សកម្មជន៖ កម្មករនេសាទខ្មែរ១០នាក់បន្តជាប់ឃុំក្នុងខេត្តត្រាត ក្រោយអាជ្ញាធរថៃឃាត់កប៉ាល់នេសាទ
ฝัง
- เผยแพร่เมื่อ 5 ก.พ. 2025
- អ្នកតាមដានស្ថានភាពពលករនៅប្រទេសថៃបានឲ្យដឹងថា ពលករខ្មែរចំនួន ១០ នាក់ កំពុងបន្តជាប់ឃុំក្នុងខេត្តត្រាតរបស់ប្រទេសថៃ ក្រោយពីអាជ្ញាធរថៃបានឃាត់ទុកកប៉ាល់មួយគ្រឿងដែលមានទង់ជាតិថៃនិងអ្នកបញ្ជាកប៉ាល់ជាជនជាតិថៃ ក្នុងតំបន់ខ្លងយ៉ៃ (Khlong Yai) ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ។ អ្នកសម្របសម្រួលសហព័ន្ធដឹកជញ្ជូនអន្តរជាតិបានបញ្ជាក់ថា ម្ចាស់កប៉ាល់បានបង់ប្រាក់ ៧០ ម៉ឺនបាត ឲ្យអ្នកបញ្ជាកប៉ាល់បានស្ថិតនៅក្រៅឃុំ ប៉ុន្តែដោយឡែកកម្មករនេសាទខ្មែរនៅបន្តជាប់ឃុំដោយមិនមានប្រាក់បង់នៅក្រៅឃុំ ដែលម្នាក់ត្រូវបង់ចំនួន ៥០ ម៉ឺនបាត។ ក្រុមកម្មករក៏មិនត្រូវបានអនុញ្ញាតឲ្យមានទំនាក់ទំនងជាមួយភាគីខាងក្រៅនោះដែរ។
ចាំកប៉ាល់ចិនមក