រឿងការចិញ្ចឹមកូន |Kimkanikar

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • រឿងការចិញ្ចឹមកូន ពិចារណា​ពីហេតុនឹងយល់ពីផល
    ឥទ្ធិពល​ពីសង្គមជុំវិញមានផលខ្ពស់សម្រាប់ក្មេង
    តែគ្រប់យ៉ាង​កែបានបើសិនជាអ្នកទទួកស្គាល់
    👨‍👩‍👧‍👦កុំប្រៀបធៀប​កូនត្រី ទៅនិងកូនស្វា
    👨‍👩‍👧‍👦កុំប្រៀបធៀប​កូនខ្លាទៅនិងកូនឥន្ត្រី
    👨‍👩‍👧‍👦ក្មេង​នីមួយៗ តែងមានទេពកោសលផ្សេងៗគ្នា
    💞កែពីខ្លួនឯង សង្កេត​ខ្លួន​ឯង កុំបីធ្វើខ្លួនដូចម៉ែក្តាម
    ចិត្ត្រា ស្នេហាអ្នកអាន
    Contact me via :
    Email :kimchhon55@gmail.com
    Line ID :kimchhon9
    Telegram :+66 63-9292-624
    Fan page :Chhon Kimkanikar
    #Kimkanikar_Chhon

ความคิดเห็น • 34

  • @kimkanikarchhon1599
    @kimkanikarchhon1599  4 ปีที่แล้ว +16

    #ជូនចំពោះអាណាព្យាបាលសម័យ4G ( នឹងឈានចូល 5G ) 👨‍👨‍👧‍👦👨‍👨‍👧‍👦
    សម័យបច្ចុប្នន្ននេះមានកិលេសនិងរងសម្ពាធជាច្រើនជុំវិញគ្រប់ទិសទី ម្លោះហើយការមានកូនចាំបាច់ត្រូវពិគ្រោះគ្នារវាងដៃគូឲ្យជាក់ច្បាស់និងដាក់ផែនការចំនួនកូនពីចម្ងាយឲ្យហើយ ដើម្បី​សុភមង្គល​ក្នុងគ្រួសារ ☺️
    👨‍👨‍👧‍👦១) ចំនួនកូនដែលចង់បាន គិតពីគុណភាព មិនមែនបរិមាណ
    👨‍👨‍👧‍👦២) សាលា ចង់មានកូនគួរត្រៀមជ្រើសសង្គមជូនកូនពីចម្ងាយ សង្គមមានឥទ្ធិពលដល់ក្មេងតូចបំផុត
    👨‍👨‍👧‍👦៣) ការមើលថែ អ្នកណាជាអ្នកទទួលខុសត្រូវ បែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ក្មេងតូចត្រូវការការយកចិត្តទុកដាក់និងគំរូដ៏ល្អពីអាណាព្យាបាលបំផុត ក្មេងចាប់ពីកើតរហូតដល់អាយុ៩ឆ្នាំចាត់ទុកថាជាពេលមាស បើសិនជាអ្នកមើលថែចាក់គ្រិះគាត់បានរឹងមាំល្អត្រឹមត្រូវ ក្មេងនឹងមានប្រព័ន្ធស៊ាំផ្លូវចិត្តរឹងមាំល្អ បញ្ហាគ្រឿងញៀន មានផ្ទៃពោះក្នុងវ័យសិក្សា ឬបងតូចបងធំនឹងមិនកើតមកលើកូនរបស់អ្នកឡើយ !!!
    ផ្ទុយទៅវិញបើសិនជាក្មេងខ្វះខាតភាពកក់ក្តៅ ក្តីស្រឡាញ់ ការអប់រំប្រៀនប្រដៅ ពីឪពុកម្តាយ ប្រព័ន្ធស៊ាំផ្លូវចិត្តពួកគាត់ទន់ជ្រាយ ពួកគាត់និងងាយធ្លាក់ជានុយសង្គមខាងក្រៅ 👩‍👩‍👧‍👦👩‍👩‍👦‍👦👨‍👨‍👧‍👦👨‍👨‍👧‍👧
    ខ្ញុំប្រៀបធៀបកម្មដូចស្រមោល មិនដែលចោលម្ចាស់
    កម្មជាធម្មចក្រ វិលដូចកង់រទេស អ្នកធ្វើអ្វីនឹងបានផលនោះមកវិញគ្រាន់តែលឿននឹងឆាប់ គ្មានថ្ងៃគេចរួច ☸️
    ការចិញ្ចឹមកូនឲ្យធំថាពិបាក ព្រោះក្មេងសព្វថ្ងៃក្មេងងាយឈឺ តែពិបាកព្យាបាល ព្រោះមានវីរុសថ្មីៗកើតឡើងជានិច្ច គេថាចង់មានកូនសម័យឥឡូវពិបាកព្រោះថាស្ត្រេស អរម៉ូនខ្សោយ មិនមានពេលនៅជុំគ្នា ។ល។ តែការចិញ្ចឹមកូនពិបាកជាងទ្វេគុណ ព្រោះសម័យមុននិងបច្ចុប្បន្ននោះខុសគ្នាស្រឡះ មានកិលេសអូសទាញជាច្រើនដូចដឹងស្រាប់ បើសិនជាចិត្តមិនមានប្រព័ន្ធស៊ាំរឹងមាំក៏មិនអាចរស់ក្នុងសង្គមនេះយ៉ាងមានសេចក្តីសុខ
    #ចុងក្រោយផ្ញើដល់អាណាព្យាបាលមួយចំនួនឲ្យពិចារណាលេងៗ ☺️
    🌳#មិនហ៊ានប្រើកូន
    🌳#ចូលចិត្ត​គិតជំនួសកូន
    🌳#ធ្វើគ្រប់យ៉ាងឲ្យកូនសូម្បីតែរឿងសាលានិងការងារ
    🌳#មិនបង្រៀនរឿងការងារផ្ទះ
    🌳#មិនប្រៀនប្រដៅដោយហេតុនិងផលដល់កូន
    🌳#ប្រើអំណាចជាធំគ្មានព្រហ្មវិហារធម៌ក្នុងការចិញ្ចឹមកូន
    🌳#ប្រៀបធៀបកូនគេកូនយើង កូននេះកូននោះ ។ល។
    🌳 #ទង្វើអស់នោះគេមិនបានហៅថាស្រឡាញ់កូនឡើយ ហៅថាដាក់ថ្នាំពុលសម្លាប់ពីចម្ងាយ (បន្តក់ថ្នាំពុលម្តងបន្តិចៗ)​ #ជាទង្វើបំផ្លាញកូនផ្លូវវាង
    ពិតមែនតែខ្ញុំមានអាយុមិនទាន់ដល់សែ ហា ឬហកសិប មិនទាន់មានគ្រួសារមានកូនជារបស់ខ្លួនមែន តែបទពិសោធន៍និងសង្គមជុំវិញខ្លួនធ្វើឲ្យខ្ញុំយល់ដឹងហើយមិនប្រាថ្នាចង់បានខ្នោះមកចងកខ្លួនឡើយ បានត្រឹមតែតឿនពីចម្ងាយ តែប៉ុណ្ណោះ ព្រោះមានអ្នកពិភាក្សាខ្ញុំជាច្រើន តែពាក្យណែនាំដែលខ្ញុំឲ្យពួកគាត់អាចជាថ្នាំខ្លាំងបន្តិច គិតថាបើគាត់ប្រើបញ្ញាគិតត្រិះរិះពិចារណានឹងយល់អាចរកឱសថនោះទៅប្រើឲ្យកើតប្រយោជន៍ ជាពិសេសព្យាបាលជំងឺម៉ាក់ងាយ✨
    ចិញ្ចឹមឲ្យកូនធំឡើងជាប្រជាជនគុណភាពដល់សង្គម ឬចង់ចិញ្ចឹមឲ្យធំឡើងក្លាយជាម្ចាស់កម្មពៀរ ឬធំឡើងក្លាយជាសម្រាមពុលដល់សង្គមគ្រប់យ៉ាងអាណាព្យាបាលជាអ្នកជ្រើសនិងកំណត់ 🎨
    កុំភ្លេចថាកម្មដូចស្រមោលមិនដែលចោលម្ចាស់ អ្នកធ្វើអ្វីអ្នកបាននោះ ព្រោះកម្មគឺធម្មចក្រ ☸️
    latinamoms.com/mind-body/inspiration/6-ways-kids-show-you-love-without-actually-saying-it/
    ចិត្ត្រា ស្នេហាអ្នកអាន

    • @sreinethorn8805
      @sreinethorn8805 4 ปีที่แล้ว

      ល្អណាស់

    • @eangchheoun7724
      @eangchheoun7724 3 ปีที่แล้ว

      សួស្ដី ខ្ញុំមានលើមុខ ជ្រួញកន្ទុយភ្នែក និងថ្ងាស់ តើយើងមានវិធីសាស្រ្តឥល្អទេ

    • @kunrada4593
      @kunrada4593 3 ปีที่แล้ว

      ខ្ញុំយល់ស្រប💌thanks always 💌

  • @tinomi9289
    @tinomi9289 4 ปีที่แล้ว +4

    អគុណបានចែករំលែក ពិតណាស់ប្អូនស្រី

  • @chamroeunvoeun5992
    @chamroeunvoeun5992 4 ปีที่แล้ว +2

    អរគុណទឹកចិត្ត

  • @sreynoun2098
    @sreynoun2098 4 ปีที่แล้ว +4

    ល្អណាស់បង🙏🙏🙏❤️❤️❤️

  • @user-zj3uk4hz3m
    @user-zj3uk4hz3m 4 ปีที่แล้ว +4

    អរគុណបងស្រី🙏🏻🙏🏻🙏🏻

  • @user-fj4rt4oh7w
    @user-fj4rt4oh7w 4 ปีที่แล้ว +2

    កូនប្រុសធ្វើ ទាហាន កូន ស្រី ទុកឡាយវីដេអូ ដូចអ្នកគ្រូ ជូនពរ មានសុខភាពល្អ

  • @tinomi9289
    @tinomi9289 4 ปีที่แล้ว +2

    អរគុណ បងស្រី love sister

  • @borin2231
    @borin2231 4 ปีที่แล้ว +2

    ត្រូវខ្លាំងណាស់ សូមការចែករំលែករបស់ប្អូនជ្រួតជ្រាបទូលំទូលាយដល់មនុស្សជាតិ ជាពិសេសអ្នកម្ដាយខ្មែរយើងឲ្យច្រើនៗ ៗៗ អរគុណប្អូនស្រី

  • @yinsophy3939
    @yinsophy3939 4 ปีที่แล้ว +3

    អរគុណដែលបានចែករំលែក🙏

  • @phavinchhim7488
    @phavinchhim7488 4 ปีที่แล้ว +4

    អរគុណ

  • @lythy4885
    @lythy4885 4 ปีที่แล้ว +5

    អរគុណ​អរគុណ

  • @user-pl3bt8sw8b
    @user-pl3bt8sw8b 3 ปีที่แล้ว

    សំណូមពរ អូន ចេញ វីដេអូ ការចិញ្ចឹមកូន អោយបាន ច្រើនទៀត

  • @ahpov9223
    @ahpov9223 4 ปีที่แล้ว +2

    😍😍😍

  • @suymalin9723
    @suymalin9723 4 ปีที่แล้ว +4

    Very great idea sister i love your idea

  • @vichaysa6811
    @vichaysa6811 ปีที่แล้ว

    ♥️♥️♥️🥰🥰🥰

  • @nethneth739
    @nethneth739 4 ปีที่แล้ว +3

    I love you my hero

  • @pisethem9408
    @pisethem9408 2 ปีที่แล้ว

    👨‍👩‍👧‍👧🙏🙏🙏😘

  • @slowm0obetta910
    @slowm0obetta910 2 ปีที่แล้ว

    គាត់និយាយត្រូវម៉េស 😭😭😭😭ចាក់មកចំឬសគល់ណាស់😭😭😭😭🌝🙏🙏🙏🙏🙏💪💪💪💪អរគុណណាស់អ្នកគ្រូពេទ្យ

  • @borin2231
    @borin2231 4 ปีที่แล้ว +3

    មនុស្សខ្លះលេងប្រលែងគ្នាជេរបញ្ចោរគ្នា ដល់ក្មេងជេតាមរក៏ដៀលកូនថាចេះមកពីណាទៅវិញ ឬគាត់ថាចៅគាត់ឆ្លាត គឺគាត់មិនទទួលស្គាល់ទង្វើរខុសឆ្គងបស់គាត់ ឡើយ

  • @jennylo1226
    @jennylo1226 4 ปีที่แล้ว +3

    Hi sis am away enjoy your video thank so much 🙏🙏🙏💝💝💝

  • @phabo7317
    @phabo7317 4 ปีที่แล้ว +6

    អរគុណគ្រប់យ៉ាងបងស្រីទើបតែបានចាប់ផ្ដើមមើលបងស្រីនិងអាននៃអ្វីដែលបានសរសេរប្អូនមានក្រុមគ្រួសារមានកូនបីនាក់ផងដែរក្នុងការចិញ្ចឹមបីបាច់កូននឹងថែរក្សាសុខភាពក្រុមគ្រួសារអរគុណច្រើនចាស🙏🌸🌹

  • @sopheasophea4160
    @sopheasophea4160 4 ปีที่แล้ว +1

    ❤️❤️❤️❤️

  • @sidaphen7394
    @sidaphen7394 4 ปีที่แล้ว +2

    ក្មួយញុមមានអាយុ2ឆ្នាំកន្លះហើយអត់សូវចេះនិយាយទេ ហើយរពឹសខ្លាំងណាស់ចង់បានអីយកទាល់តែបានបើមិនចឹងតេវាយំ

  • @jihyeonju1922
    @jihyeonju1922 4 ปีที่แล้ว +2

    😂😂

  • @pharatraksa2930
    @pharatraksa2930 4 ปีที่แล้ว +5

    យល់ស្របកំនិតល្អរៗរបស់ក្មួយស្រី

  • @seangvanna845
    @seangvanna845 3 ปีที่แล้ว

    ការចែករំលែកនេះមានគុណប្រយោជន៍ណាស់ប្អូនស្រី

  • @chouchvanna9526
    @chouchvanna9526 3 ปีที่แล้ว

    ខ្ញុំពិតជាពេញចិត្តនឹងការបកស្រាយរបស់បងស្រីណាស់

  • @slowm0obetta910
    @slowm0obetta910 2 ปีที่แล้ว

    😭😭😭😭😭❤️❤️❤️❤️អរគុណណាស់អ្នកគ្រូពេទ្យសូមធ្វេីការshare ur knowledge more បង ❤️❤️❤️❤️❤️❤️❤️❤️😘😘😘🥰🥰🥰🥰🥰🥰😊😊😊😊😔😔😔😔I'm so pressured now nearly die 😭😭😭😭

  • @suymalin9723
    @suymalin9723 4 ปีที่แล้ว +4

    អរគុណ បងស្រីដែលបានចែករំលែកដល់អ្នករាល់គ្នា

  • @Sokhom6012
    @Sokhom6012 4 ปีที่แล้ว +5

    យល់ស្រប

  • @ForrniteBattlePass9205
    @ForrniteBattlePass9205 4 ปีที่แล้ว +1

    Hi. Sister do you know what cost straubel sleeping?