ការចម្រើនសតិប្បដ្ឋាន លះបង់ទិដ្ឋិយល់ខុសថាជាអត្តាតួខ្លួន |លោកគ្រូ ប៊ុត សាវង្ស | ការពិតនៃធម៌

แชร์
ฝัง
  • เผยแพร่เมื่อ 7 มิ.ย. 2024
  • #ការចម្រើនសតិប្បដ្ឋានលះបង់ទិដ្ឋិយល់ខុសថាជាអត្តាតួខ្លួន
    🌷បើពិតជាសតិ និង បញ្ញា មែននឹងដឹងច្បាស់ នូវសភាពបរមត្ថធម៌ដែលកំពុងប្រាកដ តាមទ្វារ ណាៗ មួយៗនោះ យ៉ាងច្បាស់លាស់ តែ ១ ដែលកំពុងតែប្រាកដនៅខណៈនេះ តាម ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មិនមានការសង្ស័យឡើយ ...
    🌷បញ្ញាប្រាកដនៅមនោទ្វារក៏ត្រូវប្រាកដរួមគ្នានិងបញ្ចទ្វារ ដោយសភាពធម៌តែ១ មិនមែនជាកងជាក្រុម ៗ ...បើលក្ខណៈបញ្ញាកើតមាននៅមនោទ្វារ ក៏នឹងគ្មានការកើតរួមគ្នាឡើយសូម្បីតែអ្វីម្យ៉ាងនោះ ត្រឹមតែជាលក្ខណៈធម៌ដែលប្រាកដឡើងមានត្រឹមតែ វត្ថុប្រាកដឲ្យដឹងជា រូប និង ធាតុដឹង ប៉ុណ្ណោះ នឹងមិនទៅពិចារណាដល់សត្វ បុគ្គលអ្វីទៀតឡើយ ...
    🌷ធាតុដឹងនៅខណៈនោះ សភាពដឹងនោះ គឺជា តួបញ្ញាដែល កំពុងប្រចក្សលក្ខណៈរបស់ បរមត្ថ(ធម៌ ឬ វត្ថុ)ដែលកំពុងប្រាកដ ៕
    🌷បើជាសតិ និង បញ្ញា នឹងដឹងដល់ សភាពធម៌ ជាបរមត្ថធម៌សុទ្ធ មិនមែនសត្វ បុគ្គល អត្តាតួខ្លួន ~មិនមែនអង្កុយគិត រឿងសតិ និងបញ្ញា ថាបែបនេះ បែបនោះ អញ្ចេះ អញ្ចុះនោះទេ គឺ ត្រូវតែយល់ត្រូវត្រង់ចំពោះសភាពធម៌ដែលកំពុងតែប្រាកដ....តាមភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ...
    🙏🙏🙏🌷🌷🌷
    1. • សិក្សាព្រះអភិធម្ម 092|...
    2. • ចុតិចិត្ត បដិសន្ធិចិត្...
    3. • មហាសតិប្បដ្ឋានសូត្រ ដុ...

ความคิดเห็น • 1

  • @kimcecilio270
    @kimcecilio270 หลายเดือนก่อน +1

    🙏🙏🙏