🌹🌹🌹🌹

  • @mckoylach1622
    @mckoylach1622 ปีที่แล้ว

    First of all,whatever the intentions were,in regards to the foreign languages written on the walls of Angkor Wat. And What are the translations mean in Khmer ?

  • @hearea6482
    @hearea6482 ปีที่แล้ว

    ពូកជនជាតិមិនសំសរសអក្សរទេ។ឬគុំនូទេ។

  • @ggmummong2874
    @ggmummong2874 ปีที่แล้ว

    Sup English pls.

  • @sala6762
    @sala6762 ปีที่แล้ว

    🤔🙄🙁

  • @salensy5266
    @salensy5266 ปีที่แล้ว

    អង្គរវត្ថ លោកប្អូន! ជាជាងនិយាយថា (ជាកន្លែងព្រះ) ✌

  • @user-wo2lr7mm1j
    @user-wo2lr7mm1j ปีที่แล้ว

    បងសុំសួរសំណួរទៅគាត់ផង
    1 នេះជារឿងដែលកន្លងហួសទៅហើយ ប៉ុន្តែបើឥឡូវនៅមានអ្នកសរសេរ ឬឆ្លាក់លើផ្ទាំងថ្មប្រាសាទតើក្រសួងមានចំណាតការយ៉ាងណាដែរ?
    2 តើមួយជំនាន់ទៅមួយជំនាន់គួរសរសេរឬឆ្លាក់បន្ថែមអំពីព្រឹត្តិការណ៍ណាមួយលើផ្ទាំងថ្មប្រាសាទដែរឬទេ?

    • @sopheakboy1918
      @sopheakboy1918 ปีที่แล้ว

      សូមមេត្តាលោកមើលឬស្តាប់អោយចប់ចាំសួរ
      ចំលើយ: 16:51

  • @DaraGaming860
    @DaraGaming860 8 หลายเดือนก่อน

    គ្មានប្រយោជន៍អីទេ លុបចោលទៅ នាំតែភ្ញៀវទេចវណ៍វល់ៗទេ ដូចនៅមិននៅ ទៅបកស្រាយ នៅជព្ជាំងប្រសាទ មានកងទព័សៀម ធ្វេីអោយជនជាតិសៀម ថាអង្គរជារបស់សៀមវិញ

  • @user-vz5ci4nv3o
    @user-vz5ci4nv3o 9 หลายเดือนก่อน

    អរគុណដែលលោកបានបន្តៀ្សពផ្ដាយមកនេះ យើងបានឃើញនិងស្ង់ចសរសើរយាងខនឦាំងសម្រាប់បុព្វបុរស ុព្វ ារីខន ឋែរបា បន្សល់ទ្កឪយដល់កូន ចៅយើងដោយមផទនភាព៊

  • @sala6762
    @sala6762 ปีที่แล้ว

  • @rrock4386
    @rrock4386 ปีที่แล้ว

    អ្នកថតមិនទាន់រៀនចប់

  • @hinbunhan736
    @hinbunhan736 ปีที่แล้ว

    បានជាមានអក្សរទាំងនេះ មកតែអំពី : មនុស្សរពឹសដៃ។​

  • @hohe5623
    @hohe5623 ปีที่แล้ว

    មិនដឹងជាអ្នកណាឆ្កួតឲ្យប្រាកដ។

  • @pornareaypich8842
    @pornareaypich8842 ปีที่แล้ว

    Can you translate all these scriptures ?

  • @ThoeunThang
    @ThoeunThang ปีที่แล้ว

    Scroll on the Ankor Wat walls, wow it's very interesting,

  • @soknaiii5683
    @soknaiii5683 ปีที่แล้ว

    ក្រសួងវប្បធម៏និងវិចិត្រសិល្បះតត្រូវមានវិធានការព្រមទាំងអាជ្ញាធរអប្សរាការពារកុំអោយមានអ្នកទេសចរណ៍មកគូសឬសរសេរអក្សរខ្លួននៅលើប្រាសាទរបស់ខ្មែរយើងទៀត