សម្តេចតេជោ ហ៊ុន សែន បង្ហាញឈុតសម្តែងក្នុងភាពយន្តកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ត្រង់ចំណុចបាន...

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • សម្តេចតេជោ ហ៊ុន សែន បង្ហាញឈុតសម្តែងក្នុងភាពយន្តកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ត្រង់ចំណុចបានស្គាល់មុខគ្រូពេទ្យរ៉ានី ដែលគេតែងចំអន់ដាក់
    (ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតសម្តែងថ្មីមួយទៀត នៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ ឈុតសម្តែងដែលសម្តេចតេជោ បានបង្ហាញនេះ គឺនៅត្រង់វគ្គមេបញ្ជាការ «សំរេច» បានស្គាល់មុខអ្នកគ្រូពេទ្យរ៉ានី ជាលើកដំបូង។
    មេបញ្ជាការ «សំរេច» និងអ្នកគ្រូពេទ្យរ៉ានី ត្រូវបានគេចំអន់ និងផ្គូផ្គង់ជាគូស្នេហ៍ទាំងមិនដែលបានជួបគ្នា។ ដើម្បីជម្រះមន្ទិល និងការពារកិត្តិយសអ្នកគ្រូពេទ្យរ៉ានីផងនោះ ទើបមេបញ្ជាការ «សំរេច» ស្នើឱ្យមានការជួបគ្នា ដើម្បីដោះស្រាយលើការយល់ច្រឡំមួយនេះ។
    ការជួបនេះមិនបានដោះស្រាយបញ្ហាយល់ច្រឡំនេះ តែបែរជាធ្វើឱ្យមេបញ្ជាការស្រស់សង្ហា បាក់ចិត្តលង់ស្នេហ៍ជំពាក់បេះដូងស្រាយមិនរួចពីអ្នគ្រូពេទ្យដ៏ស្រស់សភា។ ដោយអំណាចស្នេហ៍ដ៏ជ្រាលជ្រៅចំពោះអ្នកគ្រូពេទ្យក្រមុំ ហើយមិនចង់ចាកចេញទៅនោះ លោកមេបញ្ជាការ «សំរេច» ក៏បានរកល្បិចធ្វើឱ្យម៉ូតូមិនឆេះ ហើយបង្អាក់ដំណើរបានស្នាក់នៅមួយយប់នៅកន្លែងអ្នកគ្រូពេទ្យរ៉ានី បំពេញការងារ។
    ឥទ្ធិពលស្នេហ៍បានធ្វើឱ្យលោកមេបញ្ជាការ «សំរេច» ចាកចេញពីកន្លែងអ្នកគ្រូពេទ្យរ៉ានី បំពេញការងារទាំងមិនអស់អាល័យ។
    ជាមួយការបង្ហាញឈុតសម្តែងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ជាឈុតដែលឃើញភ្លាមស្រឡាញ់ភ្លាម និងចេះកុហក់ព្រោះស្រឡាញ់។ សម្តេចតេជោ បានគូសរំលេចទៀតថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគូរព្រេងមិនព្រាត់។
    សូមបញ្ជាក់ថា ឈុតសម្តែងនៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ចំនួន៦ឃ្លីបហើយត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈ។ ឈុតសម្តែងដែលសម្តេចតេជោទម្លាយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន។
    ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។
    ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។
    សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕

ความคิดเห็น • 37

  • @srengsoda6399
    @srengsoda6399 ปีที่แล้ว +1

    លោកពុក កាលជំនាន់និងឃេីញអ្នកម៉ែដំបូងដូចជាពិបាកក្នុងខ្លួនយ៉ាងម៉េចទេ

  • @meassokea5472
    @meassokea5472 ปีที่แล้ว +3

    សម្ដេចម៉ែខ្ញុំ កាលនោះស្អាតណាស់

    • @Tha66
      @Tha66 ปีที่แล้ว +1

      ខួរក្បាលមនុស្សខ្លះពិតជាងាយស្រួលក្នុងការលាង!

    • @darapov9726
      @darapov9726 ปีที่แล้ว +1

      @@Tha66 ជាពិសេសគឺខួរក្បាលអ្នកគាំទ្រក្រុមប្រឆាំងតែម្ដង ទោះជាមិនបាច់លាងក៏នៅតែចាញ់បោកក្រុមប្រឆាំងយ៉ាងងុបងុលដែរ(ក្រុមប្រឆាំងបោកជាង20ឆ្នាំហើយក៏ដោយក៏អ្នកគាំទ្រល្ងិតល្ងង់មួយចំនួននេះនៅតែជឿរជាក់យ៉ាងផ្កាប់មុខដែរ)។

    • @thatha1474
      @thatha1474 ปีที่แล้ว +1

      👉👉💀💩@@Tha66លាងតែប្រហោងកណ្ដួយម៉ែហែងទៅ បានហើយ💩💀👈👈😂😂😂

    • @Tha66
      @Tha66 ปีที่แล้ว

      @Dara Pov ខ្ញុំមិនមែនបក្សប្រឆាំងទេអ្នកខុំចូលចិត្តដេញជើងមនុស្សលេងដើម្បីការសប្បាយរបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំក៏ធ្លាប់ឆ្លងកាត់ការរស់នៅក្នុងប្រទេសកម្ពុជាដែរអ្នក។ ឪពុករបស់ខ្ញុំគាត់ឆ្លងកាត់សម័យស្បែកជើងឈើក្រដាស់ប្រាក់ខ្មែរគាត់ក៏ធ្លាប់បានហែកចាយឥឡូវនេះគាត់អាយុ៨៩ឆ្នាំហើយអ្នក។ ឪពុករបស់ខ្ញុំក៏មានមិត្តភ័ក្ដិធ្វើការក្នុងរដ្ឋសភាកម្ពុជានាក់ខ្លះក៏នៅរស់នាក់ខ្លះក៏បានចែកឋានទៅតែឪពុករបស់ខ្ញុំក៏បានស្គាល់កូនៗមិត្តភ័ក្ដិគាត់ខ្លះៗដែរដែលពួកគេធ្វើការក្នុងរដ្ឋសភាសព្វថ្ងៃ។ រឿងអ្វីដែលខ្ញុំមិនយល់ដឹងខ្លះៗក្នុងសង្គមរបស់យើង?

    • @darapov9726
      @darapov9726 ปีที่แล้ว

      @@Tha66 ខ្ញុំមិនបានថាលោកជាអ្នកគាំក្រុមប្រឆាំងទេ គ្រាន់តែខ្ញុំចង់បញ្ជាក់ថាអ្នកដែលគាំទ្រក្រុមប្រឆាំងគឺមិនបាច់គេលាងខួរក្បាលក៏ឆោទល្ងង់ត្រចៀកសរឆាប់ជឿរការបោកប្រាស់របស់ក្រុមប្រឆាំងដែរ(គាំទ្រផ្កាប់មុខខ្វះការពិចារណា)។

  • @chanpichsuy8340
    @chanpichsuy8340 ปีที่แล้ว +3

    ជំនាន់នោះនារី ត្រូវកាត់សក់ខ្លី សម្ដេច។

    • @smalltalks2223
      @smalltalks2223 ปีที่แล้ว

      អត់ទាន់ដល់កន្លែងកាត់

  • @-ravuthtoun6962
    @-ravuthtoun6962 ปีที่แล้ว +2

    ល្បិចណាស់ដែរ ចង់ក្បែរស្រីស្អាតធ្វើឲ្យខូចម៉ូតូ ហាសហា

    • @nenygaming11
      @nenygaming11 ปีที่แล้ว

      ខ្ញុំគិតចឹងដូចគ្នាហាហាហាហា

  • @cheasocheat2288
    @cheasocheat2288 ปีที่แล้ว +2

    សម័យប៉ុល ពតនារីគឺកាត់សក់ខ្លី

  • @sanaan9333
    @sanaan9333 ปีที่แล้ว +3

    សម័យនោះម្នាក់ៗចាញ់បោកការឃោសនាគេ ម្នាករត់ចូលព្រៃតស៊ូចុងក្រោយ...ចប់

  • @sophaknarith7221
    @sophaknarith7221 ปีที่แล้ว

    សូមដាក់ភាគផងបងខ្ញុំវង្វេងហើយ🙏🙏

  • @naraknarak1534
    @naraknarak1534 ปีที่แล้ว +1

    ជម្រាបសួរសម្ដេចពុកជាទីគោរពសម្ដេចកូនពិការភ្នែកមើលមិនឃើញទេតែកូនស្ដាប់សំឡេងកូនសូមនិយាយត្រង់តែម្ដងថាចំពោះសំឡេងទួលទាំងអស់នេះហាក់បីដូចជាមិនសូវពិរោះនឹងមានទឹកដមផ្អែមរណ្ដំដូចល្ខោននិយាយក្នុងវិទ្យុទេ។សម្ដេចបើអាចសូមសម្ដេចដាក់តួណាដែលមានសំឡេងផ្អែមហើយធ្ងន់ជាងហ្នឹងបន្តិចមក។និយាយមករៀងសូមសម្ដេចបងជាសំណាងគាត់មានសំឡេងក្នុងភាពយន្តជាច្រើនសូមសម្ដេចអភ័យ

  • @tyko5080
    @tyko5080 ปีที่แล้ว +1

    រឿងល្អបែបនេះហេតុអ្វីមិនបង្ហោះឲ្យចប់មកប្អូនៗខ្ញុំចូលចិត្ដ

  • @unsengchhay5354
    @unsengchhay5354 ปีที่แล้ว +1

    namyana

  • @user-lytongfang
    @user-lytongfang ปีที่แล้ว

    ឃើញមកថ្ងៃបាត់😂😂 ថ្ងៃចែសថាព្រឹក

  • @weryzxccb2228
    @weryzxccb2228 ปีที่แล้ว

    មែនហើយសុំដាក់ ភាគផង

  • @nainak7
    @nainak7 ปีที่แล้ว +2

    💜

  • @user-pi8iw1tv1v
    @user-pi8iw1tv1v ปีที่แล้ว +4

    💖💖💖🥰🥰🥰🥰

  • @phornshop2278
    @phornshop2278 ปีที่แล้ว

    🇰🇭🇰🇭🇰🇭👍👍👍👍

  • @Tha66
    @Tha66 ปีที่แล้ว +1

    ប្រវត្តិស្នេហាមួយនេះពិតជាកុហកខ្លួនឯងច្រើនជាងការពិតក្រដាស់ដោតក្នុងខ្សែក្បាលប៊ូសុីម៉ូតូ!😀

    • @Myu212
      @Myu212 ปีที่แล้ว +1

      😂

  • @hours.7483
    @hours.7483 ปีที่แล้ว +2

    😭😭😭

  • @koeunranuthci1m283
    @koeunranuthci1m283 ปีที่แล้ว +2

    🙏❤️

  • @rotnaheng5464
    @rotnaheng5464 ปีที่แล้ว +2

    កូនប្រុសក្រោមពន្លឺហូជីមិញ