ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

ប្រជុំបទLDPកំសត់ៗ

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2023
  • បទចម្រៀងដើមក្នុងឆានែល ‪@minsightmusic2500‬
    _____
    0:02 អនុស្សាវរីយ៍អតីតកាលនិងការពិតបច្ចុប្បន្ន
    4:30 ព្រាត់ប្រាសនិរាស
    9:01 វាលវដ្តសង្សា
    13:45 ពាក្យខ្ញុំខុសអ្វី
    18:56 ទុក្ខសោកសត្វ
    _____
    #អនុស្សាវរីយ៍អតីតកាលនិងការពិតបច្ចុប្បន្ន | #LDPSongs
    ១-អនុស្សាវរីយ៍អតីតកាល អណ្តែតរាលដាលពេញអារម្មណ៍ខ្ញុំ ការពិតបច្ចុប្បន្ន លេចឡើងលាយឡំ ដួងចិត្តក្រៀមក្រំ លោកធំល្វឹងល្វើយ។
    ២-ពិបាកទទួលតែជាការពិត មិនដែលនឹកគិត ថាកើតឡើងឡើយ រឿងរ៉ាវជីវិត កើតមានពិតហើយ អនុស្សាវរីយ៍អើយ មានមកធ្វើអ្វី?
    R-អោយជួបធ្វើអ្វីបើគង់តែព្រាត់ បើគង់តែព្រាត់អោយជួបធ្វើអ្វី កើតមានឡើងពិត សុបិនទាំងថ្ងៃ លុបអានុស្សាវរីយ៍ ធ្លាប់ដិតដាមចិត្ត ។
    ៣-សុបិនបើកភ្នែក ប្លែកហួសនឹកស្មាន ទទួលមិនបានតែជាការពិត អានុស្សាវរី៍យ៍នៅតែដាមដិត លាយនឹងការពិត ពិបាកទទួល។
    🎼និពន្ធដោយ: លោកពូ
    _______
    #ពាក្យខ្ញុំខុសអ្វី | Ldpsong
    I.ពាក្យខ្ញុំខុសអ្វីជាពាក្យខ្លីពិត រាប់រឿងក្នងចិត្តវែងហួសវាចា ពាក្យខ្លីប្រាប់រឿងវែងអត់គណនា ជារឿងឈឺផ្សារលាយឡំឆ្អែតចិត្ត
    II.ពាក្យខ្ញុំខុសអ្វីមានន័យប្រាប់ថា ចិត្តបង់នោះណា ទំហំក្រៃពិត ពាក្យខ្លីតែវែង
    ដើរគិតដេកគិត ទន្ទេញក្នុងចិត្ត តើខ្ញុំខុសអ្វី
    R-ទន្ទេញញយៗនូវពាក្យមួយនេះ គិតទាល់តម្រេះមិនឃើញខុសអ្វី ចិត្តខ្ញុំសណាស់ ចិត្តស្មោះពេកក្រៃ គិតយប់គិតថ្ងៃតំលៃអ្នកអស់។
    III.ពាក្យខ្ញុំខុសអ្វីប្រែក្លាយពីឈឺ គ្មានសល់ស្កៀបនៅទៅលែងស្រណោះ ប្រែជាមើលងាយឃើញតំលៃអស់ ចិត្តមើលងាយជួស ចិត្តខ្ញុំខុសអ្វី។
    🎼និពន្ធដោយ : លោកពូ
    _______
    #វិប្បដិសារី | LDPSong
    ១-វិប្បដិសារី ជាចិត្តស្តាយក្រោយ ឈឺចាប់លាយដោយ សេចក្តីអៀនខ្មាស ទំហំធំធេងមិនអាចថ្លឹងវាស់ សែនពិបាករស់ ព្រោះចិត្តសោកស្តាយ។
    ២-ពេលខ្លះនឹកគិត ថារស់ធ្វើអ្វី មនសិការជេរស្តី ងំមិនរសាយ ភ្នែកបើកភ្នែកបិទ ឈឺមិនរលាយ ពេញដោយសោកស្តាយ លាយក្តីអាម៉ាស់។
    R- បើពេលវេលាអាចថយក្រោយបាន ចិត្តនេះនឹងក្សាន្តនឹងរួចស្រឡះ តែធម្មជាតិនេះសាហាវពេកណាស់ មិនអាចអោយជ្រះ ទណ្ឌកម្មជីវិត។
    ៣-នេះហើយជាទោស វិប្បដិសារី ជាទោសធ្ងន់ក្រៃនៅក្នុងផ្ទៃចិត្ត គ្មានអ្វីលើលោកអាចលុបការពិត ស្តាយណាស់ជីវិត ជួបរឿងសោកសៅ។
    🎼និពន្ធដោយ: លោកពូ
    ________
    បទ #ទុក្ខសោកសត្វ
    I.ឱ!ឆាកជីវិតមនុស្ស រស់រង់ចាំតែក្ដីស្លាប់
    បែកបាក់ព្រាត់រសាត់ សោះសូន្យរកទីសំចតគ្មាន កើតហើយស្លាប់រាងរាល់រូប បែកបាក់ខូចគ្មានលើកលែងអ្នកណាឡើយ
    II .ព្រៃភ្នំធំល្វឹងល្វើយ មិនស្មានឡើយទុក្ខសោកសត្វ ព្រាត់ប្រាស់បាត់ស្ងាត់ឈឹង រករំពឹងទីណាក៏គ្មាន ដូចតែគ្នារកមិនបាន ទីសុខសាន្តរកមិនមានក្នុងលោកទេ
    R.ពេលបែកហើយផ្សងជាតិក្រោយបានល្ហើយជួបជុំគ្នា តែធម្មជាតិសាហាវឥតមេត្តា ប្រាថ្នាមិនបាន សត្វសង្ឃឹមរំពឹងជួបគ្នា តែកម្មពៀរមិនដូចចិត្តប៉ង។
    III. ងងឹតអើយងងឹត សែនតឹងចិត្តរឹតចម្បែង មនោសញ្ចេតនាក្នុងចិត្ត តែពេលបែកមកញែកឱ្យចេញ ត្រូវឃ្លាតមនុស្សស្រលាញ់ ព្រាត់ប្រាស់វិញរងទោម្នេញរៀងរហូត
    🎼 និពន្ធដោយ : លោកពូ
    ______
    #ldp #khemveasna #ldpsongs #ldpnewsong #ldpsadsongs #បទកំសត់ #បទមនោសញ្ចេតនា

ความคิดเห็น • 8

  • @ldptv168
    @ldptv168 4 หลายเดือนก่อน +8

    បទអិលឌីភីគ្មានបទកំសត់ទេ មានតែបទមនោសញ្ចេតនាគូសបញ្ជាក់ពីអារម្មណ៍យល់របស់លោកពូពន្យល់យើង

  • @Mes-sam9bat
    @Mes-sam9bat 28 วันที่ผ่านมา

    ❤❤❤

  • @SartVorn-es5zh
    @SartVorn-es5zh 8 หลายเดือนก่อน +4

    🙏🙏🙏💟💟💟

  • @SoMii-mu6qq
    @SoMii-mu6qq 4 หลายเดือนก่อน +1

    🙏🙏🙏❤

  • @SancherkLy
    @SancherkLy 2 หลายเดือนก่อน

    ❤❤

  • @borakandal4618
    @borakandal4618 2 หลายเดือนก่อน

    💞💞💞

  • @pechphal1289
    @pechphal1289 6 หลายเดือนก่อน +1

    ❤❤❤

  • @Thenaturekh
    @Thenaturekh 11 หลายเดือนก่อน +1

    ❤❤❤