ព្រះនិពា្វនត្រូវឃើញដោយបញ្ញាចក្ខុ |លោកគ្រូ ប៊ុត សាវង្ស | ការពិតនៃធម៌ Real Dharma

แชร์
ฝัง
  • เผยแพร่เมื่อ 4 ต.ค. 2024
  • #ការពិតនៃធម៌
    🙏🙏🙏🌷🌷🌷
    🌸 បើមិនមាន សតិប្បដ្ឋាន ទេ, គិត អ្វី, និយាយ អ្វី, ធ្វើ អ្វី សុទ្ធតែ នៅក្នុង គំនិត មាន យើង, មាន អ្នកដទៃទាំង អស់, មិនចំពោះតែ អកុសលធម៌ឡើយ, សូម្បីធ្វើ បុណ្យ កុសល រាល់ថ្ងៃ ហ្នឹងឯង, ក៏ ទិដ្ឋិ ចាប់យក, មកគិតថា យើង ជា អ្នកធ្វើ, យើង ក៏ជា អ្នកទទួលផល ។ ដូច្នេះ បុណ្យកុសល យើង ក៏ ចេះតែធ្វើទៅ, តែត្រូវ បន្ថែម ឱ្យមានបុណ្យ ថ្នាក់សតិប្បដ្ឋាន, សិក្សា សង្កេត តួ បរមត្ថ ឱ្យរឿយ ៗ រហូត រូប ជាធាតុ មិនដឹង ប្រាកដ, នាម ជាធាតុ ដឹង អារម្មណ៍ ដោយឡែក ពីរូប ។ ទាំងរូប, ទាំងនាម គឺ ជា បដ្ឋាន នៃសតិ មិនមែន អត្តា យើង, គេ នោះឡើយ ៕ មនុស្សយើង ធ្វើដំណើរ ទៅដល់ទីណា, សូម្បី បដិសន្ធិ ក្នុងទេវលោក, ព្រហ្មលោក, ក៏ មិនមានសេរី ភាពឡើយ, ព្រោះនៅជាប់ក្នុង មន្ទីរ ឃុំឃាំង, គឺ ការប្រកាន់ ខ្លួន អញ ។ ❤️ចិត្ត ហ្នឹងឯង ដែលជាប់ទ្រុង កិលេស, លុះតែ ទម្លាយទ្រុង បានហើយ, ត្រាច់ទៅ ក្នុង អមតៈ, ទើបចិត្ត មាននូវ
    💖 « សព្វំ ឥស្សរិយំ សុខំ » 📙៥២,១៥៤📕
    💐 ឥស្សរ ភាព ទាំង អស់ នាំមកនូវ សុខ ។ មនុស្សយើង តែង ស្វែងរក សុខ អំពី វត្ថុ ខាងក្រៅ, ប៉ុន្តែ សេចក្ដី សុខ ពិតប្រាកដ នៅក្នុង ចិត្ត ខ្លួនឯង ។ 🥀 សតិ ជាកូនសោ បើកទ្វារ អមតសុខ ។ សូម្បីតែ ក្នុងដំណើរ ផ្លូវ ទៅរក អមតៈ ក៏ មានតែសេចក្ដី សុខ ស្ងប់, ព្រោះ មិនមាន កង្វល់ ដោយ ការប្រកាន់ អត្តា ហ្នឹងឯង ៕ 🙏🌺🙏🏵️🙏
    🌷ធម៌ គឺជាធម៌ កើតហើយគឺយ៉ាងហ្នឹងគ្រប់ខណៈកំពុងប្រព្រឹត្តទៅតាមហេតុតាមបច្ច័យ ពីមួយជាតិទៅមួយជាតិ គឺបែបនេះហើយ មិនមែនដូចដែលយើងធ្លាប់តែគិតថាជាយើង អញ្ចឹងហើយធ្វើអោយមានការយល់បន្តិចម្តងៗ កើនឡើងថា នៅខណៈនេះផ្តើមយល់នៅអ្វីដែលកំពុងមានពិតហើយកំពុងតែប្រាកដ បើដូច្នោះព្រះធម៌គឺល្អិតល្អន់សុីជម្រៅតាមលំដាប់ ធម៌កំពុងមានពិតតែមិនដឹង ។
    🌷ចាប់ផ្តើមស្តាប់ ចាប់ផ្តើមយល់ តែនៅមិនទាន់ប្រចក្សច្បាស់ ការសិក្សាព្រះធម៌ទាំងអស់គឺដើម្បី លំអោនទៅរកការស្តាប់ ការលឺ ប្រកបដោយហេតុ និង ផលទាំងអស់ ហើយសុទ្ធតែជាការយល់ដឹងគ្រប់យ៉ាង ដើម្បីចូលទៅអោយដល់ តួធម៌ពិតៗ ដែលកំពុងតែកើតរលត់នៅខណៈនេះ
    ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវគឺ សិប្បដ្ឋានទាំង ៤ នេះ ជាផ្លូវមូលតែមួយ(ប្រព្រឹត្តទៅ) ដើម្បីសេចក្តី បរិសុទ្ធិនៃសត្វទាំងឡាយ ដើម្បីលះបង់នូវសេចក្តីសោក និង សេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និង ទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។
    SUBSCRIBE FOR MORE videos: / @realdharma-mg3ui
    បងប្អូនដែលមានសទ្ធាជ្រះថ្លាអាចចូលរួមទ្រទ្រង់ការផលិត វីដេអូធម្មទានរបស់ខ្ញុំបានតាមរយៈ
    គណនី ABA : 093425168
    ឈ្មោះ: chhun sotheira
    សូមបងប្អូនចុចSubscribe ដើម្បីទទួលបានវីដេអូ ធម្មទានថ្មីៗ បន្តទៀត យើងខ្ញុំ នឹងធ្វើការចែករំឡែកជាបន្តបន្ទាប់
    ចុចត្រង់នេះដើម្បីទទទួលបានវីដេអូ ធម្មទានបន្ត TH-cam : / @realdharma-mg3ui
    1. Updated: មហាសតិប្បដ្ឋានសូត្រ ភាគ ៣២ ដល់ ៣៧ | សម្តែង ដោយ លោគ្រូ ប៊ុត សាវង្ស | ការពិតនធម៌
    Link: • មហាសតិប្បដ្ឋានសូត្រ ភា...
    2. Updated:អភិធម្ម 02A |សម្តែងដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស |Real Dharma ការពិតនៃធម៍ | Day 03
    Link: • អភិធម្ម 02A |សម្តែងដោយ...
    3.Updated:ធម៌នាំឲ្យអស់សង្ស័យក្នុងកិច្ចបដិបត្តិ |សម្តែងដោយលោកគ្រូ អគ្គបណ្ឌិតប៊ុត សាវង្ស|Real Dharma ការពិតនៃធម៌
    Link: • ធម៌នាំឲ្យអស់សង្ស័យក្នុ...
    4.Updatedមហាសតិប្បដ្ឋានសូត្រភាគ ៣៦ |សម្តែងដោយលោកគ្រូ ប៊ុត សាវង្ស| ការពិតនៃធម៌
    Link: • មហាសតិប្បដ្ឋានសូត្រភាគ...
    5.Update:ចែកបញ្ចទ្វារ_មនោទ្វារ |សម្តែងដោយ លោកគ្រូ ប៊ុត សាវង្ស | Real Dharma ការពិតនៃធម៍
    Link: • ចែកបញ្ចទ្វារ_មនោទ្វារ ...
    ការផ្សាយ ការបើកបង្ហាញ ការ ពិតនៃព្រះពុទ្ធសាសនា គឺ ជាការសិក្សា ពីជីវិត ជាប្រក្រតី ជាធម្មតា ការសិក្សា មេរៀនព្រះពុទ្ធសាសនា គឺ អោយ បរិស័ទ ជាមនុស្ស ស្គាល់ហេតុផល កម្មផល ច្បាស់លាស់ នឹង មានតួបញ្ញាជារបស់ខ្លួន ជាអាវុធ ទិព្វ របស់ខ្លួនផ្ទាល់ មិនរស់ពឹងអារម្មណ៍ខាងក្រៅ ឬ សារណៈណា១ ។
    🪷ការសិក្សាព្រះធម៍ត្រូវអោយ ដឹងថាមិនមានយើង អ្វីប្រាកដសុទ្ធតែជាធម៍ទាំងអស់ អ្វីដែលកំពុងប្រាកដ កំពុងមានតាម ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ....គឺជា
    🪷ធាតុមិនដឹង »ភ្នែក~ រូប .....ត្រចៀក~សម្លេង …អណ្តាត~រស
    🪷ធាតុដឹងឬ ចិត្ត កុសល អកុសល (ដឹង ល្អ ដឹង អាក្រក់ ...ខឹង ស្រលាញ់ស្អប់ សុខ ទុក្ខ ) ។
    🙏🪷ធម៍ប្រាកដ តែមួយខណៈៗ រៀងៗខ្លួន អាស្រ័យហេតុបច្ច័យ អោយកើតហើយ ក៏រលត់បាត់ទៅហើយ ជាមួយគ្នានឹងខណៈ ប៉ះខ្ទប់នោះៗ …..
    🪷🙏រាល់សភាវធម៍ ណាមានការកើតឡើងមកជាធម្មតា សភាវធម៍នោះមានការរលត់ទៅវិញជាធម្មតា សភាវធម៍ នោះជាទុក្ខ ។
    🌺☸️នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស🙏🙏🙏
    ❤ពុទ្ធំ សរណំ គច្ឆាមិ 💐💐💐
    ❤ធម្មំ សរណំ គច្ឆាមិ💐💐💐
    ❤សង្ឃំ សរណំ គច្ឆាមិ💐💐💐
    🌺💐សុស្សូសំ លភតេ បញ្ញំ 💐🌺👉 ការស្តាប់ដោយគោរព រមែងបាននូវបញ្ញា🌷🌼

ความคิดเห็น •