#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃសៅរ៍

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.พ. 2025
  • #ចំណងជើងវីដេអូ៖ «ឥទ្ធិពលនៃព្រះនគររបស់ព្រះ» The Influence Of His Kingdom
    #រៀបរៀងឡើងដោយ Pastor Chris
    #ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។
    «ឥទ្ធិពលនៃព្រះនគររបស់ព្រះ» The Influence Of His Kingdom
    #អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
    «ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ៍​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​តយុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ»។ (យ៉ូហាន 18:36)
    ការចោទប្រកាន់​មួយ​ក្នុងចំណោមការ​ចោទប្រកាន់​ជាច្រើន ដែល​ព្រះ​យេស៊ូ​ត្រូវ​បាន​គេថ្កោល​ទោស​គឺ​ថា​ ទ្រង់​បាន​ប្រកាស​ព្រះអង្គទ្រង់គឺ​ជា​ស្តេច។ ពេល​លោកពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «… នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ៍​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​តយុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ» (យ៉ូហាន 18: ៣៦)។
    លោកពីឡាត់បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចម្លើយរបស់ព្រះយេស៊ូវ ហើយវាក៏កាន់តែធ្វើឲ្យគាត់ចង់ដឹងបន្ថែមទៀត អំពីឥទ្ធិពលនៃព្រះនគររបស់ព្រះអង្គ។ គាត់បានសួរម្តងទៀតថា "តើអ្នកជាស្តេចឬ?" ព្រះយេស៊ូវ​បាន​ពន្យល់​យ៉ាង​លម្អិត​ដោយ​មាន​បន្ទូល​ថា “… លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ៍​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ» (យ៉ូហាន ១៨:៣៧)។
    ព្រះ​អម្ចាស់​យេស៊ូវ​បាន​មាន​បន្ទូល​ថា​ទ្រង់​ជា​ស្តេច​មាន​ន័យ​ថា គឺជា​ទ្រង់​ផ្ទាល់ដែលជា​អ្នក​គ្រប់​គ្រងនៃព្រះ​នគរនោះ។ បើដូច្នោះ តើព្រះនគរនោះស្ថិតនៅឯណា? ទ្រង់​បាន​បញ្ជាក់​ថា ព្រះនគរ​របស់​ទ្រង់​មិន​មែន​ស្ថិតនៅក្នុង​លោកីយ៍​នេះ​ទេ ដែលវាមាន​ន័យ​ថា ព្រះនគរនោះគឺស្ថិតនៅឯកន្លែងផ្សេងមិនមែននៅក្នុងតំបន់ណាមួយនៃ​ផែនដី​នេះទេ។ ពួកអ្នក​គ្រប់​គ្រង នា​សម័យ​នោះ ​មិន​អាច​យល់ពីព្រះនគររបស់ព្រះយេស៊ូវ​បាន​ទេ ដោយ​សារ​ពួក​គេ​មើល​មិន​ឃើញ។ ពួកគេពិតជាមានការងឿងឆ្ងល់ចំពោះពាក្យសំដីរបស់ព្រះយេស៊ូវខ្លាំងណាស់។
    បន្ទាប់មក នេះគឺជាចំណុចដ៏សំខាន់ខ្លាំងណាស់ គឺថាព្រះយេស៊ូវទ្រង់មានបន្ទូលអំពីបេសកកម្មដែលជាការពង្រីកឥទ្ធិពល និងអំណាចនៃនគរស្ថានសួគ៌របស់ទ្រង់មកឯលោកីយ៍នេះ។ ព្រះយេស៊ូវ​បាន​យាង​មក​ដើម្បី​នាំ​យក​ពរជ័យ ភាព​ល្អឥតខ្ចោះ និង​អំណាច​នៃព្រះ​នគរ​របស់​ទ្រង់​​ មកឯលោកីយ៍​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់ ភាព​ងងឹត និង​ការ​បែកខ្ញែក។ លោកិយ៍នេះដែលពោរពេញទៅដោយការបំផ្លិចបំផ្លាញ និងការរងទុក្ខ ក៏ត្រូវបានការផ្លាស់ប្តូរ ដោយសារព្រះយេស៊ូវបានយាងមកជាមួយនឹងព្រះនគររបស់ទ្រង់ ដើម្បីឲ្យមានឥទ្ធិពលលើការផ្លាស់ប្តូរនោះ។ ហាលេលូយ៉ា!
    តាមរយៈ​សេចក្ដី​សង្គ្រោះ ព្រះយេស៊ូវ​បាន​ពង្រីក​ភាព​ល្អឥតខ្ចោះ​នៃព្រះ​នគរ​របស់​ទ្រង់​ដល់​មនុស្សជាតិ។ ឥឡូវនេះ អ្នកបានកើតជាថ្មី អ្នកបានក្លាយជាប្រជារាស្ត្រនៃព្រះនគរដ៏រុងរឿងរបស់ព្រះគ្រីស្ទហើយ៖ «ព្រម​ទាំង​អរ​ព្រះគុណ ដល់​ព្រះវរបិតា​ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​គួរ នឹង​ទទួល​ចំណែក​កេរ្តិ៍​អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់» (កូល៉ុស ១:១២-១៣)។
    ដូច្នេះ ចូរ​ដើរ​ក្នុង​ស្មារតី​នៃព្រះពរដ៏​ពេញលេញ​នៃ​ព្រះរាជ្យរបស់ព្រះ ព្រមទាំង​ផ្សព្វផ្សាយ​ឥទ្ធិពល​នៃការគ្រប់គ្រង​របស់​ទ្រង់​ទៅ​គ្រប់​ទីកន្លែង។ អ្នកគឺជា អ្នកតំណាងឱ្យព្រះរាជ្យរបស់ព្រះ; គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ ព្រះរាជ្យនោះនឹងនៅជាប់នឹងអ្នក ដ្បិត​ព្រះរាជ្យនោះស្ថិតនៅ​ក្នុង​ខ្លួន​របស់អ្នកហើយ៖ លូកា១៧:២១ “គ្មាន​អ្នក​ណា​នឹង​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល នគរ​ព្រះ​ក៏​នៅ​កណ្តាល​អ្នក​រាល់​គ្នា​ហើយ។»។ គឺជាអ្នក​ហើយ ដែលជាអ្នកធ្វើការ​ពង្រីក​ឥទ្ធិពល​​នៃព្រះនគររបស់ព្រះយេស៊ូវ ដ្បិត​ព្រះ​គម្ពីរ​ចែង​ថា “... នោះ​ទ្រង់​នឹង​បាន​ឃើញ​ពូជពង្ស​របស់​ទ្រង់ ហើយ​នឹង​ចំរើន​ព្រះជន្ម​ទ្រង់​ឲ្យ​យឺនយូរ​ត​ទៅ ឯ​បំណង​ព្រះហឫទ័យ​នៃ​ព្រះយេហូវ៉ា នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះហស្ត​ទ្រង់” (អេសាយ ៥៣:១០។ )
    #សេចក្ដីអធិស្ឋាន
    ឱព្រះអម្ចាស់យេស៊ូវអើយ ខ្ញុំសូមអរព្រះគុណចំពោះព្រះពរនៃព្រះរាជ្យនៃស្ថានសួគ៌ និងឥទ្ធិពលរបស់របស់ព្រះនគរទ្រង់នៅលើផែនដី ព្រមទាំងនៅក្នុងដួងចិត្តមនុស្ស។ ទូលបង្គំ​រស់​នៅ​ក្នុង​ព្រះ​រាជ្យនេះ ហើយ​ទូលបង្គំ​ក៏ដើរនៅព្រះពរដ៏ពេញហូរហៀររបស់​ព្រះអង្គ ថែមទាំងធ្វើការផ្សព្វផ្សាយ​ឥទ្ធិពល​នៃ​ព្រះរាជ្យ​របស់​ព្រះយេស៊ូវនៅគ្រប់​ទីកន្លែង។ អាម៉ែន។
    #ការសិក្សាបន្ថែម៖ កូល៉ុស 1:13 ម៉ាថាយ ៦:៣៣ លូកា ១៧:២០-២១

ความคิดเห็น •