ស្ទឹងខៀវ - អ្នកស្រី រស់ សេរីសុទ្ធា | Steung Kheav - Ros SereySothea

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • ប្រវត្តិចម្រៀង
    -------
    បទ “ស្ទឹងខៀវ” ត្រូវបានបកស្រាយដោយ រាជនីធីតាម្ចាស់កោះអន្លង់ស្នេហ៍ អ្នកស្រី រស់ សេរីសុទ្ធា ក្រោមការនិពន្ធទំនុកច្រៀង និងបទភ្លេងរបស់ លោក ពៅ ស៊ីផូ ដោយមាន លោក ហេង ហួវ៉េង គឺជាម្ចាស់ស្នាដៃសម្រួលតន្ត្រី។ បទនេះ គឺជាបទដ៏ចំណាស់មួយដែលបានថតតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០ មកម៉្លេះ គឺកំឡុងឆ្នាំ ១៩៦២ ឬ ១៩៦៣ តាមរយៈការថតផ្សាយតាមវិទ្យុជាតិកាលជំនាន់នោះ។ សូមបញ្ជាក់ថា បទនេះគឺជាបទទី១ នៅក្នុងជីវិតជាអ្នកចម្រៀងរបស់ អ្នកស្រី រស់ សេរីសុទ្ធា ដោយអ្នកស្រីបានច្រៀងបទនេះតែម្ដងគត់ គឺមិនបានច្រៀងម្ដងទៀតដើម្បីដាក់ថាសលក់នោះទេ។ នៅកំឡុងឆ្នាំ ១៩៦២ ឬ ១៩៦៣ អ្នកស្រី រស់ សេរីសុទ្ធា បានប្រលងចម្រៀងជាប់លេខ ១ ប្រចាំនៅខេត្តបាត់ដំបង ទើបអ្នកស្រីមានឱកាសចូលច្រៀងក្នុងវង់ភ្លេងទាហាន និងវង់ភ្លេងសិង្ហតន្ត្រី ហើយនាពេលរាត្រីអ្នកស្រីតែងតែទៅច្រៀងនៅ រង្គសាលស្ទឹងខៀវ ដែលនៅជិតស្ទឹងសង្កែ ខេត្តបាត់ដំបង។ ហើយចំពោះបទ “ស្ទឹងខៀវ” អ្នកនិពន្ធចង់សំដៅដល់ស្ទឹងសង្កែនាខេត្តបាត់ដំបងនោះផងដែរ។ នៅឆ្នាំ ១៩៦៣ អ្នកស្រី រស់ សេរីសុទ្ធា បានទៅភ្នំពេញ និងបានចូលរួមប្រលងចម្រៀងក្នុងពិធី កញ្ញាធ្លាក់ទឹក ដែលគេតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅម្ដុំផ្សារដេប៉ូបច្ចុប្បន្ន។ លោក ហេង ហួវ៉េង និង លោក ម៉ា ឡៅពី ដែលធ្វើការនៅក្នុងវង់ភ្លេងវិទ្យុជាតិ បានទៅមើលកម្មវិធីកញ្ញាធ្លាក់ទឹកនោះ ហើយក៏បានឃើញ អ្នកស្រី រស់ សេរីសុទ្ធា ច្រៀងពីរោះ ធ្វើឲ្យលោកទាំងពីរបានចាប់អារម្មណ៍ទាក់ទង អ្នកស្រី រស់ សេរីសុទ្ធា ដើម្បីឲ្យមកច្រៀងនៅវង់ភ្លេងវិទ្យុជាតិ ឬ វង់ភ្លេងឃោសនាការ។ លុះស៊ើបដឹងថា អ្នកស្រី រស់ សេរីសុទ្ធា ស្នាក់នៅខេត្តបាត់ដំបង លោកទាំងពីរ បានសាកសួរ លោក អ៊ឹម សុងសឺម ដែលជាអ្នកចម្រៀងមកពីបាត់ដំបងនៃវង់ភ្លេងវិទ្យុជាតិ ហើយ លោក អ៊ឹម សុងសឺម ក៏ឆ្លាប់ស្គាល់ អ្នកស្រី រស់ សេរីសុទ្ធាផងដែរ ដូច្នេះ លោក អ៊ឹម សុងសឺម ក៏បាននាំលោក ហេង ហួវ៉េង និង លោក ម៉ា ឡៅពី ទៅជួប អ្នកស្រី រស់ សេរីសុទ្ធា ហើយក៏បានសុំម្ដាយ អ្នកស្រី រស់ សេរីសុទ្ធា គឺ អ្នកស្រី ណាត់ សាមៀន ដើម្បីឲ្យ អ្នកស្រី រស់ សេរីសុទ្ធា មកច្រៀងនៅភ្នំពេញ។ ពេលនោះ ម្ដាយរបស់ អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី រស់ សេរីសុទ្ធា ក៏បានយល់ព្រម។ លុះមកដល់វិទ្យុជាតិ កវីជើងចាស់ លោក ពៅ ស៊ីផូ បាននិពន្ធបទ “ស្ទឹងខៀវ” ឲ្យអ្នកស្រីច្រៀង ហើយបទនេះបានធ្វើអ្នកស្រីមានឈ្មោះបោះសំឡេង រហូតធ្វើឲ្យអ្នកផងទាំងពួងដាក់រហ័សនាមជូនអ្នកស្រី ថា “ព្រលឹងស្ទឹងខៀវ រស់ សេរីសុទ្ធា” បន្ទាប់ពីអ្នកស្រីបានច្រៀងនូវ បទ “ស្ទឹងខៀវ” នេះ។
    ---
    ស្រាវជ្រាវដោយ ៖ លោក សេង តារា
    • ស្ទឹងខៀវ (រស់ សេរីសុទ្...

ความคิดเห็น • 102

  • @suyvondavis5119
    @suyvondavis5119 3 ปีที่แล้ว +15

    ជាបទចម្រៀងទី១ដែលលោកយាយចូលច្រៀងក្នុងវិស័យសិល្បៈលើកដំបូង❤️❤️❤️❤️❤️ មុនចូលសិល្បៈលោកយាយច្រៀងនៅរង្គសាលស្ទឹងខៀវ ។ បទស្ទឹងខៀវ បើតាមខ្ញុំគិតគឺអ្នកនិពន្ធចង់បង្ហាញពីជីវិតលោកយាយដែលបានផ្លាស់ប្ដូរទៅកន្លែងផ្សេង។

  • @Nysky425
    @Nysky425 3 ปีที่แล้ว +6

    ស្តាប់ចប់ហើយចង់ស្តាប់ទៀត
    ស្តាប់មិនជិនណាយទេលោកយាយអើយ

  • @tornvathorn9585
    @tornvathorn9585 4 ปีที่แล้ว +5

    សូមចូលរួមជាមតិនូវពេលដែលនឹកឃើញអតីតកាល គួរឲ្យស្តាយរកអ្វីមកប្រៀបមិនបាន។បើសិនការបោះជំហានឆ្ពោះទៅត្រូវ ប្រហែលមិនមានទេពាក្យថាសោកនាថកម្មនិងនិរាសព្រាត់ប្រាស។

  • @denseima23
    @denseima23 ปีที่แล้ว +3

    សែនពីរោះណាស់ និងសូមអរគុណផងបាទ💝💝

  • @virenenguon6805
    @virenenguon6805 4 ปีที่แล้ว +8

    មិនដឹងថាចំរៀងទាំងនេះអាចរក្សាគង់វង់រហូត ឬទេ ពីព្រោះក្មេងជំនាន់ក្រោយមឥនសូវដឹងនិងចូលចិត្តរក្សាវប្បធម្មខ្មែរទេ

  • @yapanhaleak5794
    @yapanhaleak5794 4 ปีที่แล้ว +17

    បទនេះជាបទដំបូងរបស់រាជនីសំលេងមាសរស់​ សេរីសុទ្ធា​ ហេីយបទនេះក៏មានទាក់ទងពីប្រវត្តិរបស់គា់មុននឹងចូលធ្វេីជាតារាចម្រៀងនេះដែរ​ ព្រោះគាត់ធ្លាប់មានប្រវត្តិជាសង្សាររបស់របស់លោកពៅ​ អុល😔😔😔

    • @PreahVihear1
      @PreahVihear1 4 ปีที่แล้ว

      បទនេះជាបទដំបូងរបស់រាជនីសំលេងមាសរស់​ សេរីសុទ្ធា​. There is no មានទាក់ទងពីប្រវត្តិរបស់គា់មុននឹងចូលធ្វេីជាតារាចម្រៀងនេះ. Mrs. Ros Sabeate who lives in Battambong province. She is her older sister of Ros Sereysothea. She can provide you more information of រាជនីសំលេងមាសរស់​ សេរីសុទ្ធា. Ms. Ya Panhaleak! Are you part of the family?

    • @yapanhaleak5794
      @yapanhaleak5794 4 ปีที่แล้ว

      Preah Vihear Khmer no

  • @xerwcook1087
    @xerwcook1087 ปีที่แล้ว

    ពិរោះណាស់លោកស្រីសុទ្ធាអើយ សូមអរគុណហើយបានដកស្រង់ប្រវត្តិគាត់មកបរិយាយបានស្តាប់យ៉ាងកំសត់🙏😢😢😢❤❤❤❤❤

  • @kosalsopor6870
    @kosalsopor6870 ปีที่แล้ว +6

    ត្រចៀកខ្ញុំស្តាប់ចំរៀងពីដើមបានតែជាមួយម្ចាស់ដើម។

  • @emouch1559
    @emouch1559 4 ปีที่แล้ว +21

    បទនេះពីរោះ គឺរាបរាប់ពីបាstungខៀវតាមដងstungសង្កែ ខាងកើតផ្សាក្រោម(ផ្សារណាត់សព្វថ្ងៃ បាត់ដំបង)កូនឃ្លិបដ៏តូចមួយ អរគុណបានចែករំលែកបទនេះបាទ។

    • @suyvondavis5119
      @suyvondavis5119 3 ปีที่แล้ว

      តែសែនស្តាយបារស្ទឹងខៀវត្រូវបានគេកម្ទេចចោល នាចុងទស្សវត្សរ៍៩០😥😥😥

  • @vannybopha3556
    @vannybopha3556 3 ปีที่แล้ว +3

    ពីរោះរណ្ដំណាស់
    បាត់ដំបងបណ្ដូលចិត្តបើខ្ញុំពិតជាមានភព្វវាសនាសូមសច្ចាបានជួបបាត់ដំបងគ្រប់ៗជាតិ

  • @VryaChhKhKH
    @VryaChhKhKH 4 ปีที่แล้ว +5

    ពិរោះណាស់... អរគុណ!

  • @saryratha
    @saryratha 4 ปีที่แล้ว +15

    Can’t describe my emotion while listening to this song... I am very far from my past both in distance and age but this song brings back just for a moment my priceless past. Can’t help.... lord, what did I do wrong?

    • @meand774
      @meand774 4 ปีที่แล้ว +2

      brother, the song writers and singers were very talented. they produced only the best both using words and very highly knowledgeable. their legacies gave us the hope that one day our young ones will learn from them. I hope there will be a good song writer and singer will continue to carry on the greatest.

    • @chhmar99utube
      @chhmar99utube 4 ปีที่แล้ว

      You did good to call on the Lord. I can tell you that He is real, and i met Him one night in a student dormitory far from our homeland many years ago. i trust you will also meet Him and taste what it is like to meet and know Jesus the Living Saviour. With love from a fellow cambodian.

  • @VI70Record
    @VI70Record หลายเดือนก่อน

    នេៈជាបទដំបូងរបស់គាត់ថតអំឡុងឆ្នាំ1962/1963

  • @Violetta-Sakurapurple
    @Violetta-Sakurapurple 4 ปีที่แล้ว +11

    ជាបទដំបូងរបស់គាត់មែនទេបង?

    • @kuylonh
      @kuylonh 4 ปีที่แล้ว +1

      បាទ គឺជាបទដំបូងដែលលោកពៅសុីផូអោយច្រៀង

    • @tangmingforestkh4298
      @tangmingforestkh4298 4 ปีที่แล้ว +1

      បាទ

  • @sarithsarin4776
    @sarithsarin4776 2 ปีที่แล้ว +2

    ពិតប្រាកដមែន ពិសេសណាស់

  • @meassarun6062
    @meassarun6062 3 ปีที่แล้ว +7

    ពិរោះណាស់ បានស្តាប់ហើយចង់ស្តាប់ទៀត។ ដូចបានឃើញទេសភាពស្ទឹងខៀវផ្ទាល់ភ្នៃក។

  • @user-vf3or4xy8p
    @user-vf3or4xy8p ปีที่แล้ว

    បទនេះជាបទដំបូងបង្អស់ និងជាបទទី១របស់ រាជនីសម្លេងមាសរៃកណ្តឹងកណ្តាលកោះអន្លង់ស្នេហ៍ រស់សេរីសុទ្ធា ហើយក៏ជារឿងពិតរបស់លោកយាយដែលបានពឹងអោយលោកពៅ សុីផូ ជួយនិពន្ធ ដោយក្នុងអត្ថន័យនៃបទនេះគឺលោកយាយបានបែកគ្នាជាមួយគូរដណ្តឹង ដោយគ្រួសាររបស់លោកយាយបានទារថ្លៃបណ្ណាការ៣មុឺនរៀល ហើយខាងប្រុសគ្មានលទ្ធភាពក៏ផ្តាច់ពាក្យ ទាំងចិត្តនៅស្រឡាញ់ទាំងពីរនាក់ ❤

  • @novsokphea1948
    @novsokphea1948 4 ปีที่แล้ว +4

    ពិរោះណាស់ស្តាប់ហើយស្តាប់ទៀត

  • @MrYoulana
    @MrYoulana 4 ปีที่แล้ว +11

    នៅវិនាទី​ 0:42 អ្នកសរសេរមិនត្រឹមត្រូវទេ​ ព្រោះឈ្មោះ​ លោក​ ពៅ​ ស៊ីផូ​ ក្រោមរូបថតលោក​ ហេង ហួវ៉េង

  • @chansornsim2949
    @chansornsim2949 4 ปีที่แล้ว +4

    ពិរោះចូល​ចិត្ត​

  • @Violetta-Sakurapurple
    @Violetta-Sakurapurple 4 ปีที่แล้ว +9

    តើខ្ញុំអាចយកបង្ហាះតបានរឺទេ??

    • @kuylonh
      @kuylonh 4 ปีที่แล้ว +1

      បានតេីអូន

    • @darapechofficial2347
      @darapechofficial2347 3 ปีที่แล้ว

      @@kuylonh តែបងដាក់ ខូបពីរ៉ាយហើយនិង

  • @vaiokhmer2818
    @vaiokhmer2818 3 ปีที่แล้ว +2

    សុំកែបន្តិចចុះ នៅត្រង់ "ឱ! ស្ទឹងសង្កែផ្តើមថែជីវិត" ក្នុងបទចម្រៀងច្រៀងថា "ឱ! ស្ទឹងសង្កែស្រោចថែជីវិត" អរគុណ។

  • @carloswin7868
    @carloswin7868 4 ปีที่แล้ว +26

    បទចម្រៀង​ ស្ទឹងខៀវ​ នេះ​ ជាបទទី១​របស់​រាជិនី​សំឡេង​មាស​ រស់​ សេរីសុទ្ធា​ ថតចេញជា​ផ្លូវ​ការ​លក់លេីទីផ្សា​

  • @cr7-king114
    @cr7-king114 4 ปีที่แล้ว +3

    រូបនោះមិនមែនជារូបរបស់លោក ពៅសុីផូ ទេគឺជារូបរបស់លោក ហេងហួវែង ទេ

  • @YuomVibol
    @YuomVibol ปีที่แล้ว

    ❤❤❤❤❤មិនដឹងចង់និយាយថាម៉េច ពីរោះ ពីរោះៗៗ

  • @BongReachReach-p3c
    @BongReachReach-p3c 10 หลายเดือนก่อน +1

    មិនមែនសម្លេង​ អ្នកស្រី​ រស់សិរីសុទ្ធា​ ទេ​ បាទ​ យកខួរគិតផង

    • @ahny5540
      @ahny5540 7 หลายเดือนก่อน

      ជាសម្លេងសេរីសុទ្ធាហើយខ្ញុំស្តាប់តាំងពីអាយុ៥ឆ្នាំម្ល៉េះ ឥឡូវក៏នៅតែពីរោះគឺពីរោះលុះក្ស័យ ខ្ញុំអាយុ៦៤ឆ្នាំហើយ។

    • @virakheang970
      @virakheang970 6 หลายเดือนก่อน

      😂ហ្នឹងហើយ រស់ សេរីសុទ្ធា ចាប់ផ្តើមល្បីដំបូង

  • @hykach6672
    @hykach6672 ปีที่แล้ว

    ញុមឮគេថា បទនិងលោកតា ស្វាយ សំអឿអ្នកនិពន្ធតើ???

  • @thoulikechan244
    @thoulikechan244 2 ปีที่แล้ว

    ពិរោះណាស់

  • @phoeut8264
    @phoeut8264 3 ปีที่แล้ว +2

    ខ្ញុំជាក្មេងកើតក្នុងជំនាន់ឆ្នាំ1990ហើយក៏ជាក្មេងនៅក្នុងខេត្តបាត់ដំបងរូបដែលចូលចិត្តស្ដាប់ចម្រៀងបុរាណជាងបទសម័យ

  • @heanmatt-ffy
    @heanmatt-ffy 5 ปีที่แล้ว +6

    បងនៅខេត្តណា?​

    • @SongEmotions
      @SongEmotions  5 ปีที่แล้ว +2

      Khmer Inheritance បាទខ្ញុំនៅភ្នំពេញ

  • @boreyhuynh3931
    @boreyhuynh3931 ปีที่แล้ว

    Salut c’est bien ce chanson merci 🙏🏼

  • @ChaeSotat-nc8yf
    @ChaeSotat-nc8yf 11 หลายเดือนก่อน

    ពីរោះណាស់

  • @Seanglin-el6sr
    @Seanglin-el6sr 4 ปีที่แล้ว +3

    ពិរោះពេកហេីយ

  • @chantrasim6618
    @chantrasim6618 ปีที่แล้ว

    This is my song, I am me Chantra/Sarina USA who's sang this song 2020-2021, 2020-2021,2022 years ago. Even some of your comments such great comments that's you said my songs was amazing another words in Khmer Language 2 years ago Laor kraileng., Laor Punpach. It was Roserey Sothea songs that's I resing over that's years not Huy Meas song. Thank you. 🎵

  • @laykhom3212
    @laykhom3212 4 ปีที่แล้ว +7

    ស្រោចថែជីវិត មិនមែមផ្តេីមថែជីវិតទេ

  • @user-es1zd5cn1l
    @user-es1zd5cn1l ปีที่แล้ว +3

    ខ្ញុំសូមចូលរួមមតិបន្តុច បទចំរៀងជាន់ចាស់ពីសង្គមមានដូចជាអធិរាជ សំលេងមាស សុិន សុីសាមុត.រស់ សេរី សុធា.អុឹង ណារី.ជា សាវឿន.ប៉ែន រ៉ន.ហួយ មាស ពិតជាសំលេង អមត:ពិតៗដ៏រាបណាខ្មែរនូវតែប្រើភាសាជាតិយើងនោះសំលេងចំរៀងលោកទាំងអស់នូវដក់ជាប់ក្នុងអារម្មណ៍មិត្តអ្នកស្ដាប់ជាដ៏រាបរៀងទៅ

  • @ViChet1935
    @ViChet1935 7 หลายเดือนก่อน

    ឱ! ស្ទឹងសង្កែស្រោចថែជីវិត? ឬផ្តើមថែជីវិត

  • @samrithysron9490
    @samrithysron9490 9 หลายเดือนก่อน

    ខ្ញុំនៅតែស្តាប់បទគាត់ តាំងពីអាយុ១៦ឆ្នាំ មកទល់ពេលនេះ។ កំពង់ឆ្នាំង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈនេះម៉ោង ១៧.៣៧នាទី៕

  • @somunysom9646
    @somunysom9646 11 หลายเดือนก่อน

    សូមមើលសេចក្ដីរៀបរាប់អំពីអ្នកណា​ជាអ្នកនិពន្ធ....ឡើងវិញ។ ចេះតែថាៗ គ្មានការស្រាវជ្រាវពិតប្រាកដ?

  • @monysiem7523
    @monysiem7523 3 ปีที่แล้ว +1

    😊😍❤️

  • @bestpersongaming8963
    @bestpersongaming8963 3 ปีที่แล้ว +1

    តើរូបបុរសពាក់អាវស ជានរណា

  • @tepvorak2635
    @tepvorak2635 4 ปีที่แล้ว +2

    Tep kanikar

  • @CambodiaShareFeeds
    @CambodiaShareFeeds 4 ปีที่แล้ว +4

    អ្នកចម្រៀងគឺ ហួយ មាស​ មិនមែន រស់ សេរីសុទ្ថា​ ទេ

    • @oppophoneshopspl1652
      @oppophoneshopspl1652 4 ปีที่แล้ว

      បទទីមួយរបស់លោកយាយបង បទដែលគាត់ចូលសិល្បះដំបូង

    • @meassarun6062
      @meassarun6062 3 ปีที่แล้ว +2

      បទនេះលោកស្រី រស់ សេរីសុទ្ធា ច្រៀង មិនមែន លោកស្រី ហួយ មាស ទេ។

    • @kuylonh
      @kuylonh 3 ปีที่แล้ว +5

      ស្ដាប់ឲ្យបានច្រេីនកុំឲ្យគេថាឲ្យ នេះគឺរស់សេរីសុទ្ធា​ កុំច្រឡំហួយមាសខុសហេីយ

    • @CambodiaShareFeeds
      @CambodiaShareFeeds 3 ปีที่แล้ว

      @@meassarun6062 បទរបស់អ្នកស្រី ហួយ មាស ទេ

    • @CambodiaShareFeeds
      @CambodiaShareFeeds 3 ปีที่แล้ว

      @@kuylonh ហួស មាស ច្រៀង មិនមែន រស់ សេរីសុទ្ធា ទេ

  • @tagada1513
    @tagada1513 6 หลายเดือนก่อน

    3:31 3:33 3:35 3:39

  • @mongsomol9505
    @mongsomol9505 8 หลายเดือนก่อน

    ស្តាប់មិនចេះណាយ

  • @chhayhok1261
    @chhayhok1261 ปีที่แล้ว +1

    MV

  • @chantrasim6618
    @chantrasim6618 ปีที่แล้ว +1

    Let's clarify this once and for all my songs 👍 even this songs of mine posted on Heng Ly Channel that's is and was my songs all friends. Now please make sure I can get pay for my songs that I am me Chantra/Sarina sang this song 2020-2021, 2020-2021,2022. Thank you. 🎵

  • @user-wt8si3op8r
    @user-wt8si3op8r ปีที่แล้ว

    ដោន

  • @user-wd8ni6re8g
    @user-wd8ni6re8g 4 หลายเดือนก่อน

    ❤❤❤❤❤❤❤❤😊😊

  • @kuylonh
    @kuylonh 4 ปีที่แล้ว +5

    បទនេះគឺជាបទដំបូងដែលលោកពៅសុីផូឲ្យច្រៀងថតដាក់ថាសមុនគេ

  • @sengrith1036
    @sengrith1036 2 ปีที่แล้ว +3

    ពិរោះខ្លាំងណាស់បទដែលអ្នកស្រីរស់សេរីសុធាចេញមុនដំបូងគេបង្អស់

  • @បងផល្លី-ង9ត
    @បងផល្លី-ង9ត 4 ปีที่แล้ว +6

    ស្ដាប់បទនេះនឹកស្រុកណាស់បាត់ដំបងខ្ញុំអើយ

  • @surngsereyrathanak925
    @surngsereyrathanak925 ปีที่แล้ว +1

    រណ្តំអារម្មណ៍របស់ខ្ញុំដែលកំពុងតែសោកសៅ❤️

  • @soksethaphuneath169
    @soksethaphuneath169 4 ปีที่แล้ว +3

    ស្តាប់ហេីយមានអារម្មណ៏ស្រណោះនឹកស្រុក

  • @user-ve8uu1zo4m
    @user-ve8uu1zo4m 5 หลายเดือนก่อน

    ស្ដាប់មិនចេះជិនណាយនៅចម្រៀងមរតកដើមដែលបន្សល់នៅអនុស្សាវរីយ៍រយពាន់