សន្និសីទសារព័ត៌មានបង្ហាញពីការចាត់ចែងថវិកាមូលនិធិ សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន

แชร์
ฝัง
  • เผยแพร่เมื่อ 31 ต.ค. 2024
  • សន្និសីទសារព័ត៌មានបង្ហាញពីការចាត់ចែងថវិកាមូលនិធិ សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន
    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិក​សាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបង្កើតឡើងនោះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បី​បង្ហាញ​ពីការចាត់ចែងថវិកាមូលនិធិក្នុង​ការសាងសង់​ផ្លូវក្រវាត់ព្រំដែន។
    សន្និសីទសារព័ត៌មាននេះ ដឹកនាំដោយលោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូល​និធិ​​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និង នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
    តាមរយៈសន្និសីទសារព័ត៌មាននេះ បានបង្ហាញថវិកាមូលនិធិ​ នឹងប្រើប្រាស់សម្រាប់ការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើ​នឹង ១៨.៤ភាគរយនៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ​នៅ​ខេត្តមណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងសរុប ១០២,៤៨គីឡូ​ម៉ែត្រ។
    ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់មីន និងយុទ្ធ​ភណ្ឌ​មិន​ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដីជាច្រើនផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូ​ម៉ែត្រ ក៏នឹងត្រូវបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រ​ក្រឡាផងដែរ។
    បើតាមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាង​សង់​សិល្បការ្យ​ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង៕

ความคิดเห็น •