របាំបេះក្រវាញ​ សម្តែងដោយក្រុមសិល្បៈ​ Page: របាំខ្មែរ​ ROBAM-KHMER

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • របាំបេះក្រវាញ
    «របាំក្រវាញ» ដកស្រង់ចេញពីប្រពៃណីរបស់ជនជាតិភាគតិចពព័រ រស់នៅស្រុកក្រវាញ ខេត្តពោធិ៍សាត់។ “ក្រវាញ” ជារុក្ខជាតិកម្រ ហេីយច្រើនដុះនៅតែតំបន់ភ្នំ ហើយផ្លែរបស់វាប្រើជាថ្នាំកែរោគ។ ក្រវាញចាប់ផ្តេីមមានផ្លែពីខែផល្គុនរហូតដល់ខែអាសាឍ ទើបទុំល្មម។ ជនជាតិព័រជាអ្នករកស៊ីបេះក្រវាញ (ឬហៅថា«ឡើងក្រវាញ») បន្ថែមលើមុខរបរធ្វើស្រែចម្ការ។ ប៉ុន្តែពួកគាត់អាច បេះក្រវាញបានលុះត្រាតែមានការអនុញ្ញាតពីចៅហ្វាយស្រុក។ នៅរដូវក្រវាញទុំ ចៅហ្វាយស្រុកកំណត់ថ្ងៃបេះក្រវាញ ដោយមានរៀបចំពិធីឡើងអ្នកតាយ៉ាងឱឡារិក។
    ការបេះក្រវាញមានរយៈពេល ៣ថ្ងៃ ហើយជនជាតិព័រដែលមកបេះទាំងអស់ ត្រូវធ្វើរោងនៅត្រង់កន្លែងអ្នកតាសម្រាប់ស្នាក់នៅទីនោះទាំង ៣ថ្ងៃ។ ពេលបួងសួងចប់មេព្រៃ (អ្នករក្សាក្រវាញ) គោះគង ៣ដង ទើបអ្នកបេះក្រវាញចាប់ផ្ដើម ចេញប្រមូលផល​ ។ អ្នកប៉ះក្រវាញត្រូវកាន់ត្រណមតឹងតែងណាស់» បើពុំនោះទនឹងកើតហេតុភេទចម្លែក ហើយអ្នកប្រព្រឹត្តខុសត្រូវទទួលទណ្ឌកម្ម។ លុះគ្រប់កំណត់៣ថ្ងៃ គេត្រូវឈប់បក្រវាញ បន្ទាប់មកមេព្រៃដើរកត់ចំនួនផលក្រវាញដែលបេះបាន រួចចែកផលក្រវាញទាំងនោះឱ្យទៅអ្នកបះម្នាក់ ៤នាឡិ​ សល់ពីនោះគឺបញ្ជូនទៅសាលាស្រុកដើម្បីលក់ជាផ្លូវការ។

ความคิดเห็น • 4

  • @ThuyTran-sx7me
    @ThuyTran-sx7me ปีที่แล้ว

    🎉

  • @SuperLaosman
    @SuperLaosman ปีที่แล้ว

    Salawan rumvong

  • @tanhungkim
    @tanhungkim ปีที่แล้ว

    Mọi thông tin về mn xem

  • @pursatphone4800
    @pursatphone4800 ปีที่แล้ว

    ខ្ញុំចង់ចេះរាំដែរ។