Epesode52:ចំណុចខ្លាំងទាំង៥ដែលស៊ឺម៉ាអ៊ីប្រើដើម្បីប្រមូលទឹកដីទាំងមូល

แชร์
ฝัง
  • เผยแพร่เมื่อ 9 มิ.ย. 2024
  • ស៊ឺម៉ាអ៊ី_យកបានប្រទេសទាំងមូល #ដោយប្រើប្រាស់ចំណុចខ្លាំងទាំង៥នេះ
    "នៅក្នុងសួនច្បារមានដើមឈើ នៅលើដើមឈើមានរៃ រៃខំប្រឹងស្រែកចង់ផឹកទឹកសន្សើម តែមិនដឹងថាកណ្ដូបនៅពីក្រោយកំពុងតែឳបករ"
    ការដឹកនាំ និងការសម្រេចធុរកិច្ចធំគឺជាសិល្បៈដ៏វិសេសវិសាលសម្រាប់មនុស្សលើលោក។ ធ្វើវាឱ្យដូចជាសិល្បៈ នោះសមិទ្ធផលនឹងបាក់មកលើសពីការរំពឹងទុក។ ស៊ឺម៉ាអ៊ី ហៅ ចុងតា ទោះបីជាមិនអាចរាប់ថាជាអ្នកមានប្រាជ្ញាលេខមួយលើលោក តែអ្នកគាំទ្រសាមកុក នៅតែមានចិត្តស្ងប់ស្ងែង និងឱ្យតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពឈ្លៀសវៃក្នុងសិល្បៈនៃការដឹកនាំរបស់គាត់ជានិច្ច។ តើតាពុកមាត់វែងម្នាក់នេះ មានចំណុចខ្លាំងអ្វីខ្លះដែលយើងអាចរៀនសូត្រ និងច្បិចយកមកប្រើប្រាស់បានក្នុងធុរកិច្ច?
    ១_មានសមត្ថភាពពិត៖ ក្រៅអំពីវិធីសាស្ត្រ និងចិត្តសាស្ដ្រក្នុងការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ស៊ឺម៉ាអ៊ី មិនត្រូវការមុខមាត់ និងការអែបអបនៅចំពោះមុខ គាត់ក៏មិនមែនជាមនុស្សក្អេងក្អាង អំណួតខ្លាំង តែគាត់ជាមនុស្សប្រកបដោយសេចក្ដីអត់ធ្នត់ ស្គាល់កាលៈទេសៈ គាត់និយាយ ឬធ្វើកិច្ចការដែលមានប្រយោជន៍ប៉ុណ្ណោះ។ កិច្ចការធំសម្រេចទៅបានដោយសម្ងាត់ និងមិនបង្ហូរឈាមមួយដំណក់។ គាត់ដកដាវតែម្ដងគត់ ហើយក៏យកបានប្រទេសទាំងមូល។
    ២_មើលធ្លុះស្ថានភាព៖ សមត្ថភាពដ៏អស្ចារ្យ ដែលអ្នកដឹកនាំត្រូវមាននោះគឺ "ត្រូវមើលឱ្យធ្លុះស្ថានភាព"។ លក្ខណៈពិសេសបែបនេះ គឺមិនមានច្រើននោះទេសម្រាប់មនុស្សទូទៅ។ ប្រការដែលសំខាន់ និងចាំបាច់បំផុតនោះគឺជាសមិទ្ធផល ដែលហៅថាជ័យជម្នះ។ ក្នុងសង្គ្រាមនៅព្រំដែន វាយឡុកដោយនគរស៊ូ ដែលមាន ខុងមីង ជាសេនាប្រមុខ ស៊ឺម៉ាអ៊ី ដឹងច្បាស់ថា មិនអាចធ្វើសង្គ្រាមតក់ក្រហល់ និងច្បាំងរហ័សបានទេ។ វិធីសាស្ត្រល្អបំផុតនោះគឺ អូសបន្លាយពេល ធ្វើសង្គ្រាមយូរ និងការពារក្រុងឱ្យបាន។ ធ្វើដូច្នេះ កង់ទ័ព ជូកឺលាង នឹងជួបបញ្ហាដោយឯងៗ។ ព្រោះថា សង្គ្រាមផ្លូវឆ្ងាយ កងទ័ពអស់កម្លាំង ការដឹកស្បៀងផ្លូវឆ្ងាយ លំបាក និងប្រើពេលយូរ។ ដោយគាត់ជាមនុស្សមើលធ្លុះស្ថានភាពដូច្នេះ គាត់មិនងាយនឹងងាករេ ចាញ់ល្បិចបញ្ឈឺរបស់សត្រូវនោះទេ ក្នុងខណៈមេទ័ពរបស់គាត់ទ្រាំមិនបាននឹងការប្រមាថ និងការមើលងាយជូនអាវស្រីស្រស់ស្អាត និងសំបុត្រដល់ ស៊ឺម៉ា ចុងតា ពាក់ទុកជាអំណោយ ដែលមិនហ៊ានចេញច្បាំង។
    ៣_ចេះធ្វើកិច្ចការធំ៖ ពិតជាគួរឱ្យស្ងប់ស្ងែងណាស់ ដែល ស៊ឺម៉ាអ៊ី អាចទាញយកក្បួនសឹក ដែលជាយុទ្ធសាស្ត្រខ្ពស់បំផុតរបស់ ស៊ុនអ៊ូ និងចុងក្រោយបំផុតមកប្រើប្រាស់គឺ ``យកឈ្នះដោយមិនបាច់ច្បាំង (ឬបង្ហូរឈាម)``។ ខណៈពេលដែល ចុងតា ធ្វើកិច្ចការធំដើម្បីយកប្រទេសទាំងមូល គាត់រៀបចំផែនការដោយស្ងៀមស្ងាត់ សូម្បីមនុស្សក្បែរខ្លួនក៏មិនអាចដឹង។ នេះគេហៅថា ឱ្យផែនការរបស់អ្នកធ្លាក់មក ដូចផ្លេកបន្ទោរ និងសំឡេងរន្ទះ។ ផែនការក្តោបក្តាប់ប្រទេសនេះ គាត់បានរៀបចំរួចជាស្រេចជាច្រើនឆ្នាំ អ៊ីចឹងហើយបានជា គាត់និយាយថា ក្នុងមួយឆាកជីវិតនេះ គាត់ដកដាវតែម្ដងទេ។ សង្គ្រាមទូទៅត្រូវចំណាយកម្លាំង ពេលវេលា ទ្រព្យសម្បត្តិ និងជីវិតមនុស្សយ៉ាងច្រើន តែជ័យជម្នះរបស់ ស៊ឺម៉ាអ៊ី បានមកត្រឹមមួយប៉ព្រិចភ្នែក ស្ទើរមិនគួរឱ្យជឿ។
    ៤_អត់ធ្មត់លើសពីមនុស្សធម្មតា៖ ក្នុងធុរកិច្ច ការធត់ធ្មត់គឺជាកត្តាខាន់ណាស់ អាចរាប់ថាសំខាន់ស្មើនឹងភាពជោគជ័យក៏ថាបាន។ ព្រោះថាបើគ្មានវាក៏គ្មានភាពជោគជ័យបានដែរ។ មិនចាំបាច់ដល់ធុរកិច្ចនោះទេ សូម្បីតែការរៀនសូត្រ ក៏ត្រូវការភាពអត់ធ្មត់ខ្លាំងណាស់ដែរ។ យើងអាចសង្កេតឃើញថា ស៊ឺម៉ាអ៊ី គឺជាមនុស្សស្បែកក្រាស់ កម្លាំងខ្លាំង ដែលមានការអត់ធ្មត់ដល់កំពូល។ រាល់ពេលច្បាំងឈ្នះម្ដង ស្ដេចត្រូវបង្ក្រាបម្ដង ជួនកាលត្រូវនិរទេសទៅស្រុកកំណើត ឃុំក្នុងដំណាក់ និងត្រូវដាក់កែវភ្នែកមួយគូនៅក្បែរខ្លួនគាត់ជានិច្ច ដើម្បីតាមដាន។ មនុស្សមានការអត់ធ្មត់ខ្លាំងបែបនេះ គឺជាមនុស្សដែលអាចសម្រេចកិច្ចការធំ និងពិបាករកណាស់ក្នុងលោកនេះ។
    ៥_ទុកផ្លូវក្រោយជានិច្ច៖ វាជាយោបល់ដ៏ល្អមួយ និងមានប្រយោជន៍បំផុត របស់តាពុកមាត់វែងម្នាក់នេះ ដែលមានអាយុចាស់ណាស់ទៅហើយ ដែលថា "ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងត្រូវទុកផ្លូវក្រោយមួយឱ្យខ្លួនឯង" ក្នុងខណៈពេលដែលគាត់កំពុងតែបង្រៀនចៅប្រុសឱ្យសូត្រកំណាព្យ និងខណៈពេលកូនប្រុសកំពុងចេញច្បាំង "នៅក្នុងសួនច្បារមានដើមឈើ នៅលើដើមឈើមានរៃ រៃខំប្រឹងស្រែកចង់ផឹកទឹកសន្សើម តែមិនដឹងថាកណ្ដូបនៅពីក្រោយកំពុងតែឳបករ"។

ความคิดเห็น •