អគ្គបញ្ជាការដ្ឋានកងទ័ព ធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹង សមយុទ្ធយោធានាគមាស

แชร์
ฝัง
  • เผยแพร่เมื่อ 12 พ.ค. 2024
  • អគ្គបញ្ជាការដ្ឋានកងទ័ព ធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹង សមយុទ្ធយោធានាគមាសរវាងកងទ័ពកម្ពុជា-ចិន លើទឹកដីកម្ពុជា
    (ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងការធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២៤ ជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៦ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន។
    សម្រាប់លំហាត់សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិននេះ នឹងធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។
    លំហាត់សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បានរៀបចំឡើងរួចនៅក្នុងលើទឹកដីប្រទេសកម្ពុជា ចំនួន៥លើក មកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែសមយុទ្ធនេះ បានអាកខានទៅវិញ បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតជំងឺកូវីដ១៩។ បន្ទាប់មក «សមយុទ្ធនាគមាស ២០២០» ដែលជាសមយុទ្ធយោធារួមគ្នាលើកទី៤ ត្រូវបានរៀបចំឡើង នៅឯទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ក្រោមប្រធានបទ៖ «រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម» ដែលពេលនោះកម្ពុជា មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅឡើយ។
    ដោយឡែកសម្រាប់ឆ្នាំ២០២៣ កងទ័ពទាំងពីរមានធ្វើលំហាត់សមយុទ្ធរួមគ្នាចំនួន៤លើកផងដែរ រួមមានទី១៖ លំហាត់សមយុទ្ធនាគមាស លើកទី៤, ទី២៖ លំហាត់សមយុទ្ធទេវតាសន្តិភាព, លំហាត់សមយុទ្ធមាតុភូមិដ៏បវរ ដែលធ្វើឡើងលើទឹកកម្ពុជា និងទី៤៖ លំហាត់សមយុទ្ធសន្តិភាព-មិត្តភាព លំហាត់នេះបានធ្វើឡើងលើទឹកដីប្រទេសចិន។
    កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ។ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ៕

ความคิดเห็น • 12

  • @user-pu1mt8ym7f
    @user-pu1mt8ym7f 24 วันที่ผ่านมา +2

    ល្អណាស់កម្ពុជាថ្មី❤️️🇰🇭🇨🇳👍

  • @user-pu1mt8ym7f
    @user-pu1mt8ym7f 24 วันที่ผ่านมา +1

    ការធ្វេីសមយុទ្ធជាមួយចិនអាចការពារបូរណភាពទឹកដីកម្ពុជាពីទ្រុសមិត្តអតីតកាលបាន១០០%​ ។

  • @Merobloxme
    @Merobloxme 25 วันที่ผ่านมา +2

    4:36 ស្ដាប់ឲច្បាស់

  • @PhillipSiv-ih9it
    @PhillipSiv-ih9it 25 วันที่ผ่านมา

    ❤️🇰🇭❤️🇰🇭❤️🇰🇭❤️

  • @kosalch8972
    @kosalch8972 25 วันที่ผ่านมา

    សមយុទ្ធបាញ់គ្រាប់ពិតទៅ មិនបាច់ការងារមនុស្សធ័មទេ

    • @christinekheng2823
      @christinekheng2823 25 วันที่ผ่านมา

      Humanités, caritas, bénévoles 🗺️ Négliger et contre courant... N'est pas crédible de constitution international 👌 Malgré indifférent opinion... Peuples innocents privilégié ❤Qu'on veuille ou non 👂

  • @AsAs-jr9sv
    @AsAs-jr9sv 25 วันที่ผ่านมา

    🤘🇰🇭🇰🇭🇰🇭❤️🇨🇳🇨🇳🇨🇳💪💪

  • @christinekheng2823
    @christinekheng2823 25 วันที่ผ่านมา

    ❤... Respectueuses pour connaître "Avantages et inconvénients 🇰🇭🇹🇭🇲🇫🇨🇳🗺️ Radio RFI khmer l'egimtime décision ⚖️ Recrutement Bénévolat, Salariés... QR code prochainement 🐌 Pétition adjugé 💪Bye

    • @user-uk2uq8ee9u
      @user-uk2uq8ee9u 25 วันที่ผ่านมา

      កីឡាករក៍ត្រូវហ្វឹកហាត់ ទាហានក៍ត្រូវហ្វឹកហាត់និងធ្វើសមយុទ្ធ កុំទៅឈឺក្បាលស្រាលខ្លួនជាមួយពួកមនុស្សអ្នករិះគន់អស់ទាំងនោះ។

    • @christinekheng2823
      @christinekheng2823 25 วันที่ผ่านมา

      @@user-uk2uq8ee9u 💕