ក្រសួងការពារជាតិរុស្ស៊ី អះអាងពីការដណ្ដើមបានទីក្រុងរបស់អ៊ុយក្រែនមួយទៀត នៅជិត Pokrovsk

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2024
  • អគ្គសេនាធិការនៃយោធាអ៊ុយក្រែន បានចេញផ្សាយរបាយការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ ដែលបានផ្តល់ព័ត៌មានថ្មីៗអំពីការប្រយុទ្ធដែលកំពុងបន្ត នៅទូទាំងតំបន់ Pokrovsk ដែលរួមបញ្ចូលទាំងការប៉ះទង្គិចគ្នានៅក្នុង និងជុំវិញទីក្រុង Novohrodivka ផងដែរ។
    យោងតាមរបាយការណ៍ កងកម្លាំងអ៊ុយក្រែនបានវាយបកដោយជោគជ័យ នូវការប៉ុនប៉ងរបស់រុស្ស៊ីចំនួន 29លើក ដើម្បីឈានទៅមុខ ខណៈដែលការប៉ះទង្គិច គ្នាចំនួន 7 ផ្សេងទៀតកំពុងតែបន្ត។ យោធាអ៊ុយក្រែនបានសង្កត់ធ្ងន់ថា កងទ័ពរបស់ពួកគេកំពុងធ្វើការយ៉ាងសកម្មដើម្បីកាន់កាប់ និងធានាអោយបាន នូវទីតាំងការពារ ដែលពួកគេកំពុងឈរជើង។
    នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីសប្តាហ៍មុន ដោយ Radio Liberty ដែលត្រូវបានផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក មន្រ្តីអ៊ុយក្រែនម្នាក់ បានពន្យល់ថា កងកម្លាំងអ៊ុយក្រែនបានសម្រេចចិត្តដកទ័ពចេញពីទីក្រុង Novohrodivka។ មន្ត្រីរូបនេះបាននិយាយថា ទីតាំងដី និងទីតាំងការពារ នៅក្នុងទីក្រុងនេះ គឺមិនមានអំណោយផលសម្រាប់ការទប់ស្កាត់ការជឿនលឿនរបស់រុស្ស៊ីនោះទេ។

ความคิดเห็น • 16

  • @MoRa-w2v
    @MoRa-w2v 7 วันที่ผ่านมา +2

    កុំសង្ឃឹមពេករុស្សីអើយ😂😂😂❤❤❤

  • @cambovideos6333
    @cambovideos6333 7 วันที่ผ่านมา +1

    ថ្ងៃណាបានបញ្ចប់ទេសង្គ្រាម😂😢

  • @ជាងឡានដៃឆេីត
    @ជាងឡានដៃឆេីត 7 วันที่ผ่านมา

    😂😂អួតចុះអួតឡើងអស់ភូមិមួយទៀតហើយ។😂😂

  • @user-of7hv1nv3u
    @user-of7hv1nv3u 7 วันที่ผ่านมา

    អ្នកដែលសង្ឃេឹមមានតែពូទីនហើយនិងពួកម៉ាកលោកទីនបីបួននាក់និងថាបានប្រទេសអ៊ុយក្រែនទាំងអស់មកកាន់កាប់តែបើទាហ៊ានរស្សុីទៅមុខឈប់រួចហើយងាប់ជិតអស់គ្រាន់តែដូនបាស់បាញ់៣ឆ្នាំហើយនៅតែយកមិនបានផងគិតមើលទៅអួតឈ្នេះអ៊ុយក្រែនយ៉ាងណាបានរួច😂😂😂😂😂😂😂😂😂

  • @SokLy-b4h
    @SokLy-b4h 7 วันที่ผ่านมา +1

    ជឿពត៍រមានរុស្សីបោកច្រើន😂😂😂

  • @vannykong6554
    @vannykong6554 7 วันที่ผ่านมา

    ទៅជឿPutinវិញ

  • @vannykong6554
    @vannykong6554 7 วันที่ผ่านมา

    Exaggerated NEWS

  • @SengMony-qi7my
    @SengMony-qi7my 7 วันที่ผ่านมา

    ចប់ ៧គីឡូទៀត😂