សតិដឹងជាលំហអាកាស

แชร์
ฝัง
  • เผยแพร่เมื่อ 23 ต.ค. 2024

ความคิดเห็น • 1

  • @vanharchphong
    @vanharchphong  26 วันที่ผ่านมา +1

    សតិដឹងជាលំហអាកាស
    លំហអាកាសឥតខ្វល់ខ្វាយចំពោះចលនាហោះហើរនៃពពក។ ឥតខ្វល់ខ្វាយការកកើតនៃពពកធំ, ពពកតូច, ពពកស, ពពកខ្មៅ។ ឥតខ្វល់ខ្វាយការប្រែប្រួលនៃធាតុអាកាស។
    លំហអាកាសធំល្វឹងល្វើយឥតព្រំដែន។ ទោះសត្វហោះហើរ, ទោះពពកច្រើន, ទោះភ្លៀងផ្គរ, ទោះព្យុះបោកបក់, ទោះយន្តហោះ, ទោះយានអាវកាសហោះហើរក៏មិនចង្អៀត។
    លំហអាកាសមានវត្តមានអមត:។ ពពកប្រែប្រួល, ធាតុអាកាសប្រែប្រួល។
    សតិដឹងជាប្រភពកំណើតនៃលោកិយ។ មានសតិដឹងទើបហាក់ដូចមានវត្តមាននៃលោកិយនេះ។ សតិដឹងជាស្មារតីដឹងខ្លួនឥតព្រំដែន។ សតិដឹងជាញាណដឹងដោយឥតមានការសំគាល់កម្មវត្ថុ, ឥតសំគាល់រូបធាតុ។ សតិដឹងជាស្មារតីដឹងមុនចិត្តគិតចាប់បដិសន្ធិឡើង។ សតិដឹងជាស្មារតីដឹងការរលត់បាត់នៃចិត្តគិត។ សតិដឹងគឺដឹងជាអមត:, ដឹងដោយឥតរលត់។
    ប្រឹក្សាយោបល់៖
    - បញ្ហាដំណេក
    - ស្ត្រេស
    - ជម្លោះគ្រួសារ
    តេលេក្រាម៖ 095 666 598
    t.me/witnessing123
    youtube.com/@vanharchphong?si=lpCIySrprVqxm6BB
    បរិច្ចាគតាមធនធាន
    ABA: 095 666598