Hello VOA សុខភាព៖ ជំងឺលើសឈាមជាឃាតករស្ងៀមស្ងាត់‍

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ค. 2024
  • យោងតាមមជ្ឈមណ្ឌលសម្រាប់ទប់ស្កាត់និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក(CDC) ប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២២ មានប្រជាជនប្រមាណ ៣៥ភាគរយ កើតជំងឺលើសឈាម ដែលនេះមានន័យថា ម្នាក់ក្នុងចំណោម ៣ នាក់មានជំងឺលើសឈាម។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែមេសា។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា អ្នកជំងឺមិនសូវដឹងខ្លួនថាមានជំងឺលើសឈាមទេដោយសារតែជំងឺនេះមិនមានរោគសញ្ញាទេនៅដំណាក់កាលដំបូងៗ។ វិធីតែមួយគត់ដើម្បីឱ្យអាចដឹងថាគេមានជំងឺលើសឈាមឬមួយក៏អត់ គឺត្រូវតាមដានសម្ពាធឈាមជាប្រចាំ។ លោកវេជ្ជបណ្ឌិត សៀង សេង នឹងបកស្រាយអំពីរោគសញ្ញា ការធ្វើតេស្ត វិធីបង្ការ និងវិធីព្យាបាលជំងឺលើសឈាមនេះនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕
    » សូម Subscribe គណនី TH-cam របស់វីអូអេ៖ goo.gl/LQAVDc
    » ទស្សនាវីដេអូរបស់វីអូអេ៖ / voakhmer
    » ដោនឡូតកម្មវីធី VOA សម្រាប់ iOS៖ bit.ly/49cgTOG
    » ដោនឡូតកម្មវីធី VOA សម្រាប់ Android៖ bit.ly/4cymlOw
    » ចូលមើលកម្មវិធីទាំងអស់របស់វីអូអេ៖ khmer.voanews.com/allprograms
    វីអូអេផ្នែកភាសាខ្មែរ (វីអូអេខ្មែរ) ផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនិងផ្សាយកម្មវិធីព័ត៌មានច្រើនប្រភេទអំពីប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពីជុំវិញពិភពលោក។ រៀងរាល់ថ្ងៃ កម្មវិធីវិទ្យុរបស់យើងខ្ញុំផ្តល់ជូនព័ត៌មានថ្មីៗបំផុត។ យើងខ្ញុំក៏ផ្សាយជូនសេចក្តីរាយការណ៍ និងបទវិភាគដ៏ស៊ីជម្រៅអំពីនយោបាយ អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្ត ហើយនិងកម្មវិធីរៀនភាសាអង់គ្លេសផងដែរ។
    ភ្ជាប់ជាមួយវីអូអេ៖
    » ចូលមើលគហទំព័រវីអូអេ: www.khmer.voanews.com | www.voacambodia.com 
    » LIKE វីអូអេ លើ FACEBOOK៖ / voakhmer
    » FOLLOW វីអូអេ លើ INSTAGRAM៖ / voakhmer
    » FOLLOW វីអូអេ លើ X៖ / voakhmer
    » FOLLOW វីអូអេ លើ TELEGRAM៖ t.me/voakhmer

ความคิดเห็น • 5

  • @ahriya2364
    @ahriya2364 3 หลายเดือนก่อน

    អរគុណលោកគ្រូនិងvoa

  • @sengsongheng6803
    @sengsongheng6803 3 หลายเดือนก่อน

    តើថ្នាំប្រភេទណាល្អលោកគ្រូពេទ្យ

  • @ManaSe-em4ct
    @ManaSe-em4ct 3 หลายเดือนก่อน

    🙏VOA

  • @user-og8zy2ft4x
    @user-og8zy2ft4x 2 หลายเดือนก่อน

  • @dylenneak7010
    @dylenneak7010 3 หลายเดือนก่อน

    ជំរាបសួរលោកគ្រូ យើងវាស់ឃើញ131/62
    127/62 លទ្ធផលដូចនេះតើយ៉ាងម៉េចដែរលោកគ្រូ សូមអគុណ🙏🙏🙏