និយាយដើម Tacoma 2023! ឡានភីកអាប់លក់ដាច់បំផុតនៅអាមេរិក! តម្លៃស្រុកយើងក៏មិនអន់ដែរ!

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • Toyota Tacoma 2023
    I/Intro
    ធន់ មុាំ សង្ហារ ប្រើតកូនតចៅ ឲ្យតែចេះតុបតែង ចេះលេង ចេះកែកុន ទោះសេរីទាបប៉ុណ្ណា ក៏នៅតែលើកសម្រស់ដែរ! នរណាមិនស្គាល់
    Toyota Tacoma?
    ជាស្តេចនៃរថយន្តភីកអាប់ខ្នាតកណ្តាលលក់ដាច់បំផុតនៅឯសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន TOYOTA!
    ល្បីល្បាញអស់រយ:កាលប្រមាណ 30ឆ្នាំមកហើយ! ហើយបើគិតមកទល់ពេលបច្ចុប្បន្ននេះ នៅតែមានការពេញនិយម និងជឿជាក់ខ្លាំងពីសំណាក់បងប្អូន ប្រជានុរាស្ត្រក្រុងកម្ពុជា!
    និយាយលេងសើចអី សេរីថ្មី ឆ្នាំ 2023 ទាស់ត្រង់ថ្លៃ កុំអី លើដី ឃើញបើកព្រៀត! និយាយចេញពីចិត្តតែម្តង!
    មិនអូសក្រឡាច្រើន វត្ថុបំណងក្នុងថ្ងៃនេះ Square Car សូមនាំអារម្មណ៍របស់បងប្អូន មកលម្អិតជាមួយ Toyota Tacoma 2023 ឡានភីកអាប់ដែលមានរាសី គេស្គាល់ដូចតារាល្បី បើកទៅណា មកណានៅ តែលើដី!
    II/Body
    ជាការពិតណាស់រថយន្ត Toyota Tacoma តែងតែបានផ្លាស់ប្តូរការរចនារួបរាងនិងបានបំពាក់ Option បន្ថែមដើម្បីបំពេញតំរូវការតាមចិត្តអតិថិជនអោយទិញយកទៅប្រើប្រាស់កាន់តែច្រើន។
    ជាក់ស្តែងសម្រាប់ម៉ូដែល 2023 ដែលអេដមីនលើកយកមកធ្វើបទបង្ហាញនេះ ដែលវាបានធ្វើការផ្លាស់ប្តូររូបរាងតួរខ្លួនតាំងពីឆ្នាំ 2016 មកម្ល៉េះ តែវានៅតែបន្តររក្សារូបរាងបែបនេះរហូតមកទល់ពេលបច្ចុប្បន្ន ដោយទទួលបាននូវការ Updated តិចតួច តែទាក់ទាញ
    បើនិយាយអំពីជម្រើសម៉ាសុីនវិញ មានដូចជា:
    + Machine
    រថយន្ត Toyota Tacoma 2023 នេះមាននូវ 2 ជម្រើសម៉ាសុីនដែលមានដូចជា :
    - ម៉ាសុីន 2.7 លីត្រ 4 សីឡាំង 159 hp 180 lb
    - ម៉ាសុីន 3.5 លីត្រ V6 278 hp 265 lb
    + Tranmission
    ចំពោះរថយន្ត Toyota Tacoma 2023 នេះក៏មាននូវការបែងចែកការប្រើប្រាស់ប្រអប់លេខជា 2 ដែលមានដូចជា :
    - ប្រអប់លេខ 6 វគ្គ អូតូម៉ាតិច
    - ប្រអប់លេខ 6 វគ្គ លេខដៃ
    + Maximum Capacity
    សមត្ថភាពនៃការដឹកក៏ដូចជាអូសសណ្តោងរបស់រថយន្ត Toyota Tacoma 2023 នេះដែលមានដូចជា :
    - ដឹកបានទម្ងន់ 1685 lbs
    - អូសសណ្តោងបានទម្ងន់ 6800 lbs
    + Connected Service
    រថយន្ត Toyota Tacoma 2023 នេះអាចភ្ជាប់ជាមួយមុខងារចំនួន 2 ដែលមានដូចជា :
    - Safety Connect
    - Service Connect
    + Exterior
    ចំពោះរួបរាងរបស់រថយន្ត Toyota Tacoma 2023 នេះបានបន្ថែមបំពាក់គ្រឿងបន្ថែមដែលមានដូចជា :
    - អំពូលភ្លើងគុជ LED
    - មានមកជាមួយនឹង Day Time Running Light
    - Girll ពណ៏ខ្មៅ
    - មានដែកកបាឡាំងដាស់
    - បំពាក់ Fog Lamp
    - ប្រព័ន្ធ Smart Key បានបំពាក់ទៅលើដៃទ្វានៅខាងមុខទាំងសង
    - នៅគ្រប់ផ្នែកត្រគៀកជំហៀងរថយន្តមានស៊ុមពណ៏ខ្មៅបន្ថែម
    - យ៉ាន់កង់ទំហំ 18 អីញ
    - នៅគូទខាងក្រោយមានធុងក្លាសេសម្រាប់ដាក់ភេសជ្ជះក៏ដូចជាទឹក
    + Interior
    ចំពោះនៅក្នុងរថយន្ត Toyota Tacoma 2023 នេះវិញ ខាងក្រុមហ៊ុនផលិតរថយន្ត Toyota បានបន្ថែមភាពទំនើបទៅលើរថយន្ត Toyota Tacoma 2023 នេះដែលមានដូចជា :
    - ពងសុវត្ថិភាពមានចំនួន 8
    - បំពាក់ពូកស្បែក
    - កៅអីចុច
    - ប្រព័ន្ធម៉ាសីនត្រជាក់ជាប្រភេទ Dual Zone
    - មានដំបូលបើក Moon Roof
    - អេក្រង់ប្រព័ន្ធកម្សាន្ត Touch Screen ទំហំ 8 អីញ អាចភ្ជាប់ជាមួយនឹងមុខងារ Apple Car Play Android Auto និង Amazone Alexa
    - USB Media Port & 2 USB Charge Port
    - Wireless Charging
    - Camara 360
    - BlindSport Moniter with rear cross traffic alert
    - បំពាក់ជាមួយនឹងប្រព័ន្ធបំពងសំលេងក្នុងរថយន្ត Speaker JBL ចំនួន 6 គ្រាប់
    + Model
    នៅក្នុងឆ្នាំ 2023 នេះរថយន្ត Toyota Tacoma 2023 បាននាំមកជាមួយនិងម៉ូឌែលចំនួន 6 ជម្រើសដែលមានដូចជា :
    - SR
    - SR5
    - Limited
    - TRD
    - TRD Sport
    - TRD Pro
    + Option
    ខាងក្រុមហ៊ុនផលិតរថយន្ត Toyota បានបំពាក់នូវ 5 Option បន្ថែមទៀតទៅលើរថយន្ត Toyota Tacoma 2023 នេះដែលមានដូចជា :
    - TRD Pro
    - Trail Special Edition
    - NightShade Edition
    - SX Package
    - Chrome Package
    + Color
    សម្រាប់ពណ៏វិញខាងក្រុមហ៊ុនផលិតរថយន្ត Toyota បានបន្ថែមពណ៏ទៅលើរថយន្ត Toyota Tacoma 2023 នេះដែលមានដូចជា :
    - ពណ៏ទឺកប៊ិច
    - ពណ៏ក្រហម
    - ពណ៏ស
    - ពណ៏ប្រផេះ
    - ពណ៏ទឹកប្រាក់
    - ពណ៏ទឹកក្រូច
    + Safety
    ក្រុមហ៊ុនផលិតរថយន្ត Toyota បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពទៅលើរថយន្ត Toyota Tacoma 2023 នេះដែលមាន 4 ដូចជា :
    - Pre Collision System
    - Lane Departure Alert
    - Automatic High Beam
    - Dynamic Radar Cruis Control
    + Conclusion
    សម្រាប់អេដមីនគិតថារថយន្ត Toyota Tacoma ទោះបីជាឆ្លងកាត់មកប៉ុន្មានជំនាន់ហើយក៏ដោយក៏រថយន្តនេះនៅតែសាកសមជាជើងខ្លាំងសម្រាប់ផ្តួលគូរប្រជែងក៏ដូចជាវាសាកសមទៅពាក្យថាគឺជារថយន្តភីកអាប់ខ្នាតកណ្តាលដដែលរបស់ប្រទេសសហរដ្ធអាមេរិចមែន។ តើបងប្អូនណាខ្លះដែលលួចចាប់ចិត្តមេត្រីទៅលើរថយន្ត Toyota Tacoma នេះតាំងពីបានប្តូររូបរាងចាប់ពីឆ្នាំ 2016 រួចមក។ Like Comment Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ បច្ចេកវិទ្យាថ្មី ក៏ដូចជា ដំណឹងថ្មីៗ និង ព័ឥមានថ្មីៗអំពីរថយន្តនៅវីឌីអូក្រោយជាបន្តបន្ទាប់ទៀត។ សូមអរគុណ។ សូមជម្រាបលា។

ความคิดเห็น • 4