ក្រសួងការពារជាតិកំពុងតាមដានករណីចោទប្រកាន់បញ្ជាការដ្ឋានយោធភូមិភាគទី៤រឿងពុករលួយ

แชร์
ฝัง
  • เผยแพร่เมื่อ 17 ก.ย. 2024
  • នៅថ្ងៃទី៣កញ្ញា យោធភូមិភាគទី៤ កងទ័ពជើងគោកបានចេញមុខច្រានចោលលើការលើកឡើងរបស់អនុសេនីយត្រីម្នាក់ដែលចោទមេបញ្ជាការអង្គភាពគ្រប់គ្រងសព្វាវុធយោធភូមិភាគទី៤ ថា បានប្រើប្រាស់អំណាចគាបសង្កត់មន្ត្រីក្រោមឱវាទ និងប្រព្រឹត្តអំពើពុករលួយស៊ីរូងក្នុងអង្គភាព។ ជាការឆ្លើយបកវិញ យោធភូមិភាគទី៤ បានចោទអនុសេនីយត្រីឈ្មោះរ័ត្ន ទីណាថាជាយោធិនមិនគោរពច្បាប់ទម្លាប់អង្គភាព និងមិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវ។ ក្រសួងការពារជាតិ តាមរយៈអ្នកនាំពាក្យលោក ឈុំ សុជាតបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៤ កញ្ញានេះថា មន្ត្រីជំនាញកំពុងតាមដានមើលរឿងរ៉ាវមួយនេះយ៉ាងម៉ត់ចត់ដើម្បីចង់ដឹងថា តើវាជារឿងទំនាស់ផ្ទៃក្នុង ឬក៏ជាការប្រព្រឹត្តអំពើពុករលួយ។
    ស្វែងយល់បន្ថែមតាមរយៈអត្ថបទលើវេបសាយរបស់យើង៖: rfi.my/AvfY.y
    🔔 Please subscribe: rfi.my/YTkm
    🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ www.rfi.fr/km/
    ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង rfi.my/FBkm
    ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) rfi.my/Xkm
    ទទួលព័ត៌មាន​តាម​តេឡេក្រាម rfi.my/TGkm

ความคิดเห็น • 126