ទិវាសម្អាតពិភពលោកលើកទី៧ World Cleanup Day Cambodia - The most colorful event in the world !

แชร์
ฝัง
  • เผยแพร่เมื่อ 20 ก.ย. 2024
  • ទិវាសម្អាតពិភពលោកលើកទី៧ឬWorld Cleanup Dayបានប្រព្រឹត្តទៅជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៤នេះដោយអង្គការសម្អាតទន្លេ សមុទ្រ តំណាងប្រចាំប្រទេសកម្ពុជានិងចូលរួមដឹកនាំរៀបចំដោយក្រសួងចំនួន៧រួមមាន៖ ក្រសួងបរិស្ថាន អប់រំយុវជននិងកីឡា មហាផ្ទៃ ទេសចរណ៍ ពាណិជ្ជកម្ម ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធម្មការនិងសាសនា ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេសជាមួយ១៩៨ប្រទេសទូទាំងសកលលោក។នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រប្រចាំកម្ពុជាលោកនូ សុវណ្ណលើកឡើងថានេះគឺជាពេលវេលាមួយដែលស្ថាប័ន្ថពាក់ព័ន្ធអ្នកស្រឡាញ់បរិស្ថាននិងក្រុមហ៊ុនរួមគ្នាអបអរសាទរនូវសមិទ្ធផលរួមគឺ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងការចូលរួមគ្នាដើម្បីឈានទៅទទួលបានពិភពលោកគ្មានសំរាម។ …(ប្រសាសន៍លោកនូ សុវណ្ណ)…
    ជុំវិញសំរាមនេះឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថានៅរាជធានីភ្នំពេញមានក្រុមហ៊ុនចំនួន៣ធ្វើសកម្មភាពប្រមូលសំរាមយកទៅដល់ទីលានក្នុងមួយថ្ងៃៗជាមធ្យមប្រមាណ៤ពាន់តោន។ឯកឧត្តមបន្តថាបច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីបញ្ហាសំរាមនេះ។
    …(ប្រសាន៍ឯកឧត្តម ហួត ហៃ)…
    ក្នុងឳកាសនោះដែរឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងលើកឡើងពីទិវាសំអាតពិភពលោកលើកទី៧នេះ។ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធនិងវិស័យឯកជនចូលរួមរៀបចំទិវាសំអាតពិភពលោកទូទាំងប្រទេសដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ ដោយការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងប្រទេសដោយបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃកំណើនបរិមាណសំរាមលើភពផែនដី។ទិវាសំអាតពិភពលោកជាការផ្តល់ឳកាសដ៏ល្អប្រសើរមួយដល់ប្រជាពលរដ្ឋយុវជនសិស្សានុសិស្សនិងបុគ្គលិកមកពីគ្រប់ស្ថាប័នចូលរួមបានច្រើនកុះករទូទាំងប្រទេសក្នុងអំឡុងពេល១ថ្ងៃ១លាននាក់ដែលជាសារមួយជូនដល់សហគមន៍អន្តរជាតិ។ឯកឧត្តមបណ្ឌិតសាបូ អូហ្សាណូបញ្ជាក់ថាទិវាសំអាតពិភពលោកលើកទី៨នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរិ៍ទី២០ ខែកញ្ញា ឆ្នាំ២០២៥៕
    …(ប្រសាន៍ឯកឧត្តម ហួត ហៃ)…
    ទិវាសំអាតពិភពលោកលើកទី ៨ និងប្រព្រិត្តទៅនាថ្ងៃ សៅរិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥។ សូមទៅនាក់ទំនងអង្គការសំអាតទន្លេសមុទ្រ ឫក្រសួងបរិស្ថានសម្រាប់ការចូលរួម រៀបចំទូទាំងប្រទេស
    ទំនាក់ទំនង៖
    លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ
    Tel: (+855) 96 2322333
    Email: sovann@ro-c.org

ความคิดเห็น •